**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ក្រសួងអប់រំ និងក្រសួងទេសចរណ៍ បន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀន ដើម្បីសុខភាពសិក្សា

ភ្នំពេញ៖ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅសាលពហុបំណងក្រសួងអប់រំ យុវជន និងកីឡា មានបើកកិច្ចប្រជុំពិនិត្យលើកីឡាគ្មានថ្នាំជក់ គ្រឿងញៀន និងការចាត់វិធានការបន្តលើការប្រើប្រាស់និងចែកចាយបារីអេឡិចត្រូនិក ដែលជាច្រកចូលទៅប្រើប្រាស់គ្រឿងញៀន នាំមហន្តរាយសុខភាពដល់មូលធនមនុស្ស។

ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ពីគោលបំណងសំខាន់នៃសុខភាពសិក្សាគឺបណ្តុះនូវសម្បទាទាំង៥ គឺ៖ ចំណេះដឹង បំណិន កាយ ចរិយា និងស្មារតីស្នេហាជាតិសម្បទា ដែលក្នុងនោះបញ្ហាប្រឈមដល់ការបណ្តុះបាននូវសម្បទាទាំង៥ គឺ៖ បញ្ហាផ្សែងបារី បារីអេឡិចត្រូនិក ក្នុងនោះបញ្ហាគ្រឿងញៀនជាបញ្ហាចម្បង នាំឱ្យប៉ះពាល់ដល់មូលធនមនុស្សសម្រាប់អភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានបង្ហាញថា ៨២ភាគរយគឺអ្នកប្រើប្រាស់បារីបារីអេឡិចត្រូនិក វេប គឺពួកគាត់ទិញបានយ៉ាងសម្បូរបែបជាចំហំតាមប្រព័ន្ធonline ហើយគោលដៅទៅលើមនុស្សវ័យក្មេង។

ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្រុមការងារបរិស្ថានគ្មានផ្សែងបារី នៃក្រសួងទេសចរណ៍ បានលើកឡើងថា ការងារនេះទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមកន្លងមក។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណ និងកោតសសើរ ដល់កិច្ចខិតខំរបស់គ្រប់សមាសភាពទាំងអស់ពិសេសក្រសួងអប់រំ យុវជន និងកីឡា ដែលបានយកចិត្តទុកដាក់ដល់អនាគតយុវជនតាមរយ:ការពង្រឹងនូវសុខភាពសិក្សា ចំណីអាហារ បរិស្ថាន អាហារូបត្ថម្ភ គ្រឿងញៀន ផ្សែងបារី គ្រឿងស្រវឹង ជាដើម ។ល។

ជាមួយនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក៏បានសំណូមពរដល់គ្រប់សមាសភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ពង្រឹង ពង្រីកការងារផ្សព្វផ្សាយអប់រំ រាល់ឯកសារបទដ្ឋានពាក់ព័ន្ធនានាឱ្យបានទូលំទូលាយដើម្បីឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ:បានយល់ដឹងកាន់តែច្បាស់ និងចូលរួមអនុវត្តកាន់តែសកម្មបន្ថែមទៀតដើម្បីសហគមន៍មានសុវត្ថិភាព ពីបញ្ហាគ្រឿងញៀននិងបញ្ហាផ្សេងៗទៀត ៕

អត្ថបទដែលជាប់ទាក់ទង