ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហម ជូនសមាជិកក្រុមអ្នកស្ម័គ្រចិត្តកាកបាទក្រហម និងប្រជាពលក្នុងមូលដ្ឋានក្រុងស្ទឹងត្រែង
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហម ជូនសមាជិកសមាជិកាក្រុមអ្នកស្ម័គ្រចិត្តកាកបាទក្រហម និងបងប្អូនប្រជាពលក្នុងមូលដ្ឋានក្រុងស្ទឹងត្រែង ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២៣ ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍»។
ពីធីសំណេះសំណាលខាងលើនេះបានធ្វើឡើងនារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក លោកស្រីជាអនុប្រធាន និងសមាជិកសមាជិកាគណៈកម្មាធិការកាកបាទក្រហមខេត្តផងដែរ៕