**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញបិទកម្មវិធីបណ្ដុះបណ្ដាលចំនួន ៤វគ្គ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន

ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ​ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីបិទកម្មវិធីបណ្ដុះបណ្ដាលចំនួន០៤វគ្គដែលរៀបចំដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ដោយវគ្គបណ្ដុះបណ្ដាលទាំង០៤នោះ រួមមានកម្មវិធីគ្រប់គ្រងកម្រិត២ កម្មវិធីភាពជាអ្នកដឹកនាំស្រ្ដីជំនាន់ទី៥ កម្មវិធីវិក្រឹត្យការមូលដ្ឋានជំនាន់ទី៧ ឆ្នាំ២០២៣ និងវគ្គជំនាញស្ដីពីការសរសេរសំណើគម្រោង។

ពិធីបិទកម្មវិធីបណ្ដុះបណ្ដាលនេះក៏មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នាយកសាលជាតិរដ្ឋបាលមូលដ្ឋាន ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ចំណុះ សាលាជាតិរដ្ឋបាលមូលដ្ឋាន និងសិក្ខាកាមជាច្រើនរូបផងដែរ។

លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល នៃ
សាលាជាតិរដ្ឋបាលមូលដ្ឋាន បានធ្វើសេចក្ដីរាយការណ៍សង្ខេបនៃវគ្គ​បណ្ដុះ​បណ្ដាល ដោយបានលើកឡើងថា កម្មវិធីបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងដោយប្រើប្រាស់វិធីសាស្ត្រមួយចំនួន ដូចជាការពិភាក្សាជាក្រុមតូច និងក្រុមធំ ការប្រើប្រាស់សំណួរបំផុសគំនិត ការចែករំលែកបទពិសោធន៍ ការអនុវត្តជាក់ស្ដែង ការសំដែងតួ ការប្រើប្រាស់វិធីសាស្ត្រផែនទីគំនិត ការរៀបចំផែនការស្រាវជ្រាវជាក្រុម ជាដើម។ បន្ថែមពីនេះ គណៈគ្រប់គ្រងវគ្គបានពង្រឹងការអនុវត្តវិន័យ និងបទបញ្ជាផ្ទៃក្នុងបានយ៉ាងតឹងរ៉ឹង ហើយជាលទ្ធផល កម្មវិធីបណ្ដុះបណ្ដាលនេះទទួលបានលទ្ធផលល្អប្រសើរ ដោយមានសិក្ខាកាមចំនួនតូចប៉ុណ្ណោះដែលមិនទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។

ពាក់ព័ន្ធនឹងការរៀបចំកម្មវិធីបណ្ដុះបណ្ដាលនេះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារនៃសាលាជាតិរដ្ឋបាល ដែលបានខិតខំរៀបចំឱ្យមានការបណ្ដុះបណ្ដាលនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីរាជការស៊ីវិលទាំងនៅទីស្ដីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តម សន្តិបណ្ឌិត បានមានប្រសាសន៍ថា ការអភិវឌ្ឍមូលធនមនុស្សសម្រាប់ស្ថាប័នសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពរបស់ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចការអភិវឌ្ឍមូលដ្ឋាន ឱ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាបន្ន។ ឯកឧត្តម បានបន្តថា ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាការពង្រឹងមូលដ្ឋាននីយកម្ម ដើម្បីទប់ទល់ជាមួយឥទ្ធិពល និងផលប៉ះពាល់នៃចរន្តសកលភាវូបនីយកម្ម ការពង្រឹងភាពជាម្ចាស់ និងសមត្ថភាពរបស់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋាន និងការដោះស្រាយបញ្ហាប្រឈម ដើម្បីលើកកម្ពស់គណនេយ្យភាពរបស់ក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងការ ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានបន្តថា ដោយផ្អែកលើសារសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន ទាំងនៅទីស្តីការក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងមហាផ្ទៃបានអភិវឌ្ឍរចនាសម្ព័ន្ធ និងប្រព័ន្ធបណ្តុះបណ្តាល ធនធានមនុស្សជាបន្តបន្ទាប់។ ជាមួយនេះ ក្រសួងមហាផ្ទៃ ក៏បានដាក់ចេញនូវប្រកាសពាក់ព័ន្ធកាតព្វកិច្ចរបស់មន្ត្រីរាជការស៊ីវិលនៅទីស្តីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួមកម្មវិធីបណ្តុះបណ្តាលជាកាតព្វកិច្ច និងកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ។ ស្របតាមស្មារតីនៃប្រកាសនេះ សាលាជាតិរដ្ឋបាលមូលដ្ឋានបាននិងកំពុងរៀបចំដាក់ឲ្យអនុវត្ត ជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជាកាតព្វកិច្ច និងកម្មវិធីបណ្តុះបណ្តាលពាក់ព័ន្ធមួយចំនួនទៀត តួយ៉ាង កម្មវិធីគ្រប់គ្រងកម្រិត២ និងកម្មវិធីវិក្រឹត្យការមូលដ្ឋាន ជាប្រភេទកម្មវិធីបណ្ដុះបណ្ដាលកាតព្វកិច្ច ហើយកម្មវិធីភាពជាអ្នកដឹកនាំសម្រាប់ស្ត្រី និងវគ្គជំនាញស្ដីពីការសរសេរសំណើគម្រោងជាកម្មវិធីបណ្ដុះបណ្ដាលពិសេស និងជំនាញ។

ឯកឧត្តមសន្តិបណ្ឌិត សង្ឃឹមជឿជាក់ថា សិក្ខាកាមទាំងអស់នឹងខិតខំប្រែក្លាយចំណេះដឹង ក៏ដូចបទពិសោធន៍ថ្មីដែលទទួលបានក្នុងរយៈពេលនៃការសិក្សា ទៅជាការអនុវត្តជាក់ស្តែង នៅក្នុងការដឹកនាំ ការរៀបចំគោលនយោបាយ ក៏ដូចការបម្រើសេវាសាធារណៈ ឆ្ពោះទៅលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឲ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៅមូលដ្ឋានរបស់ខ្លួន សំដៅផ្តល់បរិយាកាសឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រស់នៅក្នុងស្ថានភាពប្រកបដោយផាសុកភាព សុខដុមរមនា មានជីវភាពធូរធារ និងមានសន្តិសុខទាំងផ្លូវកាយនិងផ្លូវចិត្ត ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បី រួមចំណែកសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចរីភាព របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចរបស់សហគមន៍អន្តរជាតិទាំងមូល និងរួមចំណែកសម្រេចបាននូវគោលដៅជាយុទ្ធសាស្រ្តដូចមាន កំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។
គួរជម្រាបថា សា​លា​​ជាតិ​រដ្ឋបាល​មូលដ្ឋានបានរៀបចំនូវកម្មវិធីបណ្ដុះបណ្ដាលចំនួន៤ រួមមានកម្មវិធីគ្រប់គ្រងកម្រិត២ កម្មវិធីភាពជាអ្នកដឹកនាំស្រ្ដីជំនាន់ទី៥ កម្មវិធីវិក្រឹត្យការមូលដ្ឋានជំនាន់ទី៧ ឆ្នាំ២០២៣ និងវគ្គជំនាញស្ដីពីការសរសេរសំណើគម្រោងសម្រាប់សិក្ខាកាមសរុបចំនួន១៧០រូប ចាប់ពីថ្ងៃទី០២ ខែតុលា ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០​២​៣ ដោយរៀបចំឆ្លាស់គ្នាតាមប្រព័ន្ធហ៊្សូម និងនៅទីស្ដីការក្រសួងមហាផ្ទៃ។ កម្មវិធីបណ្ដុះបណ្ដាលចំនួន៤នេះត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់សមត្ថភាពដល់ក្រុមគោលដៅជា អភិបាលរងរាជធានី ខេត្ត អភិបាលរង​ក្រុង ស្រុក ខណ្ឌ នាយក ឬនាយករងរដ្ឋបាល​ក្រុង ស្រុក ខណ្ឌជាស្រ្ដី ប្រធានការិយាល័យនៃរដ្ឋបាលក្រុង ស្រុក និងមន្រ្ដីរាជការនៅទីស្ដីការក្រសួងមហាផ្ទៃក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង