ឧត្តមសេនីយ៍ឯក ឯក សំអូន អញ្ជើញប្រជុំឆ្លងរបាយការណ៍ វាយតម្លៃលក្ខណៈសម្បត្តិយោធិនដាក់អោយ ចូលសោធននិវត្តន៍ ពិការ និងពលី របស់យោធភូមិភាគទី៥
ភ្នំពេញ៖ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ យោធភូមិភាគទី៥ រៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍វាយតម្លៃលក្ខណៈសម្បត្តិយោធិនដាក់អោយ ចូលសោធននិវត្តន៍ ពិការ និងពលី របស់យោធភូមិភាគទី៥ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ដែរមានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង មេបញ្ជាការ នាយ នាយរង ការិយាល័យ ចំណុះយោធភូមិភាគទី៥ នៅបន្ទប់ប្រជុំទីបញ្ជាការយោធភូមិភាគទី៥ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានបញ្ជាក់ជូនអំពីលក្ខខណ្ឌបួនចំណុចនៃការដាក់យោធិនឱ្យចូលសោធននិវត្តន៍សម្រាប់ឆ្នាំ២០២៤ ទី១.យោធិនដែលមានសុខភាពទ្រុឌទ្រោម ទី២.យោធិនបាត់បង់សមត្ថភាពការងារ ទី៣.យោធិនដែលអសកម្មការងារ និងទី៤.យោធិនដែលស្ម័គ្រចិត្ដចូលសោធននិវត្តន៍មុនកាលកំណត់ និង បានណែនាំដល់លោកមេបញ្ជាការគ្រប់កងឯកភាពចំណុះ ត្រូវប្រជុំផ្សព្វផ្សាយខ្លឹមសារសេចក្តីណែនាំនេះឱ្យយោធិនក្រោមឱវាទ បានជ្រួតជ្រាប និងបំពេញសំណុំបែបបទឯកសារផ្សេងៗដែលជំនាញការិយាល័យទី១បានណែនាំ ដើម្បីក្រុមការងារត្រួតពិនិត្យវាយតម្លៃ និងធ្វើរបាយការណ៍ជូនទៅថ្នាក់លើតាមឋានានុក្រម៕