សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានផ្នែកទំនាក់ទំនងអន្តរជាតិតំណាងសហព័ន្ធសេដ្ឋកិច្ច តំបន់កាន់សៃ និងជាប្រធានក្រុមហ៊ុន OBAYASHI CORPORATION
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបជាមួយ លោក អូបាយ៉ាស៊ី តាកេអុ (Obayashi Takeo) ប្រធានផ្នែកទំនាក់ទំនង អន្តរជាតិ តំណាង សហព័ន្ធ សេដ្ឋកិច្ច តំបន់កាន់សៃ (Kansai Economic Federation / KEF) និងជា ប្រធាន ក្រុមហ៊ុន OBAYASHI CORPORATION ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។