**លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ**តួនាទីចិន ក្នុងយន្តការនៃកិច្ចប្រជុំ G20**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុករមាសហែក**ស្អែកនេះ រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន**EU បញ្ជាក់ថា​ទីក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាមេរិកផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន**ប្រធានាធិបតី Abkhazia ប្រកាសលាលែងពីតំណែង ចំពេលមានរលកនៃភាពចលាចលប្រឆាំងរដ្ឋាភិបាល**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាស្បៀងអាហារ ប្រេងឥន្ធនៈ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនអ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជាតិ​-អន្តរជាតិ​ និងបង្រៀនការងារអប់រំចិត្តសាស្ត្រ ជូនកងកម្លាំង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់​ពី​គោរព​ទង់​ជាតិ​ នៃព្រះរាជាណាចក្រកម្ពុជា​រួច​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគ​ទី​ ៤​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ការងារអប់រំចិត្តសាស្ត្រ និង​បាន​​ប្រគល់​ភារកិច្ច​សំខាន់ៗ​មួយ​ចំនួន​ ជូនដល់កងកម្លាំងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនអំពីសភាពការណ៍អន្តរជាតិ បញ្ហា​សង្គ្រាម​រវាង​​រុស្ស៊ី​ និង​អ៊ុយក្រែន​ បញ្ហា​សង្គ្រាម​រវាង​អ៊ីស្រាអែល​ និង​ក្រុម​ហាម៉ាស់​នៅប៉ាឡស្ទីន​ ព្រមទាំង​សភាពការណ៍ជាតិថ្មីៗ ដែលកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេស​ដំណើរការ​អភិវឌ្ឍ​ន៍​រីកចម្រើន​រុងរឿង​ថ្មីៗ​របសប្រទេសជាតិ​ ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​ នៃ​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងការអប់រំចិត្តសាស្ត្រ ការ​ប្រគល់​ភារកិច្ច​សំខាន់ៗ​មួយ​ចំនួន​ជូន​ ដល់យោធិនចំណុះបញ្ជាករដ្ខាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែង​នូវ​ការ​កោតសរសើរ​ ចំពោះ​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ មេបញ្ជាការ​គ្រប់​បណ្ដា​កងឯកភាព​ និង​បណ្តា​ការិយាល័យ​ស្ថាប័ន​ចំណុះ​ ដែល​បាន​ខឹតខំ​ប្រឹងប្រែង​បំពេញ​ភារកិច្ច​ដែល​ថ្នាក់​លើ​បាន​ប្រគល់​ជូន​ទទួលបាន​ជោគជ័យ​គួរ​ជាទី​មោទនៈ​ ហើយ​នៅ​ក្នុង​ឱកាស​នេះ​ដែរ​ ឯកឧត្តម​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ បាន​ ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែល​ត្រូវ​អនុវត្តន៍​ចំពោះ​មុខ​ជូនដល់កងកម្លាំងមានជាអាទិ៍ ៖
ទី១.ការប្រុងប្រៀបរៀបចំ​ពិធី​អបអរសាទរខួបទី៤៥ នៃទិវាបុណ្យជាតិ៧មករា ឲ្យមានភាពអធិកអធម ។ ទី២ ត្រៀមលក្ខណៈរចំសន្និបាតបូក​សរុប​លទ្ធផល​ប្រចាំ​ឆ្នាំ​ ២០២៣​ និង​ដាក់​ចេញ​ទិសដៅ​អនុវត្តន៍​បន្ត​ឆ្នាំ​ ២០២៤​ របស់​សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ។ ទី៣ បន្តយកចិត្តទុកដាក់គ្រប់គ្រងកម្លាំង អនុវត្តការងារប្រឡងប្រណាំង បង្កបង្កើនផលចិញ្ចឹមសតកវលើកស្ទួយជីវភាពរស់នៅរបស់កងទ័ព កាងារ​កសាង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ​ ។ ទី៤ ចូលរួមសហការ​ជា​មួយ​កងកម្លាំង​មាន​សមត្ថកិច្ច​ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ ក្នុង​ការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់​មានសុវត្ថិភាព ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋាន។​ និងទី៥ បន្តសហការជាមួយក្រុមការងារបច្ចេកទេសកា៧២ របស់​ខេត្ត​ប៊ីញភឿក​ នៃសាធាររដ្ឋសង្គមនិយមវៀតណាម​ដើម្បីស្រាវជ្រាវជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា ដំណាក់កាលទី២៣ រដូវប្រាំងឆ្នាំ២០២៣ ឆ្នាំ២០២៤ ។

នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់​នៃបញ្ជាការដ្ឋានតំបន់ប្រិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តអនុវត្តតួនាទីភារកិច្ច ដែលមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ជូនឲ្យទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង