ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ជួបពិភាក្សាការងារជាមួយ អង្គការចៃការ ជប៉ុន Jica ដើម្បីជជែកពិភាក្សាលើរបៀបវារៈចំនួន០៣សំខាន់ៗ
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៦ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អញ្ជើញជួបពិភាក្សាការងារជាមួយ អង្គការចៃការ ជប៉ុន Jica។
កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ រួមទាំងសមាជិកនិងអគ្គលេខាធិការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ជាមួយនឹងទីប្រឹក្សាជាន់ខ្ពស់ និងអ្នកជំនាញការនៃអង្គការចៃការ ជប៉ុន Jica ដើម្បីជជែកពិភាក្សាលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១-ការបង្កើត និងកិច្ចដំណើរការរបស់ អ.ដ.ក.
២-ផែនការសកម្មភាព និងទិសដៅការងាររបស់ អ.ដ.ក.
៣-កិច្ចសហការ និងការជួយគាំទ្រលើផ្នែកសម្ភារៈ ហិរញ្ញវត្ថុ បច្ចេកទេស និងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ របស់ អ.ដ.ក នាពេលខាងមុខ ៕