**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប**រុស្ស៊ីវាយលុកកន្លែងផ្តល់សញ្ញាសំខាន់ៗរបស់អ៊ុយក្រែន**អាជ្ញាធរចិនសន្យាប្រឹងប្រែងការពារពីផលប៉ះពាល់នៃព្យុះទីហ្វុង Pulasan ដែលកំពុងតែខិតជិតមកដល់**ប្រភពយោធា៖ អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងលើទីតាំង Hezbollah ក្នុងប្រទេសលីបង់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ ជីវិវាទមានទីតាំងដីស្ថិតនៅព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនទាន់មានតម្រូវការឱ្យ ក្រុមហ៊ុនបរទេស មកបណ្ដាក់ទុនបើកដំណើរការតាក់ស៊ីអគ្គិសនីនោះទេ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រមាណជាង ២ពាន់នាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅពេលនេះកម្ពុជាមិនមានភាពចាំបាច់ណាមួយ ក្នុងការអនុញ្ញាតឱ្យបរទេសមកបើកក្រុមហ៊ុនតាក់ស៊ីនៅកម្ពុជានោះទេ ។

សម្ដេចធិបតីបានបន្តថា ពិតណាស់ ការទាក់ទាញវិនិយោគគឺជារឿងចាំបាច់ដែលយើងត្រូវតែធ្វើ ប៉ុន្តែវាត្រូវតែបម្រើដល់ការបង្កើតការងារ ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ សម្ដេចថា ផ្ទុយទៅវិញបើការវិនិយោគនោះធ្វើឱ្យប៉ះពាល់ដល់ការងារក្នុងស្រុក និងប៉ះពាល់ដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ នោះកម្ពុជាគ្មានភាពចាំបាច់ដើម្បីទទួលយកនោះទេ។

ជាមួយគ្នានេះ សម្ដេចធិបតីបានឆ្លៀតគូសបញ្ជាក់ថា គោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺការជួយដល់បងប្អូនដែលប្រកបមុខរបក្រៅប្រព័ន្ធ ដូចជាបងប្អូនប្រកបរបរត់ម៉ូតូឌុប រ៉ឺម៉កកង់បី ឬរថយន្តឈ្នួលជាដើម ឱ្យទទួលបានប្រាក់ចំណូលកាន់តែច្រើន និងទទួលបានអត្ថប្រយោជន៍ផ្សេងៗដូចបងប្អូនដែលប្រកបរបក្នុងប្រព័ន្ធដែរ។

សម្ដេចមហាបវរធិបតី បានអំពាវនាវដល់ក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលមានដូចជា អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បីជាដើម កុំមានការព្រួយបារម្ភចំពោះគម្រោង តាក់ស៊ីរបស់ក្រុមវៀតណាមនៅកម្ពុជាអី ព្រោះរាជរដ្ឋាភិបាលកម្ពុជា មិនបានអនុញ្ញាតឱ្យបើកដំណើរ ការនោះទេ។

គួរបញ្ជាក់ថា ការថ្លែងបញ្ជាក់នេះ បន្ទាប់ពីមានការចេញផ្សាយរបស់សារព័ត៌មានមួយបំផ្លើសការពិត នាំឱ្យមហាជនមានការយល់ច្រលំ ពាក់ព័ន្ធនឹងការចង់វិនិយោគរបស់ក្រុមហ៊ុន VinGroup ដោយពុំបានរំលេចពីការផ្ដល់ឬមិនផ្ដល់គោលការណ៍អនុញ្ញាតពីសំណាក់សម្ដេចធិបតី និងបានធ្វើឱ្យមហាជនជាច្រើន ជាពិសេសបងប្អូនប្រកបរបរដឹកជញ្ជូនមានការយល់ច្រឡំមកលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង