**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប

កូនប្រុសពៅរបស់សម្ដេចធិបតី ទទួលវិញ្ញាបនបត្រជ័យលាភី និងមេដាយមាស គណិតវិទ្យាចំណាត់ថ្នាក់លេខ១ លំដាប់ពិភពលោក

ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ កូនប្រុសពៅរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលវិញ្ញាបនបត្រជ័យលាភី និងមេដាយមាស គណិតវិទ្យាចំណាត់ថ្នាក់លេខ១ លំដាប់ពិភពលោក ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ក្នុងចំណោមអ្នកចូលរួមប្រឡង ២,៣៥៨នាក់ ពីបណ្តាប្រទេសផ្សេងៗ ក្នុងពិភពលោក។

ការទទួលបាននូវវិញ្ញាបនបត្រជ័យលាភី និងមេដាយមាស ចំណាត់ថ្នាក់លេខ១ លំដាប់ពិភពលោកខាងលើនេះ ធ្វើឡើងក្នុងពិធីចែកមេដាយមាស ប្រាក់ សំរិទ្ធ និងវិញ្ញាបនបត្រជ័យលាភី ជូនដល់ជ័យលាភី ដែលបានចូលរួមក្នុងការប្រកួតការប្រឡងគណិតវិទ្យាអន្ដរជាតិ CARIBOU CONTESTS តាមប្រព័ន្ធអនឡាញ ឆ្នាំ២០២៣ និងការប្រឡងវ៉ាស់ស្ទង់សមត្ថភាពគណិតវិទ្យាអន្ដរជាតិស្ដង់ដារប្រទេសជប៉ុន SUKEN TEST, Maths Warriors។

ពិធីនេះ បានរៀបចំនៅវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។

តាមរបាយការណ៍របស់បណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានឲ្យដឹងថា ការប្រឡងគណិតវិទ្យាថ្នាក់អន្តរជាតិតាមប្រព័ន្ធអនឡាញ CARIBOU MATHEMATICS CONTESTS 2023៖ សហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានសហការជាមួយ វិទ្យាស្ថានស្រាវជ្រាវគណិតវិទ្យា នៃសាកលវិទ្យាល័យប្រ៊ុក ប្រទេសកាណាដា បានរៀបចំប្រឡងគណិតវិទ្យា ការីប៊ុយតេស្ត តាមប្រព័ន្ធអនឡាញ ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់ថ្នាក់ទី១២។

ការប្រឡងមានចំនួន៦លើកក្នុងមួយឆ្នាំសិក្សា។ ប្រទេសដែលបានចូលរួមប្រឡងមានចំនួន ២៦ប្រទេសគឺ៖ ១. កាណាដា, ២. ទួរគី,៣. ចិន, ៤. អ៊ីរ៉ង់, ៥. កម្ពុជា (មានសិស្សចូលរួមប្រឡងចំនួន ១,៩៨៥នាក់ ស្ថិតក្នុងលំដាប់ទទី៥), ៦. សហរដ្ឋអាមេរិក, ៧. អាលឺម៉្លង់, ៨. រ៉ុស្ស៊ី, ៩. ប៉ាគីស្ថាន, ១០. ហុង កុង, ១១. អ៊ុយក្រែន, ១២. កូរ៉េខាងត្បូង, ១៣. វៀតណាម, ១៤. ហ្សាំប៊ីយ៉ា, ១៥. ម៉ិចស៊ីកកូ, ១៦. ហ៊្វីលីពីន, ១៧. ប៊្រេស៊ីល, ១៨. ប៊ីមុយដា, ១៩. តាន់ស្សេញ៉ា, ២០. កូឡុំប៊ីយ៉ា, ២១. កូកអាយឡិន, ២២. អាស្ស៊ែប៊ៃសាន់, ២៣. សឹង្ហបុរី, ២៤. ចក្រភពអង់គ្លេស, ២៥. អាហ្រ្វីកខាងត្បូង និង២៦. ឥណ្ឌូនេស៊ី។ មានអ្នកចូលរួមប្រឡងសរុបចំនួន ៥៥,៧៨៨នាក់។

ឆ្នាំ២០២៣នេះ សិស្សកម្ពុជាបានចូលរួមប្រឡងមានចំនួន១៩៨៥នាក់ ជាលទ្ធផលនៃការប្រឡងទាំង២លើកដំបូងនេះមានសិស្ស ថ្នាក់មត្តេយ្យ និងថ្នាក់ទី១ ចំនួន១១នាក់ និងសិស្សថ្នាក់ទី២ ចំនួន៩នាក់ ដែលទទួលបាន ចំណាត់ថ្នាក់លេខ១ លំដាប់ថ្នាក់ពិភពលោកក្នុងចំណោម២៦ប្រទេសដែលបានចូលរួមប្រឡង។ នេះគឺជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានប្រព័ន្ធអប់រំមួយល្អអាចអប់រំកុមារា កុមារីដែលបានចូលរួម ប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិតាមប្រព័ន្ធអនឡាញហើយទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសិស្សដែលបានចូលរួមប្រកួតកម្រិតដូចគ្នាជាង៣ពាន់នាក់ មកពី២៦ប្រទេស។

សូមបញ្ជាក់ថា កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ បានចាប់កំណើតពីផ្ទៃម្តាយ នាពេលព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ និងបានក្លាយជាចៅប្រុសទី២០ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ៕

អត្ថបទដែលជាប់ទាក់ទង