**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន៖ កងរាជអាវុធហត្ថ ក្រៅពីចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ

ភ្នំពេញ៖ ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបង្ហាញនូវការស្ញប់ស្ញែងចំពោះការលះបង់ និងពលិកម្មរបស់កម្លាំងកងរាជអាវុធហត្ថទាំងអស់ ក្រៅពីការចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈក្នុងសង្គមហើយនោះ គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិកម្ពុជា។

ការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញតំណាងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីប្រជុំបូកសរុបសភាពការណ៍ ការអនុវត្តតួនាទី ភារកិច្ច និងធ្វើកំណែទម្រង់កងរាជអាវុធហត្ថឆ្នាំ២០២៣ ទិសដៅភារកិច្ច និងការងារកំណែទម្រង់កងរាជអាវុធហត្ថឆ្នាំ២០២៤។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានរំលឹកនូវរឿងរ៉ាវដែលលោកចាំមិនភ្លេច ពោលកាលពីឆ្នាំ២០០៨ ពេលដែលកម្ពុជាពើបប្រទះសង្គ្រាមជាមួយប្រទេសជិតខាង កម្លាំងកងរាជអាវុធហត្ថក៏ត្រូវបានបញ្ជូនទៅចុះជួយមុនគេ នៅតំបន់ប្រាសាទព្រះវិហារ ដើម្បីចូលរួមចំណែកការពារខឿនឯករាជ្យ និងអធិបតេយ្យជាតិរបស់កម្ពុជា ដោយមិនអនុញ្ញាតឲ្យបរទេសឈ្លានពានបានឡើយ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «កងរាជអាវុធហត្ថមិនមែនត្រឹមតែ រួមចំណែកការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ប្រឆាំងបទល្មើសសង្គមប៉ុណ្ណោះទេ។ កម្លាំងអាវុធហត្ថបានចូលរួមចំណែកការពារបូរណភាពទឹកដី ខ្ញុំចាំមិនភ្លេចនោះទេ កាលពីឆ្នាំ២០០៨ ពេលមានសង្គ្រាមជាមួយប្រទេសជិតខាង កម្លាំងកងរាជអាវុធហត្ថចំនួន២០០នាក់ បានដឹកនាំទៅចុះជួយមុនគេនៅតំបន់ព្រះវិហារ ដូច្នេះមិនមែនត្រឹមតែថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់នោះទេ ពោលបានរួមចំណែកយ៉ាងសកម្មក្នុងការការពារខឿនឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជា»។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានបន្ដទៀតថា កម្លាំងកងរាជអាវុធហត្ថក៏បានរួមចំណែកការពាររាជរដ្ឋាភិបាលស្របច្បាប់យ៉ាងម្មត់ចត់ និងទប់ស្កាត់សកម្មភាពបដិវត្តពណ៌ ដែលកើតឡើងកាលពីពេលកន្លងទៅ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បដិវត្តពណ៌កើតឡើងនៅប្រទេសណា ប្រទេសនោះតែងតែបរាជ័យ តែងតែត្រូវបានផ្ដួលរំលំ ដោយឡែក នៅកម្ពុជាបដិវត្តពណ៌នោះត្រូវបរាជ័យទៅវិញ។

បន្ថែមពីនេះ កងកម្លាំងកងរាជអាវុធហត្ថ បានចូលរួមសហការបង្ក្រាបបទល្មើសនានាដែលកើតមាន ក្នុងនោះមានទាំងបទល្មើសធនធានធម្មជាតិ, បទល្មើសព្រហ្មទណ្ឌ, បទល្មើសគ្រឿងញៀន, រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបានចូលរួមយ៉ាងខ្ជាប់ខ្ជួនក្នុងប្រតិបត្តិការការពារព្រឹត្តិការណ៍សំខាន់ៗ ទាំងក្របខ័ណ្ឌជាតិ និងអន្ដរជាតិ ពិសេសកិច្ចប្រជុំកំពូលអាស៊ាន ព្រមទាំងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៉ីហ្គេមជាដើម។

ជាទិសដៅផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានក្រើនរំលឹក និងផ្ដល់អនុសាសន៍មួយចំនួនដល់កងរាជអាវុធហត្ថ ដោយត្រូវបន្ដពង្រឹងនូវការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ស្ថេរភាពសង្គម និងទប់ស្កាត់នូវរាល់ឧបាយកលរបស់ពួកអមិត្តដែលនៅតែបន្ដចិញ្ចឹមចិត្តផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតយ៉ាងត្រឹមត្រូវ និងឆន្ទៈរបស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានជំរុញឲ្យបង្កើនសមត្ថភាពហ្វឹកហ្វឺន វិជ្ជាជីវៈ និងជំនាញឯកទេសបន្ថែមលើអ្វីដែលកំពុងអនុវត្តបានយ៉ាងល្អនាពេលបច្ចុប្បន្ននេះ។ បន្ថែមពីនេះ ត្រូវមានការលើកសរសើរ ផ្ដល់រង្វាន់លើកទឹកចិត្តចំពោះមន្ដ្រីដែលបំពេញតួនាទីភារកិច្ចបានល្អ និងអនុវត្តវិន័យចំពោះអ្នកដែលប្រព្រឹត្តខុស ខណៈមេបញ្ជាការគ្រប់ជាន់ថ្នាក់ត្រូវធ្វើជាគំរូដល់មន្ដ្រីក្រោមឱវាទរបស់ខ្លួន។

យោងតាមរបាយការណ៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា មុននឹងមានការរៀបចំការប្រជុំនៅថ្ងៃនេះ កងរាជអាវុធហត្ថ ក៏បានធ្វើការប្រជុំត្រួតពិនិត្យ បូក សរុប វាយតម្លៃតាមជំនាញចំនួន៤ផ្នែក៖ ទី១.ការងាររដ្ឋបាល និងហិរញ្ញវត្ថុ, ទី២.ការងារប្រតិបត្តិតួនាទី ភារកិច្ច, ទី៣.ការងារនគរបាយុត្តិធម៌ និងទី៤.ការងារភស្តុភា បច្ចេកទេស សម្ភារៈ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់ថា តាមរយៈអង្គប្រជុំការងារជំនាញ និងការប្រជុំព្រឹកមិញនេះ បានរកឃើញកិច្ចការងារដែលជាវឌ្ឍនភាពគឺ ជាទូទៅសភាពការណ៍ពាក់ព័ន្ធនឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម មាននិរន្តរភាពជាប្រក្រតីធម្មតា, បទល្មើសព្រហ្មទណ្ឌដែលរសើបត្រូវបានទប់ស្កាត់ និងបង្ក្រាប, ការងារការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក៏ដូចជាការសហការពង្រឹងការអនុវត្ត ច្បាប់ លើភាពជាក់ស្ដែង កងរាជអាវុធហត្ថ បានរួមចំណែកជាមួយព្រឹត្តិការណ៍ជាតិ ពិធីជួបប្រជុំនានា ពិធីបុណ្យ ជាតិ បុណ្យសាសនា និងការប្រជុំកម្រិតអន្តរជាតិ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ៕

អត្ថបទដែលជាប់ទាក់ទង