**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក

ឯកឧត្តម សុខ លូ អញ្ជើញចូលរួមពិធីបុណ្យសព និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពសិស្សានុសិស្សចំនួន ០៤រូប នៃវិទ្យាល័យហ៊ុនសែនត្រែង ដែលបានស្លាប់ដោយសារលង់ទឹកស្ទឹងសង្កែ

ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចូលរួមពិធីបុណ្យសព និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពសិស្សានុសិស្សទាំង ០៤រូប ដែលបានស្លាប់ដោយសារលង់ទឹកស្ទឹងសង្កែ ស្ថិតនៅចំណុចខាងក្រោមទំនុបពហុបំណងសេកសកស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌលខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៣ វេលា ម៉ោង១១:០០នាទីព្រឹក ខណៈពួកគេចេញពីរៀនបបួលគ្នាមកលេងទឹកនៅដងស្ទឹងសង្កែចំណុចខាងលើ បណ្តាលអោយលង់ទឹកចំនួន៦នាក់ ក្នុងនោះស្លាប់០៤នាក់រួមមាន៖
១.កុមារី សេង អុីនជឺលី អាយុ ១២ឆ្នាំ ថ្នាក់ទី៧
២. កុមារី សេង ជូលីណា អាយុ ១៤ឆ្នាំ ថ្នាក់ទី៨
៣.កុមារី អូ ហាន់ណានូរី អាយុ ១១ឆ្នាំ ថ្នាក់ទី៧
៤-កុមារ៉ា ភាព ចិន្ដា អាយុ ១៤ឆ្នាំ ថ្នាក់ទី១០។

សពកុមារា កុមរីទាំង០៤នាក់ខាងលើស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ ឯកឧត្តម សុខ លូ ក៏បានពាំនាំនូវការផ្តាំផ្ញើពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារនៃសព ដែលត្រូវបាត់បង់កូនៗជាទីស្រឡាញ់។

ជាមួយគ្នានេះក្រុមគ្រួសារសព បានគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរពីសុខទុក្ខរបស់ក្រុមគ្រួសារគាត់ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ដែលជួបការលំបាកដោយមិនទុកនរណាម្នាក់ចោលដោយពុំបានដឹងនោះទេ។

ស្ថិតក្នុងមរណទុក្ខនេះសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព សិស្សានុសិស្សទាំង៤ សូម ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សម្ភារៈចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពទាំង០៤នាក់ ក្នុងក្នុងមួយសពៗ រួមមាន៖ អង្ករ ១០០គីឡូក្រាម, មី ០២កេស, ត្រីខ ០២យួរ, ទឹកត្រី ០២យួរ, ទឹកស៊ីអ៊ីវ ០២យួរ និងថវិកា ១លានរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង