**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកគ្រប់ថ្នាក់ដឹកនាំស្ថានប័នពង្រឹងសាមគ្គីភាព ពង្រឹងសុខភាពស្ថាប័ន បម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ

ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ក្រើនរំលឹកដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់ ពង្រឹងស្ថាប័នគ្រប់អង្គភាព ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្មុង ពង្រឹងកិច្ចសហការ បង្កើនប្រសិទ្ធភាពការងារក្នុងការផ្តល់សេវាសាធារណៈ ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងគោរពវិន័យការងារឲ្យបានល្អ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បែបនេះ ធ្វើលើកឡើងនៅព្រឹកថ្ងៃទីពីរនៃសន្និបាតខេត្ត ក្នុងបទបង្ហាញលទ្ធផលដែលបានមកពីក្រុមពិភាក្សាយ៉ាងផុលផុសកាលពីរសៀលម្សិលមិញលើប្រធានបទសំខាន់ៗចំនួន ០៨ប្រធានបទ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាប្រជុំសាលាខេត្ត។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានបន្ថែមទៀតថា បញ្ហាសុខភាពស្ថាប័ន បណ្តាលមកពីការខ្វះសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ គណៈអភិបាល និងក្រុមប្រឹក្សា ប្រធាន និងអនុប្រធាន មន្ត្រី និងមន្ត្រី ការមិនគោរពវិន័យការងារ។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ថ្នាក់ដឹកនាំអង្គភាព ត្រូវរៀបចំប្រព័ន្ធការងារបែងចែកភារៈកិច្ចឲ្យច្បាស់លាស់ និងមានប្រព័ន្ធទទួលខុសត្រូវ យើងត្រូវចេះប្រើប្រាស់ធនធានមនុស្សដែលមានស្រាប់ឲ្យអស់លទ្ធភាព ព្រមទាំងមានការលើកទឹកចិត្តដល់មន្ត្រីដែលខិតខំបំពេញការងារ បើកវគ្គបណ្ដុះបណ្ដាលមន្ត្រី ឲ្យមានចំណេះ ជំនាញច្បាស់លាស់ ដើម្បីប្រសិទ្ធិភាពការងាររបស់អង្គភាព។

ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ សូមចូលរួមបង្ក្រាបបទល្មើសដែលកើតមាននៅក្នុងមូលដ្ឋាន ជាពិសេសបញ្ហាភូមិឃុំមានសុវត្ថិភាព និងការកាប់រុករានដីតំបន់បីនៅតែមានការកាប់ទន្ទ្រានជាបន្តបន្ទាប់។ ហើយសម្រាប់សិក្ខាសាលាមួយថ្ងៃកន្លះនេះ ឯកឧត្តម ងួន រតនៈ បានលើកឡើងថា ក្នុងនាមយើងជារដ្ឋបាលថ្នាក់ក្រោមជាតិ ខិតខំបំពេញចំណុចខ្វះខាតដែលយើងបានជួបប្រទះ ការពង្រឹងស្ថាប័ន គ្រប់អង្គភាព រដ្ឋបាលខេត្ត រដ្ឋបាលស្រុក ក្រុង មន្ទីរអង្គភាពផ្សេងៗ ។

សូមបញ្ជាក់ផងដែរថា៖ នៅព្រឹកថ្ងៃទីពីរនៃសន្និបាតខេត្ត បានធ្វើបទបង្ហាញលទ្ធផលដែលបានមកពីក្រុមពិភាក្សាយ៉ាងផុលផុសកាលពីរសៀលម្សិលមិញលើប្រធានបទសំខាន់ៗចំនួន ០៨ប្រធានបទ រួមមាន៖
ប្រធានបទទី១៖ ការបង្រ្កាបទបល្មើសគ្រឿងញៀន
ប្រធានបទទី២៖ ការបង្រ្កាបទបល្មើសចោរកម្ម
ប្រធានបទទី៣៖ ការបង្រ្កាបទបល្មើសព្រៃឈើ
ប្រធានបទទី៤៖ ការបង្រ្កាបទបល្មើសនេសាទ
ប្រធានបទទី៥៖ ការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ
ប្រធានបទទី៦៖ ការដោះស្រាយទំនាស់ដីធ្លីក្នុងប្រព័ន្ធតុលាការ
ប្រធានបទទី៧៖ ការផ្តល់សេវាតាមរយៈយន្តការច្រកចេញចូលតែមួយ
ប្រធានបទទី៨៖ ការផ្តល់សេវាតាមរយៈមន្ទីរ អង្គភាពជំនាញ ក្នុងគោលដៅបម្រើប្រជាជនអោយបានកាន់តែល្អថែមទៀតនិងទប់ស្កាត់បទល្មើសផ្សេងៗអោយកាន់តែមានប្រសិទ្ធភាព ៕

អត្ថបទដែលជាប់ទាក់ទង