សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចឲ្យក្រសួងបរិស្ថានដឹកនាំវាយតម្លៃរាល់គម្រោងទេសចរណ៍ធម្មជាតិ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឱ្យក្រសួងបរិស្ថានដឹកនាំវាយតម្លៃរាល់គម្រោ ងទេសចរណ៍ធម្មជាតិ ដែលផ្ដល់កន្លងមក ដោយផ្អែកលើទិដ្ឋភាពច្បាប់និ ងទិដ្ឋភាពជាក់ស្ដែងដើម្បីកែតម្រូវ និងតម្រង់ទិសប្រើប្រាស់ដីក្នុងតំបន់ធម្មជាតិទាំងអស់ឱ្យស្របតាមគោលការណ៍ទេសចរណ៍ផ្សារភ្ជាប់ទឹកដី ដែលជាកម្មវិធីទេសចណ៍មួយជួយដល់សហគមន៍ ព្រៃឈើ និងអភិរក្សធនធានធម្មជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្រសួងបរិស្ថានត្រូវប្រែក្លាយសហគមន៍តំបន់ការពារធម្មជាតិជាសហគមន៍អព្យាក្រឹត្យកាបូន។
សម្តេចធិបតីបានថ្លែងយ៉ាងដូច្នេះក្នុងពិធីបិទសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ៕