**ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជំរុញឱ្យបណ្ដាមេដឹកនាំ G20 គាំទ្រដល់កិច្ចប្រឹងប្រែងបន្ធូរបន្ថយជម្លោះ នៅក្នុងសង្រ្គាមអ៊ុយក្រែន**មូលនិធិអាកាសធាតុបៃតង ជំរុញឱ្យកម្ពុជារៀបចំឯកសារ និងនិតិវិធី ដើម្បីក្លាយជាស្ថាប័នមាន សម្បទា ទទួលបានមូលនិធិផ្ទាល់សម្រាប់ដោះស្រាយការប្រែប្រួលអាកាសធាតុ**អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អាចនឹងត្រឡប់ចូលប្រទេសវិញ នៅអំឡុងខែមេសា ឆ្នាំ២០២៥**វិមានក្រឹមឡាំង គំរាមសងសឹក ប្រសិនបើអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលទឹកដីរុស្ស៉ី​**អភិបាលរងរាជធានីភ្នំពេញ៖ ចាប់ពីឆ្នាំ២០២៧ បងប្អូនប្រជាពលរដ្ឋនៅខណ្ឌដង្កោ អស់ការព្រួយបារម្ភពីការលិចលង់ទៀតហើយ**អ៊ុយក្រែន ប្រារព្ធខួប១ពាន់ថ្ងៃ នៃការឈ្លានពាន ខណៈអាម៉េរិកចោទរុស្ស៊ីថា កំពុងបញ្ឆេះភ្លើងសង្គ្រាមកាន់តែខ្លាំង**បណ្តាក្រុមហ៊ុនវិនិយោគជប៉ុន បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម នៅកម្ពុជា**ប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយស្តីពីសកម្មភាពមុខទល់មុខរវាងយុវជននៃបណ្តាប្រទេស”សកលខាងត្បូង”ចាប់ដំណើរការនៅទីក្រុងរីយ៉ូ ដឺ ហ្សាណេរ៉ូ**បទវិភាគ៖ប្រទេសចិននឹងនាំមកនូវតម្រិះប្រាជ្ញានិងកម្លាំងកាន់តែច្រើនដល់ការអភិវឌ្ឍរួមនៃបណ្តាប្រទេសនានានិងអភិបាលកិច្ចសកល**គ.ជ.ប សម្រេចលុបឈ្មោះ ឯកឧត្ដម ប្រាក់ សុខុន ពីបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា មណ្ឌលរាជធានីភ្នំពេញ និងទទួលស្គាល់ ឯកឧត្ដម ង៉ែត ចដ្ដាវី ជំនួសវិញ**គណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម បង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីថៃ ផែថងថាន សុីណាវ៉ាត់ និយាយទូរស័ព្ទ ជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ**មេដឹកនាំ G20 អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរអាកាសធាតុ ការកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយពន្ធ**អធិការបតីអាល្លឺម៉ង់ នឹងលើកយកបញ្ហាដ្រូនសម្រាប់រុស្ស៉ី ទៅពិភាក្សាជាមួយប្រធានាធិបតីចិន ស៉ី ជីនពីង នៅឯកិច្ចប្រជុំកំពូល G20**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា**តុលាការហុងកុង ផ្តន្ទាទោសសកម្មជនគាំទ្រប្រជាធិបតេយ្យ ៤៥នាក់ ដាក់ពន្ធនាគារចន្លោះ ៤-១០ឆ្នាំ**ឯកឧត្ដម គីម រិទ្ធី ជិះកង់ដឹកនាំដង្ហែក្បួនយ៉ាងមហោឡារិក ដើម្បីអបអរសាទរទូកង «កោះកេរធិបតី» ដែលដណ្តើមបានជ័យលាភី ពានរង្វាន់លេខ៣ទូទាំងប្រទេស**ប្រធានាធិបតីប៉ារ៉ាហ្កាយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងចូលរួម កិច្ចប្រជុំកំពូល​ G20 នៅប្រេស៊ីល**ប្រធានគណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ**ក្រុមហ៊ុនចង់នាំចូលសាច់បង្កក ត្រូវស្នើសុំពីអគ្គនាយកដ្ឋានគយ ឬអគ្គនាយកដ្ឋានសុខភាពសត្វ ដោយមានលក្ខណៈសម្បត្តិតាមលក្ខខណ្ឌតម្រូវចំនួន ៤

កម្ពុជា-ថៃ ប្រជុំពិភាក្សាបើកតម្លើងច្រកទ្វាព្រំដែនអានសេះ-អានម៉ា ទៅជាច្រកព្រំដែនអន្តរជាតិ ដើម្បីបម្រើឱ្យវិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍតំបន់ព្រំដែន

ភ្នំពេញ៖ ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានប្រជុំពិភាក្សាជាមួយលោក ស៊ូផាសិទ្ធ កូចារឿនយុត អភិបាលខេត្តអ៊ូប៊ុនរាជធានី ស្តីពីការបើកឲ្យដំណើរការច្រកព្រំដែន អានសេះ-អានម៉ា ជាច្រកព្រំដែនអន្តរជាតិ ដើម្បីបម្រើឲ្យវិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍតំបន់ព្រំដែន ទៅជាព្រំដែន សន្តិភាព មិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។

កិច្ចប្រជុំពិភាក្សាគ្នារវាអភិបាលខេត្តនៃប្រទេសទាំង២ បានធ្វើឡើងនៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ឯកឧត្ដម គីម រិទ្ធី បានថ្លែងលើកឡើងថា «កន្លងមកយើងសម្រេចបាននូវលទ្ធផលជាច្រើន ដែលកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន តាមបណ្តោយព្រំដែន ការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥»។

អំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះកម្ពុជា-ថៃ (JCR) លើកទី២ ការសម្របសម្រួលដល់ការធ្វើជំនួញ ផលិតផលកសិកម្មឆ្លងកាត់ព្រំដែន ការសម្របសម្រួលប្រជាពលរដ្ឋនៅព្រំដែនបាន ឆ្លងដែនទៅព្យាបាលជំងឺ នៅមន្ទីរពេទ្យស្រុកណាំយ៉ឺន និងមន្ទីរពេទ្យខេត្តឧប៊ុនរាជធានី ការសហការរៀបចំរួមគ្នា ក្នុងវិស័យប្រពៃណីសាសនា ការដង្ហែរទៀនវស្សា បុណ្យកឋិនទាន ការដាំកូន ឈើ និងបុណ្យប្រពៃណីផ្សេងៗទៀត ព្រមទាំងការបញ្ជូនសិស្ស-និស្សិត ទៅបន្តនៅតាមសកល វិទ្យាល័យនានាក្នុងខេត្តឧប៊ុនរាជធានីផងដែរ។

អភិបាលខេត្តព្រះវិហារ បានថ្លែងទៀតថា ដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការ ក៏ដូចជាពង្រឹងចំណងមិត្តភាព សាមគ្គីភាពឲ្យកាន់តែជិតស្និទ្ធថែមមួយកម្រិតទៀត រវាងខេត្តព្រះវិហារ (កម្ពុជា)និងខេត្តឧប៊ុនរាជធានី (ថៃ) លោកក៏បានស្នើសុំដល់ភាគីថៃនូវសំណើមួយចំនួនដូចជា៖ ស្នើសុំឲ្យអាជ្ញាធរនៃខេត្តទាំង២ ត្រូវបន្តកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរព័ត៌មានឲ្យគ្នានូវរាល់សភាពការណ៍ និងបាតុភាពនានា ដែលកើតមានតាមបណ្តោយព្រំដែន។ ជំរុញការ «បើកឲ្យដំណើរការ ច្រកអានសេះ-អានម៉ា ៧ថ្ងៃក្នុងមួយសប្តាហ៍» និងឈានទៅដំឡើងជា «ច្រកព្រំដែនអន្តរជាតិ» តាមស្មារតីកិច្ចប្រជុំកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេស ទាំងពីរអោយកាន់តែល្អប្រសើរបន្ថែមទៀត។

បន្ថែមពីនេះសុំបន្តពង្រឹងចំណងសាមគ្គីភាពរវាងកងកម្លាំងការពារព្រំដែនប្រទេសទាំងពីរ រក្សាបានព្រំដែនសន្តិភាព មិត្តភាព និងសុំរក្សាស្ថានភាពដើមនៅតំបន់ព្រំដែនដែលមិនទាន់ មានការឯកភាពគ្នា រហូតដល់គណៈកម្មការ ព្រំដែននៃប្រទេសទាំងពីរ ឯកភាពលើខ័ណ្ឌសីមា និងបោះបង្គោលព្រំ តាមតំបន់នោះឲ្យរួចរាល់ជាស្ថាពរសិន។

លោក ស៊ូផាសិទ្ធ កូចារឿនយុត អភិបាលខេត្តឧប៊ុនរាជធានី (ថៃ) បានថ្លែងឆ្លើយតបចំពោះការស្នើសុំជំរុញការបើកឲ្យដំណើរការ ច្រកព្រំដែន អានសេះ-អានម៉ា ៧ថ្ងៃ ក្នុងមួយសប្តាហ៍ និងឈានទៅដំឡើងជាច្រកព្រំដែនអន្តរជាតិ ពីភាគីកម្ពុជានោះ ដោយលោកនឹងស្នើសុំទៅក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រថៃ ដើម្បីពន្លឿនការបើកឲ្យដំណើរការច្រកទ្វាមួយនេះ ដើម្បីលើកកម្ពស់ កម្រិតជីវភាពប្រជាពលរដ្ឋនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ តាមរយៈការទំនាក់ទំនងការ ផ្លាស់ប្តូរទំនិញរួមគ្នា៕

អត្ថបទដែលជាប់ទាក់ទង