ប្រាសាទបាយ័ន នៅតែជាទីតាំងដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរ
ភ្នំពេញ៖ បន្ទាប់ពីប្រាសាទអង្គរវត្ត ប្រាសាទបាយ័នជាប្រាសាទមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ។
ស្មាមញញឹមនៃកំពូលព្រហ្មមុខបួន ចម្លាក់រៀបរាប់នៃសាច់រឿងចម្រុះ ប្រពៃណី វប្បធម៌ពីសម័យដើមនៅប្រាសាទនេះ សុទ្ធសឹងជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរ អមដោយការឧទ្ទេសដ៏ប៉ិនប្រសព្វពីសំណាក់ក្រុមមគ្គុទ្ទេសក៍ជំនាញៗ។
សូមទស្សនាទិដ្ឋភាពភ្ញៀវទេសចរដើរកម្សាន្តនៅប្រាសាទបាយ័ន នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះដូចតទៅ៕