**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់**រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ មន្ត្រី និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ២០០នាក់ ចូលរួមឈ្វេងយល់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រីស្ទសាសនា ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន នៅស្រុកព្រៃនប់

ភ្នំពេញ៖ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ អនុវត្តនិងលើកកម្ពស់ការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនដល់សាធារណជន និងទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំអគ្គលេខាធិការរដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនស្រុកព្រៃនប់ ក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទសាសនាកម្ពុជា បានធ្វើបច្ចុប្បន្នពីការងារផ្សព្វផ្សព្វផ្សាយគ្រឿងញៀនតាមរយ:ថ្នាក់ដឹកនាំ និងគ្រូគង្វាលដែលបានធ្វើការផ្សព្វផ្សាយ បណ្តុះបណ្តាលនិងពង្រឹងសមត្ថភាពកាលពីពេលកន្លងមក ក្នុងពិធីបុណ្យណូអែល និងអបអរសាទរឆ្នាំថ្មីឆ្នាំសកល២០២៣ ចូល២០២៤ និងពិសារអាហារក្តីស្រឡាញ់រួមគ្នាជាមួយគ្រីស្ទបរិស័ទក្នុងខេត្តព្រះសីហនុ ដែលមានអ្នកដឹកនាំ និងគ្រូគង្វាលបង្គោលចូលរួមសរុបចំនួន ២៥០នាក់។

លោកគ្រូគង្វាល ហម គីលី ក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទសាសនាកម្ពុជាសាខាខេត្តព្រះសីហនុបានស្វាគមន៍និងបានឆ្លៀតលើកពីរបាយការណ៍នៃការចូលរួមគ្រឺស្ទបរិស័ទក្នុងការងារចូលរួមជួយការងារផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋ។

ថ្លែងក្នុងនាមឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងប្រធានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត, លោកបណ្ឌិត អុី ធារិន បានលើកពីការរីកចម្រើនរបស់ស្រុកព្រៃនប់ក្រោមម្លប់សន្តិភាព និងថ្លែងអំណរគុណដល់លោកអ៊ួង យូហានប្រធានក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទសាសនាកម្ពុជា ពិសេសសាខាខេត្តព្រះសីហនុ ដែលបានចូលរួមការងារជួយសង្គមសំដៅថែរក្សាបាននូវសន្តិភាព និងសុខដុមនីយកម្មសាសនាស្របតាមមាគ៌ារបស់រាជរដ្ឋាភិបាលដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងនាមថ្នាក់ដឹកនាំ ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកោតសរសើដល់អាជ្ញាធរស្រុកព្រៃនប់ និងគ្រប់វិស័យសាសនាក្នុងនោះមានគ្រីស្ទសាសនានៅខេត្តព្រះសីហនុ ដែលបានចូលរួមយ៉ាងសកម្មអនុវត្តនូវយុទ្ធសាស្រ្តពហុវិស័យ គោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន នាំមកសុខសន្តិភាព និងចូលរួមកាត់បន្ថយបាននូវបញ្ហាគ្រឿងញៀននៅសហគមន៍ និងសំណូមពរសូមបន្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមគ្រប់លទ្ធភាព មធ្យោបាយ ដើម្បីឆ្ពោះទៅសម្រេចបាននូវឆន្ទះរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភា ៕

អត្ថបទដែលជាប់ទាក់ទង