**សម្តេចធិបតី៖ សព្វថ្ងៃពិភពលោក ប្រឈមនឹងបញ្ហាពុំធ្លាប់មាន ជាមួយនឹងការកើនឡើង ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដល់ចំណុចខ្ពស់ពុំធ្លាប់មានក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ**សម្តេចធិបតី សម្តែងនូវសេចក្តីគោរពដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យ ក្នុងការកសាងសន្តិភាព ការផ្សះផ្សា និង ការអភិវឌ្ឍប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ត្រៀមរួចជាស្រេច ក្នុងការរួមចំណែកដល់សន្តិភាព ក្នុងតំបន់**អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យ HARDING ដាំកូនឈើក្នុងបរិវេណរមណីយដ្ឋានអង្គរ**ឯកឧត្តម ម៉ែន អេង អញ្ជើញជាអធិបតីក្នុងពិធីចុះ MOU រវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ជាមួយវិទ្យាស្ថានបច្ចេកទេសនិងវិជ្ជាជីវៈ ឈីងតាវ និងក្រុមហ៊ុន សៃលុនគ្រុប**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់**ពិធីប្រណាំងទូក នៅអាងជើងភ្នំដងរែក ក្បែរព្រំដែនកម្ពុជា-ថៃ ស្ថិតនៅភូមិដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក**សាលារៀននៅរដ្ឋធានីញូវដេលី ផ្លាស់ប្ដូររបៀបសិក្សា ពីការសិក្សានៅថ្នាក់រៀនផ្ទាល់ ទៅថ្នាក់រៀនតាមអនឡាញ ដោយសារផ្សែងអព្ទពុលខ្លាំង**សហគមន៍តំបន់ការពារធម្មជាតិ ទទួលបានទេសចរ ៣១ ៨៦០នាក់ ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក**រថយន្តទេសចរណ៍ ក្រុមហ៊ុនខេបូលីង បើកលឿនជ្រុលក្រឡាប់ធ្លាក់ស្រែ នៅស្រុកស្ទោង បណ្តាលរងរបួសធ្ងន់ស្រាល ៨នាក់**ឯកឧត្តម សួស ប្រាថ្នា ទទួលជួបពិភាក្សាការងារជាមួយ នាយិកាប្រតិបត្តិអង្គការ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣» រវាងក្រសួងការងារ និងអង្គការ Swisscontact**រដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំស្ដីពី ការបូកសរុបការងារប្រចាំឆ្នាំ២០២៤ របស់គម្រោងក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ និងទិសដៅបន្ដឆ្នាំ២០២៥**ឯកឧត្ដម មាន ចាន់យ៉ាដា ដឹកនាំកិច្ចប្រជុំពិភាក្សាការងារលម្អិត ដើម្បីរៀបចំកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិនិងអន្តរជាតិឆ្នាំ២០២៤**ឯកឧត្ដមបណ្ឌិត លី ធុជ៖ ការចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ​ របស់វៀតណាម ជាកាយវិការដ៏សំខាន់មួយ ក្នុងការសហការ និងការខិតខំប្រឹងប្រែងជាសកលឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន**បទវិភាគ៖ការអភិវឌ្ឍរបស់ចិនមិនអាចឃ្លាតពីអាស៊ីប៉ាស៊ីហ្វិក ក៏នឹងផ្តល់ផលប្រយោជន៍ថែមមួយកម្រិតទៀតដល់អាស៊ីប៉ាស៊ីហ្វិក**បទវិភាគ៖សេដ្ឋកិច្ចចិននៅតែបោះជំហានទៅមុខប្រកបដោយភាពរឹងមាំនិងខ្លាំងក្លាដដែល**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងផ្តល់យោបល់ ដើម្បីកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅនៃសូចនាករសមិទ្ធកម្មគន្លឹះ ទាក់ទងបទល្មើសគ្រប់ប្រភេទក្នុង ក្របខ័ណ្ឌតាមដាន ពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១**ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយគោលការណ៍ណែនាំ និងបទដ្ឋានបច្ចេកទេសប្រព័ន្ធទឹកកខ្វក់

សម្តេចធិបតី៖ ការកសាងអភិវឌ្ឍកំពង់ផែទឹកជ្រៅ គឺជាយុទ្ធសាស្រ្តសំខាន់មួយនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ផ្អែកលើទិន្នន័យដឹកជញ្ជូនបច្ចុប្បន្ន ទោះបីគេមានផ្លូវគោក ផ្លូវរថភ្លើងល្បឿនលឿនរាប់ពាន់គីឡូម៉ែត្រក៏ដោយ ក៏ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនៅតែមានចំនួនច្រើនដដែល ដោយសារលក្ខណៈពិសេសមួយចំនួនគឺ៖
ទី១-ចំនួន ៩០% នៃការចរាចរទំនិញនៅលើពិភពលោក នៅតែដឹកតាមកប៉ាល់
ទី២-ថ្លៃដឹកជញ្ជូនទាប
ទី៣-ការតភ្ជាប់រវាងកំពង់ផែទៅកំពង់ផែ មានភាពងាយស្រួលជាងនៅលើដី។

សម្ដេចធិបតី បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ។

ទន្ទឹមគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ទោះបីជាកម្ពុជាដាក់គោលដៅក្នុងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ផ្លូវអាកាស និងផ្លូវ Highway បន្ថែម និងធ្វើទំនើបកម្មនិងកែលម្អផ្លូវដែក កសាងព្រលានយន្តហោះបន្ថែមថ្មីក៏ដោយ ក៏ការដាក់ទិសដៅក្នុងការកសាងអភិវឌ្ឍកំពង់ផែទឹកជ្រៅ គឺជាយុទ្ធសាស្រ្តសំខាន់មិនអាចខ្វះបាន នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ៕

អត្ថបទដែលជាប់ទាក់ទង