ឧត្តមសេនីយ៍ទោ សោម ស៊ុន សំណេះសំណាល និងឧបត្ថម្ភភេសជ្ជៈ គ្រឿងឧបភោគបរិភោគ ជូនក្រុមបច្ចេកទេសជីករុករកបដិឃាតកងទ័ពស្ម័គ្រចិត្តវៀតណាម ការ៧២
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជំនាញជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមខេត្តកំពង់ធំ និងជាតំណាងឲ្យរដ្ឋបាលខេត្ត នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំសហការីទៅសំណេះសំណាលសាកសួរសុខទុក្ខក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម កា៧២ ប្រចាំខេត្តកំពង់ធំ និងដើម្បីចូលរួមអបអរសាទរក្នុងពិធីខួបលើកទី៧៩ ថ្ងៃកំណើតកងទ័ពប្រជាជនវៀតណាម (២២-១២-១៩៤៤ / ២២-១២-២០២៣) ដែលពិធីនេះប្រព្រឹត្តទៅ នៅទីកន្លែងស្នាក់នៅបណ្ដោះសន្នរបស់ក្រុមបច្ចេកទេសកា៧២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
លោកវរសេនីយត្រីង្វៀន វ៉ាន់ឡុង អនុប្រធានក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមកា៧២ប្រចាំខេត្តកំពង់ធំ បានឡើរាយការណ៍អំពីសកម្មភាព និងលទ្ធផលនៃការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងភូមិសាស្ត្រខេត្តកំពង់ធំនាដំណាក់កាលទី២៣ ក្នុងរដូវ ៥ឆ្នាំ២០២៣ និង២០២៤ នឹងបានសូមគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅខេត្តកំពង់ធំ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អក្នុងការស្រាវជ្រាវជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នាពេលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ។ ហើយនៅក្នុងឱកាសខួបលើកទី ៧៩ នៃថ្ងៃកំណើតកងទ័ពប្រជាជនវៀតណាម បានមកសំណេះសំណាលសាកសួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ភេសជ្ជៈដល់អង្គភាពក្រុមបច្ចេកទេសកា៧២នៅថ្ងៃនេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើចំពោះវិរភាពដ៏អង់អាចក្លាហានរបស់កងទ័ពស្ម័គ្រចិត្តនៃប្រជាជនវៀតណាម ដែលបានតស៊ូពលីជីវិតក្នុងសម័យសង្គ្រាម ដើម្បីបង្រួបបង្រួមទឹកដីវៀតណាម ឱ្យមានសន្តិភាពនិងការអភិវឌ្ឍរីកចម្រើន។ ជាមួយនោះដែរឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានថ្លែងអំណរគុណចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានសហការជាមួយកងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត អៀងសារី ខៀវសំផន ទទួលបានមហាជ័យជំនះជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែមករាឆ្នាំ២១៩៧៩ ។
នៅក្នុងឱកាសខួបលើកទី៧៩ ទិវាកំណើតកងទ័ពប្រជាជនវៀតណាមនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយរដ្ឋបាលខេត្តកំពង់ធំ បានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈមួយចំនួនសម្រាប់ ផ្ដល់ជូនដល់ក្រុមបច្ចេកទេសការ ៧២ ដើម្បីរៀបចំពិធីអាហារសាមគ្គីអបអរសាទរក្នុងពិធីខួបកំណើតនេះផងដែរ ៕