**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

តៃវ៉ាន់ ថាយន្តហោះចម្បាំងចិន ០៨គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មធ្យមរបស់ច្រកសមុទ្រ

តៃប៉ិ៖ ក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ក្នុងរយៈពេល ២៤ ម៉ោងមុន ខ្លួនបានរកឃើញយន្តហោះចម្បាំងរបស់ចិនចំនួន ០៨គ្រឿងកំពុងឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៃច្រកសមុទ្រតៃវ៉ាន់។

តៃវ៉ាន់ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួនបានត្អូញត្អែរម្តងហើយម្តងទៀតអំពីសកម្មភាពយោធារបស់ចិនជុំវិញកោះនេះក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។

ប្រទេសចិនបាននឹងកំពុងបង្កើនបេសកកម្មរបស់ខ្លួននៅជិតកោះតៃវ៉ាន់ នៅពេលដែលការបោះឆ្នោតប្រធានាធិបតី និងសភានៅថ្ងៃទី១៣ ខែមករា នៅលើកោះនេះខិតជិតមកដល់។

ក្រសួងការពារជាតិតៃវ៉ាន់បានបន្តថា យន្តហោះចម្បាំងរបស់ចិន J-១០, J-១១ និង J-១៦ បានឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៅចំនុចខាងជើង និងកណ្តាលនៃច្រកសមុទ្រ។

ខ្សែបន្ទាត់មធ្យមធ្លាប់ធ្វើជារបាំងមិនផ្លូវការរវាងភាគីទាំងពីរ ប៉ុន្តែឥឡូវនេះយន្តហោះចិនតែងតែហោះហើរពីលើវា។

ក្រសួងបានបន្ថែមថា តៃវ៉ាន់បានបញ្ជូនកងកម្លាំងរបស់ខ្លួនទៅត្រួតពិនិត្យ។

ក្រសួងបានបញ្ជាក់ថា ប៉េងប៉ោងរបស់ប្រទេសចិនត្រូវបានគេប្រទះឃើញបន្ទាប់ពីឆ្លងកាត់ខ្សែបន្ទាត់មធ្យមកាលពីល្ងាចថ្ងៃសៅរ៍ ៩៧ ម៉ាយក្នុងសមុទ្រ (១៨០ គីឡូម៉ែត្រ) ភាគពាយព្យនៃទីក្រុងកំពង់ផែ Keelung ភាគខាងជើងនៃកោះតៃវ៉ាន់ក្នុងរយៈកំពស់ប្រហែល ២០,០០០ហ្វីត (៦,១០០ ម៉ែត្រ)។

ក្រសួងបានបន្ថែមថា ប៉េងប៉ោងបានធ្វើដំណើរទៅទិសខាងកើត ហើយបានបាត់ទៅវិញប្រហែលមួយម៉ោងក្រោយមក។

សក្តានុពលសម្រាប់ប្រទេសចិនក្នុងការប្រើប្រាស់ប៉េងប៉ោងសម្រាប់ចារកម្មបានក្លាយជាបញ្ហាសកលកាលពីខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិកបានបាញ់ទម្លាក់នូវអ្វីដែលខ្លួនបាននិយាយថាជាប៉េងប៉ោងឃ្លាំមើលរបស់ចិន។ ប្រទេសចិនបានបញ្ជាក់ថា ប៉េងប៉ោងនោះជាយានស៊ីវិលដែលបានរសាត់ដោយចៃដន្យ។

ប្រភព៖ Reuters

ប្រែសម្រួលដោយ៖ ឡាយ លីហួ

 

អត្ថបទដែលជាប់ទាក់ទង