WHO ថាតំបន់ហ្គាហ្សាភាគខាងជើងលែងមានមន្ទីរពេទ្យមុខងារទៀតហើយ
បរទេស៖ អង្គការសុខភាពពិភពលោកបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា តំបន់ហ្គាហ្សាភាគខាងជើងត្រូវបានទុកចោលដោយគ្មានមន្ទីរពេទ្យដែលមានមុខងារដោយសារតែកង្វះខាតប្រេងឥន្ធនៈ បុគ្គលិក និងការផ្គត់ផ្គង់។
លោក Richard Peeperkorn តំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់ហ្គាហ្សាបានប្រាប់អ្នកយកព័ត៌មានតាមរយៈតំណភ្ជាប់វីដេអូពីទីក្រុងហ្សេរុយសាឡឹមថា តាមពិតទៅមិនមានមន្ទីរពេទ្យដែលមានមុខងារនៅសេសសល់នៅភាគខាងជើងនោះទេ។ Al-Ahli (មន្ទីរពេទ្យ) គឺជាកន្លែងចុងក្រោយ ប៉ុន្តែឥឡូវនេះវាមានមុខងារតិចតួចបំផុត។
ប្រភព៖ France 24
ប្រែសម្រួលដោយ៖ ឡាយ លីហួ