**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

អ៊ីស្រាអែល​ពង្រីក​ការ​វាយ​លុក​តំបន់​ហ្គាហ្សា​នៅ​មុន​ការ​បោះឆ្នោត​ និងផ្តល់​ជំនួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប

ក្រុងគែរ៖ កងកម្លាំងអ៊ីស្រាអែលបានបង្ហាញពីសញ្ញាថា ពួកគេកំពុងពង្រីកការវាយលុកលើដីរបស់ពួកគេ ជាមួយនឹងការជំរុញថ្មីមួយចូលទៅក្នុងតំបន់ហ្គាហ្សាកណ្តាលនៅថ្ងៃសុក្រ ទី២២ ខែធ្នូ ខណៈដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវបានគេរំពឹងថានឹងបោះឆ្នោតលើដំណោះស្រាយដើម្បីបង្កើនជំនួយមនុស្សធម៌ ដើម្បីទប់ទល់នឹងការគំរាមកំហែងនៃគ្រោះទុរ្ភិក្ស។

ខណៈដែលក្តីសង្ឃឹមបានរសាត់ទៅសម្រាប់ការទម្លាយភាពទាល់ច្រកក្នុងកិច្ចពិភាក្សាក្នុងសប្តាហ៍នេះនៅក្នុងប្រទេសអេហ្ស៊ីប ក្នុងគោលបំណងធ្វើឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស់ យល់ព្រមលើបទឈប់បាញ់ថ្មី ការវាយប្រហារតាមអាកាស ការទម្លាក់គ្រាប់កាំភ្លើងធំ និងការប្រយុទ្ធគ្នាត្រូវបានគេរាយការណ៍នៅទូទាំងតំបន់ប៉ាឡេស្ទីន។

យោធាអ៊ីស្រាអែលកាលពីថ្ងៃសុក្របានបញ្ជាឱ្យអ្នកស្រុក Al-Bureij នៅកណ្តាល Gaza ផ្លាស់ទីទៅភាគខាងត្បូងភ្លាមៗដោយបង្ហាញពីការផ្តោតអារម្មណ៍ថ្មីនៃការវាយលុកដីដែលបានបំផ្លិចបំផ្លាញភាគខាងជើងនៃស្ទ្រីបហើយបានធ្វើឱ្យមានការលុកលុយជាបន្តបន្ទាប់នៅភាគខាងត្បូង។

រដ្ឋាភិបាលអ៊ីស្រាអែលក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្តេជ្ញាលុបបំបាត់ក្រុមហាម៉ាស់ ដែលជាក្រុមសកម្មប្រយុទ្ធដែលគ្រប់គ្រងតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមប្រយុទ្ធរបស់ខ្លួនបានបើកការវាយឆ្មក់ឆ្លងព្រំដែនកាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ចំណាប់ខ្មាំងចំនួន ២៤០ នាក់។

ប៉ុន្តែចំនួនអ្នកស្លាប់កើនឡើងក្នុងកំឡុងយុទ្ធនាការសងសឹកយោធារបស់អ៊ីស្រាអែល បានទាក់ទាញការរិះគន់អន្តរជាតិកាន់តែខ្លាំងឡើង សូម្បីតែពីសម្ព័ន្ធមិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិកក៏ដោយ។

នៅក្នុងការអាប់ដេតចុងក្រោយបំផុតរបស់ខ្លួនស្តីពីការស្លាប់ និងរបួស ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សាបានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីន ២០,០៥៧ នាក់ត្រូវបានសម្លាប់ និង ៥៣,៣២០ នាក់បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី ៧ ខែតុលា។

អង្គការសប្បុរសធម៌វេជ្ជសាស្រ្ត MSF បានលើកឡើងនៅក្នុងសារបង្ហោះនៅលើ X. បន្ទាប់ពីសង្គ្រាមជាងពីរខែ ការវាយប្រហារដោយមិនរើសអើងរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាបានប្រែក្លាយភាគខាងជើងនៃស្ទ្រីបទៅជាគំនរបាក់បែក នៅក្នុងមន្ទីរពេទ្យ Nasser នៅ Khan Younis ភាគខាងត្បូង Gaza ។ អ្នក​ស្លាប់ និង​របួស​នៅ​តែ​បន្ត​មក​ដល់​ស្ទើរ​រាល់​ថ្ងៃ គ្មាន​កន្លែង​ណា​មាន​សុវត្ថិភាព​ឡើយ។

ប្រភព៖ CNA

ប្រែសម្រួលដោយ៖ ហៃ ឆៃមុីនាង

 

អត្ថបទដែលជាប់ទាក់ទង