សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រើនរំលឹកឲ្យគ្រប់ធនាគារ យកចិត្តទុកដាក់ពង្រឹងប្រព័ន្ធសុវត្ថិភាព
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារ ធនាគារវីងថៅវើ (Wing Bank Tower) នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំលឹកដល់ធនាគារទាំងអស់ យកចិត្តទុកដាក់ពង្រឹងប្រព័ន្ធសុវត្ថិភាព ។
សម្តេចធិបតីបញ្ជាក់ថា «អីចឹងប្រព័ន្ធទូរទាត់ (ឌីជីថល) សំខាន់ណាស់ ប៉ុន្តែទាមទារ ដើម្បីសុវត្ថិភាព លឿន ប្រសិទ្ធភាព តែសុវត្ថិភាពផងដែរ។ ដរាបណា យើងប្រើប្រាស់ឌីជីថលហើយ បើមិនមានសុវត្ថិភាព យើងគ្រោះថ្នាក់។ មានបទពិសោធន៍ច្រើនណាស់ ធនាគារពិភពលោក ដែលថា Hacker អាច Hack ធ្វើឲ្យប្រព័ន្ធច្របូកច្របល់។ អីចឹងការយកចិត្តទុកដាក់ ទៅលើការវិនិយោគ ទៅលើប្រព័ន្ធការពារ ធ្វើម៉េចឲ្យ កុំឲ្យថាបើកកុង ហើយព្រឹកឡើង (បាត់លុយ) ទៅណាអស់។ ការវិនិយោគប្រព័ន្ធធនាគារ ក៏នឹងជួយដល់ e-government របស់យើង»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទោះជាយ៉ាងនេះក្ដី ប្រព័ន្ធឌីជីថលលឿន ប្រសិទ្ធិភាព តែត្រូវមានសុវត្ថិភាពផងដែរ ព្រោះដរាបណាយើងប្រើប្រាស់ប្រព័ន្ធឌីជីថលហើយ ប្រសិនជាមិនមានសុវត្ថិភាព យើងនឹងមានគ្រោះថ្នាក់ ក្នុងនោះមានបទពិសោធនច្រើនណាស់ ធនាគារនៅលើពិភពលោក ដែលត្រូវបានអ្នកជំនាញលួចយក ដែលបង្កឲ្យប្រព័ន្ធមានភាពរច្របូកច្របល់ ៕