**រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីការរៀបចំបាញ់កាំជ្រួច ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**អភិបាលខេត្តតាកែវ អំពាវនាវបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីទំនៀមទំលាប់ខ្មែរ នៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ឲ្យបានគង់វង្ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ទស្សនកិច្ចនៅក្នុងភូមិសាស្ដ្រខេត្ត Mie ប្រទេសជប៉ុន**អភិបាលខេត្តស្ទឹងត្រែង ថ្លែងអំណរគុណពលរដ្ឋ ដែលបានចូលរួមពិធីសំពះព្រះខែ អកអំបុក និងសម្រក់ទៀនជ័យ ដើម្បីផ្សងប្រផ្នូលទឹកភ្លៀងសម្រាប់ក្រុងស្រុកទាំង៦**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លោក Trump កំពុងពិចារណាម្ចាស់ Fox News សម្រាប់តំណែងសេដ្ឋកិច្ចកំពូល**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤**អគ្គីភ័យឆាបឆេះផ្ទះថែទាំមនុស្សចាស់នៅអេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោច ១០នាក់ និង ១១នាក់ទៀតរងរបួស**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះអប់រំចិត្តសាស្ត្រ និងប្រជុំផ្សព្វផ្សាយផែនការ បទបញ្ជា ដល់នាយ-ពលទាហាន កងពលតូចអន្តរាគមន៍លេខ១២៨**ពិធីបុណ្យ «ដំរីសុរិន» គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន**នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធី ក្នុងឱកាសបុណ្យអុំទូក**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី 

ឯកឧត្តម ថោ ជេដ្ឋា​ ដឹកនាំ​កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហា​សន្និបាត​​វិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកពញាឮ


ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ​ ១២កើត​ ខែមិគសិរ​ ឆ្នាំ​ថោះ បញ្ចស័ក ពុទ្ធសករាជ​ ២៥៦៧​ ត្រូវនឹង​ថ្ងៃទី​២៤ ខែ​ធ្នូ​ ឆ្នាំ​២០២៣​ ឯកឧត្តម ថោ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួងធនធនទឹក និងឧតុនិយម និងជាអនុប្រធានក្រុមការងារ​គណបក្ស​ចុះមូលដ្ឋាន​ខេត្តកណ្តាល​ បានអញ្ជើញដឹកនាំ​កិច្ចប្រជុំផ្សព្វផ្សាយ​ពីខ្លឹមសារ​នៃសេចក្តីសម្រេច​មហាសន្និបាត​វិសាមញ្ញ​តំណាងទូទាំងប្រទេស​របស់​គណបក្សប្រជាជនកម្ពុជា​ ដែលបានប្រព្រឹត្តទៅ​កាល​ពី​​ថ្ងៃទី៩ និងទី១០ ខែធ្នូ ឆ្នាំ២០២៣​ កន្លងទៅនេះ​ នៅវិមាន៧មករា។

សូមជម្រាបថា​​ កិច្ចប្រជុំផ្សព្វផ្សាយ​បានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​​ស្រុកពញាឮ ដោយ​មាន​ការចូលរួម​ពីឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​​ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ​ លោក​ លោកស្រី​ ប្រធាន​​ អនុប្រធានគណៈកម្មាធិការគណបក្សស្រុក​ ឃុំ​ និង​លោក​ ​លោកស្រី​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណបក្ស​ស្រុក​ ឃុំ ព្រមទាំងសមាជិក សមាជិកា​ គណបក្ស​​​សរុបចំនួន​ ២៥៥នាក់។

ឯកឧត្តម​រដ្ឋមន្ត្រី​អនុប្រធានក្រុមការងារគណបក្សខេត្ត​ បានលើកឡើងថា​ កិច្ចប្រជុំថ្ងៃនេះមានគោល​បំណង​​ដើម្បីផ្សព្វផ្សាយ​​​ខ្លឹមសារ​មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដែលបាន​ធ្វើឡើងនៅវិមាន៧មករា រយៈពេល២ថ្ងៃ ពីថ្ងៃទី៩ ដល់​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣​ ​ប្រកបដោយ​ជោគជ័យ​ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេច​​វិបុល​សេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធាន​គណបក្ស សម្តេច​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ និង​គណៈ​អចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល​​ និង​មានតំណាង​​​ សមាជិក​​ សមាជិកាគណបក្ស​ចូលរួម​សរុប​ចំនួន​ ៣.៦០០​រូប។

ក្នុង​ឱកាសនេះ​​ ឯកឧត្តមរដ្ឋមន្ត្រី​អនុប្រធានក្រុមការងារគណបក្សខេត្ត​ បានឱ្យដឹងថា​ ​គណបក្សប្រជាជន​​កម្ពុជា ក្រោមការដឹកនាំ​របស់​​ សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានគណបក្ស និង​សម្តេច​មហា​បវរធិបតី​ ហ៊ុន ម៉ាណែត​ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​បាន​ធ្វើឱ្យប្រទេស​កម្ពុជា​សម្រេច​បាន​នូវសមិទ្ធផលធំធេងជាបន្តបន្ទាប់​ និងធ្វើឱ្យ​សង្គមជាតិមាន​​​ការរីកចម្រើនលើគ្រប់វិស័យ។​

ជាមួយគ្នានេះ​ ឯកឧត្តម​រដ្ឋមន្ត្រី​អនុប្រធានក្រុមការងារគណបក្សខេត្ត​ បានលើកឡើងអំពី​ខ្លឹមសារ​សេចក្តី​សម្រេចចិត្តសំខាន់ៗ​ចំនួន​ ៩ចំណុច​ ​​​របស់​មហា​សន្និ​បាតតំណាងទូទាំងប្រទេស​គណបក្សប្រជាជន​កម្ពុជា​​និងមានប្រសាសន៍​លើកឡើង​ប្រាប់​​ដល់​កិច្ច​ប្រជុំ​​ថា​​ មហាសន្និបាត​​បានបោះឆ្នោតជ្រើសតាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជា​អនុប្រធាន​គណបក្ស ព្រម​ទាំង​បោះឆ្នោតជ្រើសតាំងបន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តាល​ចំនួន​ ៤៩៦រូប​​​ ដែល​ធ្វើ​ឱ្យ​សមាជិក​​គណៈកម្មាធិការកណ្ដាលគណបក្ស​​​ប្រជាជន​កម្ពុជា​សរុប​មាន​ចំនួន​ ១​​៣១២រូប។ ក្នុងនោះ​ដែរ​​​​ក៏មាន​ការ​បោះឆ្នោត​ជ្រើស​តាំងបំពេញ​​បន្ថែមសមាជិកគណៈអចិន្ត្រៃយ៍​ នៃគណៈកម្មាធិការកណ្តាល​ចំនួន​​២៣​​រូប​ និង​បោះឆ្នោត​​ជ្រើសតាំងប្រធាន​ និង​សមាជិកគណៈកម្មាធិការ​ហិរញ្ញវត្ថុនៃគណៈកម្មាធិការ​កណ្តាល​ ​ចំនួន ៧រូប​ផងដែរ​។

ឯកឧត្តមរដ្ឋមន្ត្រី​អនុ​ប្រធានក្រុមការងារគណបក្សខេត្ត​ បាន​បន្តថា​ អង្គមហាសន្និបាត បានពិភាក្សា​ និង​អនុម័ត​របាយការណ៍ស្តីពី «សភាពការណ៍ទូទៅ​ និងការងារគណបក្ស​ ឆ្នាំ២០២៣ និងទិសដៅភារកិច្ច ឆ្នាំ២០២៤»​។ មហាសន្និបាតបានវាយតម្លៃថា ក្នុងឆ្នាំ២០២៣ កម្ពុជាបានសម្រេចសមិទ្ធផលធំៗជាច្រើន​ ទោះបីត្រូវរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ព្រមទាំងផលវិបាកនៃជំងឺកូវីដ១៩ និងបញ្ហាប្រឈមមួយចំនួនទៀតក៏ដោយ​។​ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ និង​សុវត្ថិភាពសង្គមត្រូវបានថែរក្សាយ៉ាងរឹងមាំ​ ​ដែលបង្កលក្ខណៈឱ្យជីវភាពសង្គមលើគ្រប់វិស័យមាន​ដំណើរ​ការ​ប្រកប​ដោយ​ភាពវិជ្ជមាន។
ជាចុងក្រោយ​ ​​ឯកឧត្តមរដ្ឋមន្ត្រី​អនុប្រធានក្រុមការងារគណបក្សខេត្ត​​​​​ បានលើកឡើងពី​សេចក្តី​​ណែនាំ​​​របស់​មហាសន្និបាត​ដល់គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ឱ្យ​យកចិត្តទុកដាក់ខ្ពស់ដល់ការកសាង និង​ពង្រឹង​​គណបក្សឱ្យកាន់តែរឹងមាំ​ និងស្អាតស្អំ ទាំងខាងនយោបាយ សតិអារម្មណ៍ សាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ ផ្សារភ្ជាប់​ជាមួយប្រជាជន​ និងបានផ្តាំផ្ញើ​ដល់​ក្រុម​ការងារបក្សទាំងអស់​​ត្រូវ​ខិតខំ​អនុវត្ត​ឱ្យ​បាន​ល្អនូវ​សេចក្តី​សម្រេចរបស់គណៈអចិន្ត្រៃយ៍​​នៃ​គណៈ​កម្មាធិការកណ្តាលស្តីពីផែនការ​រួម​ឆ្ពោះ​ទៅកាន់ការបោះឆ្នោត​ជ្រើស​​តាំងសមាជិកព្រឹទ្ធសភា​នីតិកាលទី៥និងការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលមាន​សារសំខាន់​ជា​យុទ្ធសាស្ត្រ​សម្រាប់​ការដឹកនាំរបស់គណបក្សទាំងនៅ​ថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិ។

ក្នុងឱកាសនេះ​ដែរ​ ឯកឧត្តម​រដ្ឋមន្រ្តីអនុប្រធានក្រុមការងារគណបក្ស​ចុះមូលដ្ឋានខេត្ត​ បានឧបត្ថម្ភ​សិស្ស​និទ្ទេស A ទូទាំងស្រុកពញាឮចំនួន​ ៥នាក់ ក្នុង​ម្នាក់​ម៉ូតូ ១គ្រឿង និងវិទ្យាល័យសិស្សទទួលនិទ្ទេស A ចំនួន​៣​វិទ្យាល័យ ចំនួន ១០លានរៀល និងអ្នកចូលរួម ២០២នាក់ក្នុងម្នាក់ៗ​ ៥ម៉ឺនរៀល ​៕

អត្ថបទដែលជាប់ទាក់ទង