សម្ដេចធិបតី ចំអកឱ្យក្រុមប្រឆាំងដឹកនាំដោយ «ម្សៀតូច» ដែលប្រមូលគ្នាមកធ្វើបាតុកម្ម តែមានចាប់រង្វាន់យកទូរស័ព្ទ iPhone
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចំអកឱ្យក្រុមប្រឆាំង ដឹកនាំដោយ «ម្សៀតូច» ដែលប្រមូលគ្នាមកធ្វើបាតុកម្ម តែមានចាប់រង្វាន់ផ្សងសំណាងយកទូរស័ព្ទ iPhone និង iPad ជាដើម ។
ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន ប្រមាណជាង ២ពាន់នាក់ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី បញ្ជាក់ថា ទោះយ៉ាងណាក្រុមប្រឆាំងនឹង មិនអាចរកមនុស្សទៅធ្វើបាតុកម្មនៅថ្ងៃបន្ទាប់ ឱ្យបានពាក់កណ្ដាលនៃចំនួនអ្នក ដែលមកទទួលស្វាគមន៍សម្ដេចនោះទេ បើទោះជាមានការបង្កើតកម្មវិធី ចាប់រង្វាន់យ៉ាងណាក៏ដោយ។
យ៉ាងណាក៏ដោយ សម្ដេចធិបតីក៏បានអំពាវនាវឱ្យ ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ រួបរួមគ្នាជាធ្លុងមួយដើម្បីជំរុញការ អភិវឌ្ឍឱ្យកាន់តែស្ទុះលឿនទៅមុខបន្ថែមទៀត ៕