**លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ**តួនាទីចិន ក្នុងយន្តការនៃកិច្ចប្រជុំ G20**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុករមាសហែក**ស្អែកនេះ រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន**EU បញ្ជាក់ថា​ទីក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាមេរិកផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន**ប្រធានាធិបតី Abkhazia ប្រកាសលាលែងពីតំណែង ចំពេលមានរលកនៃភាពចលាចលប្រឆាំងរដ្ឋាភិបាល**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាស្បៀងអាហារ ប្រេងឥន្ធនៈ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនអ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន

ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព បំពាក់​ឯកសណ្ឋាន​ និង​វិទ្យុ​ទាក់ទង​ ជូន​ប្រជាការពារ នៅឃុំក្រយា ស្រុកសន្ទុក

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញទៅសំណេះសំណាលសាកសួរសុខទុក្ខ ផ្សព្វផ្សាយគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព និងពង្រឹងតួនាទីភារកិច្ច សិទ្ធិរបស់ប្រជាការពារ ព្រមទាំងបំពាក់ឯកសណ្ឋាន និងវិទ្យុទាក់ទងជូនប្រជាការពារ ដែលត្រូវបានរៀបចំជាបណ្ដោះ អាសន្ននៅភូមិអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

លោក ភោគ ចំរើន ជំទប់ទី១ឃុំក្រយា បានឡើងរាយការណ៍អំពីសភាពការណ៍ទូទៅនៅក្នុងភូមិសាស្ត្រឃុំ និងការអនុវត្តគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព នៅក្នុងឃុំក្រយា ស្រុកសន្ទុក នឹងបានរាយការណ៍អំពីស្ថានភាពអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រយា ស្រុកសន្ទុក មានចំនួន១៤១ខ្នងផ្ទះ ដែលមានគ្រួសារចំនួន ១៦២គ្រួសារ និង ត្រូវបានរៀបចំស្នើសុំបង្កើតប្រជាការពារជាបណ្ណោះអាសន្នចំនួន ១២នាក់ ដើម្បីសហការ ជាមួយកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលប្រចាំការនៅលើដីសម្បទានសង្គមកិច្ច និង​ប៉ុស្តិ៍​រដ្ឋ​បាល​នគរបាល​ឃុំ​ ក្រយា​ ស្រុក​សន្ទុក​ ដើម្បីធានាសន្តិសុខសុវត្តិភាព​ជូន​ក្រុម​គ្រួសារ​អតីតយុទ្ធជន​ ហើយត្រូវចូលរួម​សហការរក្សាសន្តិសុខ សណ្តាប់​ធ្នាប់​ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះបងប្អូនប្រជាការពារដែលត្រូវបានរៀបចំ​បណ្តោះអាសន្ន​ទាំងអស់នេះ ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួននិងក្រុមគ្រួសារ រួមចំណែកជាមួយសង្គមជាតិ ចូលរួមក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសក្នុងការអនុវត្តនូវគោល នយោបាយភូមិ.ឃុំមានសុវត្ថិភាពនៅក្នុងមូលដ្ឋានភូមិ​ របស់​អតីត​យុទ្ធ​ជន​យើង​ ឲ្យ​បានយ៉ាងល្អប្រសើរ ទោះបីបងប្អូនមិនបានការទទួលស្គាល់ពីក្រសួងមហាផ្ទៃនៅឡើយក្តី​ តែ​បាន​ការ​ទទួល​ស្គាល់​ជាបណ្តោះអាសន្ន​ពីអាជ្ញាធរដែនដី​ ឃុំ​ ស្រុក​រួចហើយ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំ​អំពីតួនាទីភារកិច្ច និងសិទ្ធិរបស់ប្រជាការពារក្នុងការចូលរួមអនុវត្តនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព ហើយនៅពេលខាងមុខនេះ បងប្អូនប្រជាការពារយើងត្រូវចូលរួមចំណែកសហការជាមួយអាជ្ញាធរដែនដី កងកម្លាំង ដែលមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការថែរក្សាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ​អតីត​យុទ្ធ​ជន​យើង​ក្នុងភូមិសាស្ត្រ​លើដីសម្បទានសង្គមកិច្ច​នេះ​ ។

នៅក្នុងពិធីសំណេះសំណាលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំ​មួយ​ចំនួន​ដល់​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​ទាំង​អស់​ត្រូវ​យកចិត្តទុក ដាក់​ក្នុង​ការ​បង្ករបង្កើងផលចិញ្ចឹមសត្វ​ដោះ ស្រាយ​ជីវភាព​គ្រួសារ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ ហើយត្រូវ​ខឹតខំ​ថែរក្សា​សុខភាព​ ជៀសវាង​ពីជំងឺ​ដង្កាត់ផ្សងៗ​នាំ​ឲ្យ​ខាត​បង់​ថវិកា​ ។ បន្ទាប់​មក​ឧត្ដមសេនីយ៍​ទោសោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ និង​ក្នុង​នាម​គណបញ្ជាការឯកភាព​រដ្ឋបាល​ខេត្ត​ បាន​បំពាក់​ឯកសណ្ឋានប្រជាការពារចំនួន១២កំប្លេ និងវិទ្យុទាក់ទងចំនួន៦គ្រឿង ដល់កម្លាំងប្រជាការពារ ដែល​ត្រូវ​បង្កើត​ឡើង​បណ្តោះអាសន្ន​នេះ​ផងដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង