**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា

វិធីសាស្ដ្រព្យាបាលការបាក់កឆ្អឹងភ្លៅ!

សុខភាព៖ ការបាក់កឆ្អឹងភ្លៅ គឺជាការបាក់ដែលមានលក្ខណៈធ្ងន់ធ្ងរ ជាពិសេសបើសិនជាអ្នកជំងឺមានវ័យចាស់ជរាដោយសារផលវិបាករបស់វាអាចបណ្តាលឱ្យមានការគំរាមកំហែងដល់អាយុជីវិត។ ប្រសិនជាអ្នកជំងឺមានវ័យក្មេង វាអាចបណ្តាលឱ្យមានការប៉ះពាល់ដល់មុខងាររបស់ជើងដែលបាក់ ដោយសារការវិវត្តន៍ទៅរកការខូចក្បាលឆ្អឹង ឬការមិនតភ្ជាប់នៃឆ្អឹងបាក់។

អ្នកដែលមានវ័យចាស់ជរាចាប់ពីអាយុ ៦០ឆ្នាំ មានការប្រឈមមុខខ្ពស់ទៅនឹងការបាក់កឆ្អឹងភ្លៅ ពីព្រោះឆ្អឹង របស់គាត់មាននិន្នាការទៅរកភាពខ្សោយ ឬស្ដើង (Osteoporosis) ដែលជាទូទៅគ្រាន់តែបណ្តាលមកពីការដើរដួល ឬ រអិលដួល ចំនែកឯអ្នកដែលមានវ័យក្មេង បណ្តាលមកពីការបុកទង្គិចខ្លាំងក្លាដូចជា គ្រោះថ្នាក់ចរាចរណ៍ ឬធ្លាក់ពីទីខ្ពស់។

ក) តើសញ្ញាអ្វីខ្លះដែលត្រូវគិតដល់ការបាក់កឆ្អឹងភ្លៅ?
– បើសិនជាអ្នកមានការបាក់កឆ្អឹងភ្លៅ អ្នកនឹងមានការឈឺចុកចាប់យ៉ាងខ្លាំងនៅផ្នែកខាងលើនៃឆ្អឹងភ្លៅ ឬតំបន់ក្រលៀន ជាពិសេសអ្នកមិនអាចឈរ ឬដើរបាន។
– ជើងដែលបាក់មើលទៅខ្លីជាង ហើយប្រអប់ជើងងាកចេញមកក្រៅ បើយើងធ្វើការប្រៀបធៀបទៅនឹងជើងម្ខាងទៀត។
បើសិនជាអ្នកមានសញ្ញាទាំងនេះត្រូវប្រញាប់មកមន្ទីរពេទ្យជាបន្ទាន់!

ខ) តើយើងត្រូវធ្វើការព្យាបាលការបាក់កឆ្អឹងភ្លៅយ៉ាងដូចម្ដេច ?
គោលបំណងនៃការព្យាបាលមាន២សំខាន់៖
១) បំបាត់ការឈឺចុកចាប់
២) ធ្វើយ៉ាងណាឱ្យអ្នកជំងឺឆាប់ធ្វើចលនាឡើងវិញបាន និងអាចមានលទ្ធភាពធ្វើសកម្មភាពការងារ ប្រហាក់ប្រហែល ឬដូចកាលពីមិនទាន់បាក់ ។
– ការឈឺចុកចាប់ខ្លាំងបណ្តាលឱ្យអ្នកជំងឺនៅស្ងៀមមិនអាចធ្វើចលនា ឬកម្រើកបាន។
– ការនៅស្ងៀមមិនកម្រើកយូរអាចបណ្តាលឱ្យមានហានិភ័យខ្ពស់ដល់បញ្ហាសុខភាពទូទៅ និងអាយុជីវិត ជាពិសេសចំពោះអ្នកជំងឺដែលមានវ័យចាស់ជរា។
– ភាគច្រើននៃអ្នកជំងឺបាក់កឆ្អឹងភ្លៅ ចាំបាច់ត្រូវធ្វើការវះកាត់ ដើម្បីតភ្ជាប់ឆ្អឹងដែលបាក់ ឬក៏ធ្វើការផ្លាស់ប្តូរក្បាលឆ្អឹងសិប្បនិម្មិត ដើម្បីជៀសវាងនូវផលវិបាក។

គ) តើត្រូវធ្វើដូចម្តេចដើម្បីជៀសវាងការបាក់កឆ្អឹងភ្លៅ ?
យើងមានហេតុផលជាច្រើនដែលអាចជៀសវាងការបាក់កឆ្អឹងភ្លៅបាន។ ហេតុផលដ៏សំខាន់មួយជាចាំបាច់ គឺជៀសវាងការពុកឆ្អឹង (Osteoporosis) ។

ដើម្បីរក្សាឆ្អឹងឱ្យមានភាពរឹងមាំយើងត្រូវ ៖
– ពិសារជាតិកាល់ស្យូម និងវីតាមីនដេ ឱ្យបានគ្រប់គ្រាន់
– ជៀសវាងការពិសារបារី និងជាតិអាល់កុលច្រើន
– ត្រូវធ្វើលំហាត់ប្រាណ ជាពិសេសការដើរជាជំរើសមួយដ៏ល្អ

“បើសិនជាបងប្អូនមានបញ្ហាដូចរៀបរាប់ខាងលើ សូមអញ្ជើញមកពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការការពារ និងព្យាបាលដ៏មានប្រសិទ្ធភាព ជាមួយក្រុមគ្រូពេទ្យដែលមានបទពិសោធន៏ខ្ពស់ច្រើនឆ្នាំ៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត

អត្ថបទដែលជាប់ទាក់ទង