ឯកឧត្ដម ស្វាយ សំអ៊ាង ចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅភូមិកាំមេមាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង
ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជំនាញក្នុងខេត្ត អភិបាលក្រុង ស្រុក និងក្រុមមន្ត្រីជំនាញបច្ចេកទេសគម្រោង នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅភូមិកាំមេមាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ក្រោមគម្រោងក្រុងរបៀង៤ របស់ធនាគារអភិវឌ្ឍអាស៊ី (ADB)។
សូមបញ្ជាក់ថា ទីតាំងគម្រោងស្ថិតនៅក្នុងទីប្រជុំជន នៃក្រុងស្ទឹងត្រែង ដែលគ្របដណ្ដប់លើផ្នែកមួយចំនួន នៃសង្កាត់ចំនួន៣ មានដូចជា៖ សង្កាត់ស្ទឹងត្រែង សង្កាត់ឬស្សី និងសង្កាត់ព្រះបាទ និងមានផ្ទៃដែតំបន់សេវាកម្មសរុបស្មើនឹង ៣០២,៧០ហិកតា ។
ការងារសំខាន់ៗ នៃគម្រោងសាងសង់មានដូចតទៅ៖
I. ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់៖
១. ការតភ្ជាប់បណ្តាញទឹកកខ្វក់ចូលក្នុងប្រព័ន្ធ៖
១.១. ការតភ្ជាប់បណ្តាញទឹកកខ្វក់តាមផ្ទះ និងការិយាល័យផ្សេងៗ ចំនួន ២,៣៥១ទីតាំង
១.២. បណ្តាញលូខ្នែង មានប្រវែង ១៩,៧១គ.ម
២. បណ្តាញលូប្រមូលទឹកកខ្វក់ តាមលំហូរធម្មជាតិ
២.១. បណ្តាញលូប្រមូលមេ និងរង មានប្រវែង ២៧,៥៩៧ គ.ម ៣. ស្ថានីយបូមទឹកកខ្វក់ និងបណ្តាញល្អបូមមេ
៣.១. ស្ថានីយបូមទឹកកខ្វក់មេ ចំនួន ១ កន្លែង
៣.២. អនុស្ថានីយបូមទឹកកខ្វក់ ចំនួន ២ កន្លែង
៣.៣ បណ្តាញលូសូមមេ ប្រវែង ៣,០៧៨ គ.ម
៤. ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់តាមបែបធម្មជាតិមួយកន្លែង ដែលមានសមត្ថភាព ព្រោះសំអាតទឹកកខ្វក់បានចំនួន ២,៩០០ ម” ក្នុងមួយថ្ងៃ ៕