**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត

ឃាត់ខ្លួនបុរសជនជាតិវៀតណាម និងស្ត្រីជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅព្រះសីហនុ

ភ្នំពេញ​៖​ បន្ទាប់ពីទទួលបទបញ្ជាពីថ្នាក់ដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំដោយលោក អៀម សារិន អភិបាលរងក្រុងព្រះសីហនុ បានដាក់គោលដៅចុះត្រួតពិនិត្យ ស្វែងរកបទល្មើសនៅចំណុចផ្លូវលេខ៤០០ស្ថិតនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១២:០០នាទី យប់ឈានចូលថ្ងៃទី១៦ធ្នូ ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួនបុរសជនជាតិវៀតណាម និងស្ត្រីជនជាតិចិនម្នាក់ យកទៅកាន់អធិការនគរបាលក្រុង ដើម្បីសាកសួរ និងធ្វើកំណត់ហេតុ ក្រោយអាជ្ញាធររកឃើញថ្នាំញៀននៅជាប់នឹងខ្លួនពួកគេ។

យោងតាមរបាយការណ៍ពីមន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា លទ្ធផលនៃការត្រួតពិនិត្យរថយន្តចំនួន២៤២គ្រឿង ម៉ូតូចំនួន០៨គ្រឿង ម៉ូតូកង់បី(Pasap)ចំនួន០៧គ្រឿង ជាលទ្ធផល អាជ្ញាធរបានឃាត់ខ្លួន និងដកហូតសម្ភារវត្ថុតាង រួមមាន៖ មនុស្ស២នាក់ជាស្ត្រីជនជាតិចិនម្នាក់ និងបុរសជនជាតិវៀតណាមម្នាក់។

ជនសង្ស័យទី១-ជាជនជាតិវៀតណាម អាជ្ញាធររកឃើញម្សៅក្រាម-សថ្លា សង្ស័យcAសារធាតុញៀន០១កញ្ចប់, អាជ្ញាធរបានធ្វើការឃាត់ខ្លួនមនុស្ស និងរថយន្តម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AW-១៤៧៩មួយគ្រឿង, ទូរសព្ទដៃ១គ្រឿង។

ជនសង្ស័យទី២-ជាស្ត្រីជនជាតិចិន ត្រូវបានអាជ្ញាធររកឃើញម្សៅក្រាម-សថ្លា សង្ស័យសារធាតុញៀន០១កញ្ចប់ធំ, ម្សៅក្រាមម៉ាក Ferrari០៥កញ្ចប់, ម្សៅកញ្ចប់ខ្មៅ០១កញ្ចប់, អាជ្ញាធរបានធ្វើការឃាត់ខ្លួនមនុស្ស និងរថយន្តម៉ាក Prius ពណ៌ស ស្លាកលេខភ្នំពេញ ២BH-៥៦៩២,ទូរសព្ទដៃ២គ្រឿង។

បច្ចុប្បន្ន មនុស្ស និងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្តអនុវត្តច្បាប់តាមនីតិវិធី និងតាមដានរកអ្នកពាក់ព័ន្ធជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង