នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តែងតាំងលោក សេង គន្ធ ជាអភិបាលខណ្ឌមានជ័យ ជំនួសលោក ហែម ដារិទ្ធ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង លោក សេង គន្ធ ជាអភិបាលខណ្ឌមានជ័យ។
សូមជម្រាបថា មុនត្រូវបានតែងតាំងនេះ លោក សេង គន្ធ មានមុខតំណែងជាអភិបាលរងខណ្ឌមានជ័យ។ ការតែងតាំងនេះ គឺជំនួសលោក ហែម ដារិទ្ធ ដែលត្រូវបានតែងតាំងជា អភិបាលរងខេត្តព្រះសីហនុ ៕