**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៤៦៧ខ្នងផ្ទះ ក្នុងស្រុកព្រៃនប់ ទទួលបានអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅក្នុងស្រុកព្រៃនប់ចំនួន ៤៦៧ខ្នងផ្ទះ នៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ដោយមានការចូលរួមពីឯកឧត្តមអ្នកតំណាងរាស្ត្រ មន្ត្រីសាខា អ្នកស្ម័គ្រចិត្តសាខា លោកប្រធានអនុសាខាកាកបាទក្រហមសុកស្រុកព្រៃនប់ លោកប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកព្រៃនប់ និងសប្បុរសជន។

លោក អ៉ី ធារិន ប្រធានអនុសាខាកាកបាទក្រហមស្រុកព្រៃនប់ បានរាយការណ៍ពីជនរងគ្រោះដោយខ្យល់កន្រ្តាក់បណ្តាលឱ្យប៉ើងដំបូលសង្កសី និងជញ្ជាំងផ្ទះ ដែលរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងឃុំចំនួន ៥ក្នុង ស្រុកព្រៃនប់ ពិសេសប្រជាពលរដ្ឋនៅតាមដងផ្លូវជាតិលេខ៣ ក្នុងនោះមានឃុំទួលទទឹង ២គ្រួសា ឃុំទឹកល្អក់ ៩៦គ្រួសារ ឃុំវាលរេញ ១៤គ្រួសារ ឃុំសាមគ្គីចំនួន ២៧៧គ្រួសារ និងឃុំ សំរុងចំនួន ៧៨គ្រួសារ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហកមកម្ពុជា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បង្កឱ្យប្រជាពលរដ្ឋមានផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់បង្កហានីភ័យ និងគ្រោះថ្នាក់យ៉ាងច្រើន ទន្ទឹមនោះ រដ្ឋបាលខេត្ត បានដាក់ចេញបទបញ្ជាឱ្យគណៈបញ្ជាការឯកភាពស្រុក កងកម្លាំងប្រដាប់អាវុធជួយសង្គ្រោះប្រជាពលរដ្ឋទាំងជាតិ និងអន្តរជាតិ ព្រមទាំងបានធ្វើការណែនាំឱ្យមន្ទីរសុខាភិបាលចល័តយមធ្យោបាយ និងក្រុមគ្រូពេទ្យត្រៀមបង្កានៅតំបន់រងគ្រោះដោយខ្យល់កន្រ្តាក់ ក្រែងមានអ្នករងរបួសស្នាម ព្រោះខ្យល់កន្រ្តាក់រយៈពេល៣ថ្ងៃនេះ ធ្វើឱ្យបងប្អូនយើងរងផលប៉ះពាល់ធ្ងន់ និងស្រាល និងក៏មានរលំផ្ទះ រំខានដល់ការងារប្រចាំថ្ងៃរបស់បងប្អូន។

ឯកឧត្តមប្រធានសាខាកាកបាទក្រហមខេត្តបានបញ្ជាក់ថា មានប្រជាពលរដ្ឋរបស់យើងជាង ១.០០០ខ្នងផ្ទះរងផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់ហើយថ្ងៃនេះយើងបាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋចំនួន៤៦៧គ្រួសារ ហើយនៅសល់ ១.០០០គ្រួសារទៀតមិនទាន់បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូន និងធ្វើការចែកជូននៅពេលខាងមុខ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានធ្វើការណែនាំឱ្យសាខាខិតខំធ្វើយ៉ាងណារៀបចំស្បៀង និងសម្ភារះដើម្បីចែកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាគឺយើងធ្វើការចែកជាបន្តបន្ទាប់នៅពេលខាងមុខ នៅថ្ងៃទី២៩ ខែធ្នូខាងមុខ។ ឆ្នាំនេះខ្យល់កន្រ្តាក់បានកើតឡើងចំនួន ៣លើក ដោយសារការទាក់ទងទៅនឹងកត្តាអាកាសធាតុ ហើយជារៀងរាល់ឆ្នាំឃុំចំនួន៣នៅតាមបណ្តោយផ្លូវជាតិលេខ៣ តែងតែរងផលប៉ះពាល់និងខ្យល់កន្រ្តាក់ជារៀងរាល់ឆ្នាំ នេះគឺជាគ្រោះធម្មជាតិដែលមិនអាចចៀសបានស្របនឹងភូមិសាស្ត្រតំបន់នេះមានគ្រោះខ្យល់កន្រ្តាក់ជារៀងរាល់ឆ្នាំ។

ឯកឧត្តមប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានធ្វើការអំពាវនាវបងប្អូនក្តាប់ឱ្យបានបញ្ហាប្រឈម ត្រូវសាងសង់លំនៅដ្ឋានឱ្យបានរឹងមាំ មិនមានហានិភ័យពីគ្រោះថ្នាក់ដោយខ្យល់កន្រ្តាក់ បង្កជាគ្រោះថ្នាក់ និងអាចឈានដល់បាត់បង់អាយុជីវិតថែមទៀតផង ដោយសារតែការប្រែប្រួលអាកាសធាតុ សូមឱ្យមន្ត្រី កងកម្លាំងរបស់យើងបន្តវប្បធម៌ជួយប្រជាពលរដ្ឋ និងចូលរួមជាមួយកាកបាទក្រហមក្នុងការចូលរួមជួយសង្គ្រោះជនរងគ្រោះធម្មជាតិ ពិសេសបន្តត្រួតពិនិត្យមើលចាស់ជរា កុមារ ឱ្យមានសុវត្ថិភាព ទន្ទឹមនោះត្រូវថែទាំសុខភាពមានដូចជាអាហារឱ្យមានអនាម័យ និងផឹកទឹកឆ្អិនឱ្យបានត្រឹមត្រូវ។

ក្នុងឱកាសនោះឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ក៏បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ចំនួន ៤៦៧គ្រួសារ ក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ ២៥គីឡូក្រាម, ទឹកត្រី ០១យួរ, ត្រីខ ០១យួរ, មី ០១កេស, កន្ទេល០១, ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១) និងថវិកា ៥ម៉ឺនរៀល ៕

អត្ថបទដែលជាប់ទាក់ទង