ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ជួបសំណេះសំណាល និងផ្តល់ថវិកាឧបត្ថម្ភគោលនយោបាយ ជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ និងគ្រួសារមន្ត្រីនគរបាលមរណៈ
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជេីញជាអធិបតីភាពក្នុងពិធី ជួបសំណេះសំណាល និងផ្តល់ថវិកាឧបត្ថម្ភគោលនយោបាយ ជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ចំនួន ៤៨នាក់ និងគ្រួសារមន្ត្រីនគរបាលមរណៈចំនួន ០៩នាក់ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្ត។
នៅក្នុងនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានសម្តែងនូវក្តីនឹករលឹក និងលើកសរសើរដល់មន្រ្តីនគរបាលចូលនិវត្តន៍ ដែលបានខិតខំបំពេញភារកិច្ច បម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋកន្លងមក និងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស សមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា ផងដែរ ៕