សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំពិធីបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌ សម្រាប់តំបន់មានពលរដ្ឋខ្មែររស់នៅច្រើន ក្នុងប្រទេសជប៉ុន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យរៀបចំពិធីចូលឆ្នាំ និងបុណភ្ជុំបិណ្ឌ សម្រាប់តំបន់ដែលមានពលរដ្ឋខ្មែររស់នៅច្រើន ក្នុងប្រទេសជប៉ុន ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ធ្នូនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិតជារីករាយដែលបានមកជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលកំពុងរស់នៅនិងសិក្សានៅប្រទេសជប៉ុន។
នាឱកាសនេះ សម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រុមការងារ ឯកឧត្តម ហេង សួរ ដែលបានរៀបចំជាមួយទូត និងសមាគមខ្មែរនៅជប៉ុន សម្រាប់កម្មវិធីជួបជុំនាពេលនេះ ៕