**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

សម្តេច ឃួន សុដារី ស្នើភាគីពាក់ព័ន្ធបន្តផ្សព្វផ្សាយពីហានិភ័យ និងវិធីសាស្រ្តបង្ការជំងឺមិនឆ្លង ដល់ពលរដ្ឋឱ្យផុលផុស ដោយចាត់ទុកជំងឺមិនឆ្លងជាបញ្ហារួម និង​ពហុវិស័យ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់អ្នកពាក់ព័ន្ធបន្តសកម្មភាពផ្សព្វផ្សាយពីហានិភ័យ និងវិធីសាស្រ្តបង្ការជំងឺមិនឆ្លង ឱ្យកាន់តែផុលផុសដើម្បីធ្វើឱ្យពលរដ្ឋមានការយល់ដឹងកាន់តែច្រើន ជាពិសេសក្នុងចំណោមស្រ្តី រួមនឹងការបង្កលក្ខណៈងាយស្រួលសម្រាប់ ការពិនិត្យសុខភាព ហើយមានតម្លៃសមរម្យ​។ សម្តេច បានគូសបញ្ជាក់ថា លើសពីនេះ ការអប់រំសុខភាពមិនគួរផ្តោតត្រឹមតែការផ្តល់ព័ត៌​មានដល់សហគមន៍ នូវអ្វីដែលពួកគេអាចធ្វើបាន ឬធ្វើមិនបាននោះឡើយ។

“យើងត្រូវមានវិធានបែបសន្តិនិយម ដែលមានការគិតគូរដល់ការផ្លាស់ប្តូរឥរិយាបទ របៀបរបបរស់នៅ របៀបរបបហូបចុក និងបរិស្ថានរស់នៅ ដោយប្រើប្រាស់ទិន្នន័យនិងបច្ចេកវិទ្យា រួមទាំងធ្វើយុទ្ធនាការឱ្យមានការគាំទ្រពីភ្នាក់ងារសុខាភិបាលនិងសហគមន៍ ដូចជាអ្នកស្ម័គ្រចិត្តជាដើម ដល់អ្នក ដែលរស់នៅតំបន់ដាច់ស្រយាល ពិបាកទទួលបានសេវាសុខាភិបាលនានា​” ជានេះការអំពាវនាវរបស់សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអំពាវនាវដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពង់បើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «វិធីសាស្រ្ដបង្ការជំងឺមិនឆ្លង និងការកាត់បន្ថយគម្លាតយេនឌ័រដែលបណ្ដាលមកពីជំងឺមិនឆ្លង» ដែលប្រារព្ធធ្វើនាព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ​នៅសណ្ឋាគារកាំបូឌីយ៉ាណាក្នុងរាជធានីភ្នំពេញ។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ក៏បានស្នើអាជ្ញាធរសុខាភិបាលជាតិធ្វើការរួមគ្នាជាមួយស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូនានា ក្នុងការចែករំលែកព័ត៌មាន ទិន្នន័យ កម្មវិធីបណ្តុះ បណ្តាល និងការអនុវត្តល្អៗ ដើម្បីបង្កើតភាពជាដៃគូ ពហុវិស័យ ក្នុងការស្រាវជ្រាវ និងបង្ការជំងឺមិនឆ្លងឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេស គិតគូរពីតម្រូវការជាក់ស្តែងរបស់ស្រ្តី ដែលជាទូទៅមានលក្ខណៈខុសពីបុរសនៅក្នុងការទទួលបានព័ត៌មាន និងការបណ្តុះបណ្តាល ស្តីពីអាហារូបត្ថម្ភ និងការថែទាំសុខភាព ព្រមទាំងលទ្ធភាពផ្នែកហិរញ្ញវត្ថុ ក្នុងការទទួលបានការព្យាបាល​។

សូមជម្រាបថា​ ជំងឺមិនឆ្លងមានដូចជា ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺផ្លូវចិត្ត និងជំងឺមហារីក។តាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា មនុស្សគ្រប់វ័យ និងគ្រប់ទីកន្លែងទាំងអស់ គឺសុទ្ធតែរងផលប៉ះពាល់ដោយសារជំងឺមិនឆ្លងនេះ។ រៀងរាល់ឆ្នាំ មនុស្សប្រមាណ ១៧លាននាក់ នៅលើសកលលោក បានស្លាប់ មុនពេលឈានចូលដល់វ័យ ៧០ឆ្នាំ ដោយសារជំងឺមិនឆ្លងនេះ។

បញ្ហាប្រឈមនាំឱ្យកើតជំងឺមិនឆ្លងមានជាច្រើន។ ជំងឺមិនឆ្លងគឺជាជំងឺរបស់អ្នកមាន។​ ផ្ទុយទៅវិញ ចំនួននៃកត្តាហានិភ័យ នៃជំងឺមិនឆ្លង បាននិងកំពុងកើនឡើង គ្រប់ទីកន្លែងទាំងនៅទីក្រុង និងតំបន់ជនបទ ដោយពួកគេបានប្រើប្រាស់ថ្នាំជក់ សេពគ្រឿងស្រវឹង គ្រឿងញៀន ទទួលបន្លែផ្លែឈើមិនគ្រប់គ្រាន់ ឬបន្លែនិងផ្លែឈើមានសារធាតុគីមីខ្ពស់ និងមិនសូវហាត់កីឡាជាដើម។ អត្រាការជក់បារីក្នុងចំណោមបុរសមានច្រើនជាងស្រ្តី ហើយកសិករ កម្មករ ដែលមានអាយុចាប់ពី១៨ ដល់៤៩ឆ្នាំ មានទម្លាប់នៃការជួបជុំទទួលគ្រឿងស្រវឹង ដែលជាបច្ច័យមួយនាំឱ្យធ្លាក់ខ្លួនឈឺ។

សម្តេចមហារដ្ឋសភាធិការធិបតី បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ឧត្តុង្គឧត្តម ដែលរាជរដ្ឋាភិបាលសម្រេចបាន និងការបន្តយកចិត្តទុកដាក់ខ្ពស់ លើការងារសុខភាព និងសុខុមាលភាពប្រជាជន។ សម្តេចបានគូសបញ្ជាក់ថា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកំណត់យកការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ជាគោលនយោបាយអាទិភាពចម្បង តាមរយៈទំនើបភាវូបនីកម្មប្រព័ន្ធផ្តល់សេវាថែទាំសុខភាព ឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល នៅដំណាច់ឆ្នាំ២០៣០ ការរៀបចំឱ្យបានរឹងមាំ នូវប្រព័ន្ធសន្តិសុខសង្គម និងជំនួយសង្គម ការលើកកម្ពស់វិស័យធានារ៉ាប់រង ការពង្រឹងនិងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល ការយកចិត្តទុកដាក់លើវិស័យកីឡា និងសុខភាពសាធារណៈ ការលើកកម្ពស់សមភាពយេនឌ័រ និងការជំរុញសង្គមឌីជីថល។ រាជរដ្ឋាភិបាលបានបន្តបង្កើនកញ្ចប់ថវិកាជាតិ រហូតដល់ ៥៥០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២៤ សម្រាប់ទ្រទ្រង់វិស័យសុខាភិបាល។

នៅក្នុងក្របខណ្ឌនីតិប្បញ្ញត្តិវិញ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ថា រដ្ឋសភាជាតិកម្ពុជាបានអនុវត្តតួនាទីរបស់ខ្លួនយ៉ាងសកម្ម ក្នុងការរួមចំណែកការពារ និងលើកកម្ពស់សុខភាពប្រជាជន។ រដ្ឋសភាបានអនុម័តច្បាប់​ ដែលមានលក្ខណៈទូលំទូលាយ​​ និងគ្របដណ្តប់ ដែលឆ្លើយតប ទៅនឹងការបង្ការគ្រប់គ្រងជំងឺមិនឆ្លង និងដោះស្រាយវិសមភាព​យេន​ឌ័រ នៅក្នុងគោលនយោបាយសាធារណៈ ដូចជា ច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ស្តីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យជាដើម។សម្តេចរដ្ឋសភាធិបតី បានលើកឡើងបន្តថា ទន្ទឹមគ្នានេះ រដ្ឋសភា តាមរយៈគណៈកម្មការជំនាញ និងអ្នកតំណាងរាស្រ្ត ក៏បានធ្វើការស្និទ្ធស្នាលជាមួយក្រសួងសុខាភិបាល និងគណៈ កម្មការជាតិប្រយុទ្ធនឹងជំងឺមិនឆ្លង និងក្រសួងស្ថាប័ននានា ក្នុងការតាមដានត្រួតពិនិត្យនិងវាយតម្លៃប្រសិទ្ធភាព នៃការអនុវត្តច្បាប់ និងគោលនយោបាយ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺមិនឆ្លង និងបន្តជំរុញការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ លើសពីនេះ សមាជិករដ្ឋសភាក៏បានចូលរួមផ្សព្វផ្សាយចំណេះដឹង និងព័ត៌មាន ទាក់ទងនឹងសុខភាពនិងសុខុមាលភាពប្រជាជន តាមរយៈពិធីសំណេះសំណាល ក្នុងពេលចុះជួបពលរដ្ឋតាមមូលដ្ឋាន ឬតាមរយៈការរៀបចំសិក្ខាសាលានានា ដូចករណីសិក្ខាសាលា ដែលអង្គពិធីទាំងមូលកំពុងចូលរួមនាពេលនេះ។

បន្ថែមពីនេះទៀត​ រដ្ឋសភាជាតិតែងតែប្រើប្រាស់ការទូតសភា ក្នុងការជំរុញការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន និងយេនឌ័រ តាមរយៈវេទិកាអន្តរសភានានា រួមមាន មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក (APPF) វេទិកាសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) និងវេទិកាសភាផ្សេងៗទៀត។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍បន្តថា ក្នុងវេទិកាទាំងនោះ រដ្ឋសភាកម្ពុជាបានចូលរួមយ៉ាង​សកម្ម ក្នុងការផ្តួចផ្តើមគំនិតស្នើសេចក្តីព្រាង ឬធាតុចូល នៃសេចក្តីសម្រេចសំខាន់ៗ ដើម្បីពង្រឹងក្របខ័ណ្ឌច្បាប់ និងការអនុវត្ថគោលនយោបាយសុខាភិបាល និងយន្តការគាំពារសង្គម ដើម្បីពង្រឹងនិងពង្រីកវិសាលភាពសេវាសុខភាពគ្របដណ្តប់ និងប្រព័ន្ធគាំពារសង្គម (Health Coverage and Social Protection System) ជាពិសេសមានការគិតគូរពីបញ្ហាប្រឈមរបស់ស្រ្តី ដែលមានបន្ទុកថែទាំអ្នកជំងឺ និងគ្រួសារ សំដៅជំរុញការអនុវត្តការប្តេជ្ញាចិត្តរួមរបស់សភាក្នុងតំបន់លើបេសកកម្មចំបងឈានទៅសម្រេចបាន គោលដៅអភិវឌ្ឍន៍ដោយចីរភាព ២០៣០។
សម្តេចប្រធានរដ្ឋសភា លើកឡើងថា​ គេត្រូវចាត់ទុកបញ្ហាជំងឺមិន​ឆ្លងជាបញ្ហារួម ដែលមិនត្រូវមើលរំលង ហើយមានភាពប្រទាក់ក្រឡា និងពហុវិស័យ។ គ្មានប្រទេសណាមួយអាចរីកចម្រើនទៅកើតនោះទេ ពេលដែលពលរដ្ឋរបស់ខ្លួនគ្មានសុខភាពល្អ​។ ជំងឺមិនឆ្លងជាបន្ទុកដ៏ធ្ងន់ធ្ងររបស់សង្គមជាតិ ហើយជាជំងឺ ដែលអាចបង្ការបាន។

ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ក៏បានស្នើឱ្យមានការគិតគូរពីលទ្ធភាព ក្នុងការធ្វើយុទ្ធនាការ «ពលរដ្ឋមានសុខភាពល្អ កម្ពុជាបវររុងរឿង (Healthy Life, Healthy Cambodia)» ដោយមានការបញ្ចូលសារៈសំខាន់នៃការបរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ មិនសូវមានជាតិប្រៃ ជាតិផ្អែម​ មានខ្លាញ់ទាប និងការធ្វើកាយសម្បទាជាប្រចាំផងដែរ។

សូមជម្រាបថា សិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «វិធីសាស្រ្ដបង្ការជំងឺមិនឆ្លង និងការកាត់បន្ថយគម្លាតយេនឌ័រដែលបណ្ដាលមកពីជំងឺមិនឆ្លង» សហការរៀបចំដោយ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភាជាតិកម្ពុជា ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្ដី នៃរដ្ឋសភាជាតិកម្ពុជា សមាគមសមាជិកសភាកម្ពុជាដើម្បីប្រជាជន និងការអភិវឌ្ឍ និងមានការគំាទ្រថវិកាដោយវិទ្យាស្ថានសភាអាស៊ី។​ សិក្ខាសាលានេះគឺជាវេទិកាមួយដ៏សំខាន់ ក្នុងការរួមចំណែកដល់ការអនុវត្ត និងពង្រឹងក្របខណ្ឌច្បាប់ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ សម្រាប់ការបង្ការ និងទប់ស្កាត់ជំងឺមិនឆ្លង នៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង