**រដ្ឋបាលលោក ណាល់ ត្រាំ ជំរុញឱ្យទីភ្នាក់ងារ USAID ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្លាស់ប្តូររបៀបបែងចែកជំនួយរបស់ទីក្រុងវ៉ាស៉ីនតោន នៅជុំវិញពិភពលោក**ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ចាប់ផ្តើមធ្វើដំណើរតាមផ្លូវ ឆ្ពោះទៅកាន់ភាគខាងជើងតំបន់ហ្កាហ្សា ក្រោយច្រកឆ្លងកាត់ ត្រូវបានបើកឡើងវិញ**ឯកឧត្តម ឈា ប៊ុនរិទ្ធ ​​ជួបប្រជុំពិភាក្សាការងារស្តីពី​ការងារចុះបញ្ជី​អាងទឹកនៅទូទាំងប្រទេស​ជាមួយថ្នាក់ដឹកនាំនៃក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់**សេតវិមាន៖ កូឡុំប៊ីបានយល់ព្រម ទទួលយកយន្តហោះយោធា ដែលដឹកជនអន្តោប្រវេសន៍ បណ្តេញចេញពីអាមេរិក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកំណត់លក្ខណសម្បត្តិ និងនីតិវិធីនៃការបង្កើតខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការកិច្ចការសារពើពន្ធនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យលើបញ្ហាប្រឈម និងសំណើសំណូមពររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ**គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ រកឃើញសាលាមត្តេយ្យ ៥ វិទ្យាល័យ ៥ និងមន្ទីរពេទ្យបង្អែកកម្រិត១​, ២ និង៣ ចំនួន១៥ ដើម្បីបន្តការប្រកួតប្រជែងក្លាយជា អង្គភាពផ្តល់សេវាសាធារណៈគំរូ ប្រចាំឆ្នាំ២០២៤​**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបសំណេះសំណាលជាមួយកសិករផលិតស្រូវ ផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប​ និងចុះត្រួតពិនិត្យស្ថានីយ៍បូមទឹក នៅខេត្តកំពង់ធំ**មន្ទីរ​សារធារណ​ការ​ខេត្តបន្ទាយមានជ័យ​ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ចុះអប់រំផ្សព្វផ្សាយ​ ច្បាប់ចរាចរណ៍​ផ្លូវគោក**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវឱ្យទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាម**ប្រជាជនថៃ ភាគច្រើនប្រឆាំងនឹងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យកាស៊ីណូ និងល្បែងអនឡាញបង្កើតឡើង ក្នុងប្រទេសស្របច្បាប់**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ កម្ពុជាបានឈានមកដល់ចំណុចមួយ អនុញ្ញាតឱ្យកម្ពុជាមានជម្រើសក្នុងការប្រើប្រាស់គ្រឿងបង្គុំសំណង់**ប្រធានាធិបតីបេឡារុស បន្តក្រាញអំណាចដឹកនាំប្រទេស៧ អាណត្តិជាប់ៗគ្នា**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ស្នើក្រុមហ៊ុន Emirates Airline ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា នៅបណ្តាញផ្សព្វផ្សាយរបស់ខ្លួន**ឯកឧត្តម ឈា ប៊ុនរិទ្ធ ​ចុះពិនិត្យស្ថានភាពទឹក និងការ​បូមទឹកសង្គ្រោះស្រូវប្រាំង​របស់ប្រជាកសិករ ពីប្រឡាយមេហនុមាន ក្នុងស្រុកបាទី ខេត្តតាកែវ​**ឃុំ-សង្កាត់ ចំនួន៥ និងភូមិចំនួន៥ ក្នុងខេត្តកណ្តាល ទទួលបានជ័យលាភីសម្រាប់ការប្រឡងប្រណាំងផ្ទៃក្នុង «ភូមិ-ឃុំសង្កាត់ មានសុវត្តិភាព» ក្នុងវិស័យបរិស្ថាន**ក្រសួងមហាផ្ទៃ ធ្វើសិក្ខាសាលាផ្សព្វផ្សាយ​ ផែនការយុទ្ធសាស្ត្រស្តីពីការ​បង្កេីនចំនួនស្ត្រី ក្នុងមុខតំណែងគ្រប់គ្រង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ​ ឆ្នាំ២០២៤​-២០២៨**ក្រសួងបរិស្ថាន ជូនដំណឹងពីស្ថានភាពគុណភាពខ្យល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា**សាលាដំបូងខេត្តបន្ទាយមានជ័យ ប្រកាសពីចំណាត់ការសំណុំរឿងក្មេងទំនើង ដែលមានជនត្រូវចោទ ៩នាក់**រដ្ឋអាជ្ញាកូរ៉េខាងត្បូង ចោទប្រកាន់ជាផ្លូវការ ទៅលើប្រធានាធិបតី Yoon Suk Yeol ពីបទដឹកនាំការបះបោរកំឡុង ពេលដាក់ច្បាប់អាជ្ញាសឹក

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាបន្តពង្រឹងបរិស្ថានវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពបត់បែន ងាយស្រួល និងអំណោយផលបន្ថែមទៀត

ភ្នំពេញ​៖​​ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុនមីនេបៀមីត្សូមី (Minebea) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងឱកាសនៃជំនួបនេះ លោក កៃនុម៉ា យ៉ូស៊ីហ៊ីសា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Minebea និងអំពីគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងជំនួបនេះផងដែរ លោកអគ្គនាយក ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន Minebea ទាំងអស់ បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូន និងបានជំរុញទឹកចិត្តដល់វិនិយោគិនឱ្យកាន់តែមានទំនុកចិត្តក្នុងការពង្រីកការវិនិយោគរបស់ខ្លួនថែមទៀតនៅកម្ពុជា ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុន ដែលបានសម្រេចចិត្តបោះទុនវិនិយោគ និងគ្រោងវិនិយោគបន្ថែមនៅកម្ពុជា ដោយសម្តេច បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទីកសំខាន់ៗ ដូចជា ផ្លូវលឿន ផ្លូវដែក និងកំពង់ផែ ជាដើម ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិនទាំងក្នុង និងក្រៅស្រុក ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏កំពុងពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នូលដ៏សំខាន់មួយនៅក្នុងតំបន់ ។ លើសពីនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានប្តេជ្ញាបន្តពង្រឹងបរិស្ថានវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពបត់បែន ងាយស្រួល និងអំណោយផលបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង