រដ្ឋមន្ត្រី ហែម វណ្ណឌី ប្រាប់ក្រុមនិស្សិតអាហារូបករណ៍អូស្ត្រាលី៖ មិនថាប្អូនៗនៅទីណា សូមជ្រើសរើសកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យសាស្ត្រ បច្ចេកវិទ្យា និងនវនុវត្តន៍ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានទទួលជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍អូស្ត្រាលី និងអបអរសាទរជ័យលាភីទាំងអស់ដែលបានទទួលអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្ត្រាលី។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ប្រាប់ក្រុមនិស្សិតថា “បន្ទាប់ពីបញ្ចប់ការសិក្សា មិនថាប្អូនៗនៅទីណាទេ សូមជ្រើសរើសកម្ពុជា, ស្រឡាញ់កម្ពុជា, ហើយធ្វើការងារអ្វីៗដែលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិយើង មិនថាក្នុងវិស័យសាធារណៈ វិស័យឯកជន ឬការប្រកបមុខរបរផ្ទាល់ខ្លួននោះទេ” ៕