**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

អភិបាលខេត្តកណ្ដាល ទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូកូរ៉េ ដើម្បី​ពង្រឹងចំណងមិត្តភាព និងស្វែងយល់ពីសក្ដានុពលវិនិយោគ នៅក្នុងខេត្ត

ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ​​ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី២២ ខែ​ធ្នូ ​ឆ្នាំ​២០២៣ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូ សាធារណ:កូរ៉េខាងត្បូង ដឹកនាំដោយ លោក អាន ស៉ឹងដេ (Anh Seungdae) អគ្គនាយក នៃការិយាល័យគោលនយោបាយ រដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណ:កូរ៉េខាងត្បូង នៅសាលប្រជុំសាលាខេត្តកណ្ដាល ដើម្បី​ពង្រឹងចំណងមិត្តភាព និងស្វែងយល់ពីសក្ដានុពលវិនិយោគ នៅក្នុងទឹកដីខេត្ត។

ក្នុងជំនួបនេះ ឯកឧត្តម គង់ សោភ័ណ្ឌ​​ អភិបាលខេត្ត បានជម្រាបជូន ប្រតិភូកូរ៉េពីសក្ដានុពលរបស់ខេត្តកណ្ដាល ដែលជាខេត្តមានភូមិសាស្ត្រល្អ ហ៊ុំព័ទ្ធជុំវិញរាជធានីភ្នំពេញ មានព្រលានយន្តហោះលំដាប់ខ្នាតអន្តរជាតិ 4F មានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធធំៗខ្វាត់ខ្វែង ហើយបច្ចុប្បន្ននេះខេត្ត មានរោងចក្រ សហគ្រាសសរុបចំនួន ៤៨៣ទីតាំង មានកម្មករនិយោជិត ១៥៣,៤០៥នាក់ ក្នុងនោះ រោងចក្រ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ-កាបូប មានចំនួន ១៧១ទីតាំង មានកម្មករនិយោជិត ១៣៣,០០០នាក់។ ប្រាក់ចំណូលជាមធ្យមរបស់កម្មករនិយោជិតសរុបប្រមាណ ៤១១លានដុល្លារអាមេរិកក្នុង១ឆ្នាំ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ខេត្តកណ្តាលមានផលិតផលក្នុងស្រុកសរុបចំនួន ១២ពាន់ ៤២ប៊ីលាន ៦៥១លាន ២០០ពាន់រៀលគត់ គិតជាដុល្លាចំនួន ២ពាន់ ៩២៦លានដុល្លារ ចំពោះGDP សម្រាប់មនុស្សម្នាក់ៗមានចំនួន ២,១៦១ដុល្លារ ពិសេសសេដ្ឋកិច្ចខេត្តកណ្តាលក្នុងឆ្នាំ២០២២ គឺមានការកើនឡើងចំនួន ៤.២០%។

លោក អាន ស៉ឹងដេ (Anh Seungdae) បានមានប្រសាសន៍ថា តាមរយៈកិច្ចពិភាក្សាគ្នានាពេលនេះ ក្រៅពីចង់ពង្រឹងទំនាក់ទំនងល្អជាមួយខេត្តកណ្ដាល ប្រតិភូមានគោលបំណងដ៏សំខាន់មួយទៀត គឺការបង្កើតចលនាភូមិថ្មី នៅខេត្តកណ្ដាល ដើម្បីការអភិវឌ្ឍន៍លឿន ពីភូមិ១ទៅភូមិ១ ដូចប្រទេសទូរ៉េ កាលពីឆ្នាំ១៩៧០ ដែលបានអភិវឌ្ឍន៍ចលនាភូមិថ្មី គឺជាគម្រោងរដ្ឋាភិបាលមួយដែលធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍន៍ភូមិឃុំឲ្យមាន ភាពរីកចម្រើនលើគ្រប់វិស័យបានឆាប់រហ័ស រួមមាន អគ្គិសនី ប្រព័ន្ធទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ សាលារៀន មន្ទីរពេទ្យ សុខភាពសាធារណៈ បង្គន់អនាម័យ ។ល។

លោក អាន ស៉ឹងដេ (Anh Seungdae) បានបញ្ជាក់ថា ភាគីខាងកូរ៉េសន្យាថានឹងជួយបង្កើតចលនាភូមិថ្មី នៅទឹកដីខេត្តកណ្ដាល ដោយ ឆន្ទះ ការប្រឹងប្រែង និងការចូលរួម តាមបទពិសោធន៍ការងារនេះនឹងអនុវត្តនៅទីជនបទ ដើម្បីទទួលបានលទ្ធផលលឿន ជាក់ស្តែងនៅប្រទេសមីយ៉ាន់ម៉ា ក៏ខាងកូរ៉េបានអនុវត្តចលនាភូមិថ្មីនេះបានទទួលជោគជ័យរួចមកហើយដែរ។

ឯកឧត្តមអភិបាលខេត្ត បានគាំទ្រលើគម្រោងខាងលើ នឹងបានស្នើដល់ភាគីខាងកូរ៉េ និងក្រុមហ៊ុននានា ជួយធ្វើការសិក្សាឱ្យបានល្អិតល្អន់ ស៊ីជម្រៅបន្ថែមទៀត ដើម្បីអនុវត្តគម្រោងនេះឱ្យទទួលបានជោគគជ័យនៅលើទឹកដីខេត្តកណ្ដាល សំដៅជំរុញដល់ការអភិវឌ្ឍ កំណើនសេដ្ឋកិច្ចជូនដល់ប្រជាជនក្នុងខេត្ត ៕

អត្ថបទដែលជាប់ទាក់ទង