អគ្គនាយករងអន្តោប្រវេសន៍ ណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវគោរពវិន័យ ពង្រឹងលើការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ
ភ្នំពេញ៖ នាថ្ងៃច័ន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមការងាររៀបចំ ត្រួតពិនិត្យ បើកប្រអប់សំបុត្រ បានដឹកនាំក្រុមការងារចុះបើកប្រអប់សំបុត្រ និងបាននាំយកនូវស្លាកសញ្ញាផ្សព្វផ្សាយអំពីការទទួលឆ្លើយតប (GDI Hotline) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍មកបិទបានចំនួន ០៥ប៉ុស្តិ៍រួមមាន៖ ១. ប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំចំនួន ៥ទីតាំង, ២. ប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិដូងចំនួន ៤ទីតាំង, ៣. ប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិភ្នំដីចំនួន ៤ទីតាំង, ៤. ប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែតចំនួន ១២ទីតាំង និងដាក់ប្រអប់សំបុត្រថ្មីចំនួន ២ទីតាំង ព្រមទាំងបិទស្លាកសញ្ញាផ្សព្វផ្សាយអំពីការទទួលឆ្លើយតប(GDIHotline)ចំនួន៥ទីតាំងនៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ នៃនាយកដ្ឋានច្រកទ្វារទី១។
ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គនាយក ដល់បងប្អូនមន្រ្តីនគរបាលអន្តោប្រវេសន៍។
បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានណែនាំលើការគោរពវិន័យ ពង្រឹងលើការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ការស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវក្នុងពេលបំពេញការងារ ៕