**គណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ រៀបចំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ប្រចាំឆ្នាំ និងពិនិត្យវឌ្ឍនភាពការងារ**អង្គភាពប្រឆាំងអំពើពុករលួយ ប្រារព្ធពិធីអបអរសាទរទិវាជ័យជម្នះ ៧ មករា**រដ្ឋមន្ត្រីសុខាភិបាល៖ ដើម្បីជាតិមួយរីកចម្រើន ត្រូវបុគ្គលនីមួយៗខិតខំរីកចម្រើន ដូចនេះរាល់គ្រប់ពេលវេលា ត្រូវតែមានការគិត ស្រាវជ្រាវទុកជាមុន ក្នុងការពង្រឹងជំនាញរបស់ខ្លួនម្នាក់ៗ**RT៖ អាមេរិក កំពុងចាត់វិធានការយ៉ាងសកម្មដើម្បីលុបបំបាត់ឧបសគ្គនានា ដែលរារាំងដល់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិល ជាមួយក្រុមហ៊ុនឥណ្ឌា**ប្រធានាធិបតីបារាំង៖ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងតែឈានទៅដល់ «ចំណុចនៃការមិនអាចត្រឡប់វិញបាន»**រដ្ឋមន្ត្រីហិរញ្ញវត្ថុស៊ីរី៖ រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ ចាប់ពីខែក្រោយទៅ**អត្រាអតិផរណារបស់ប្រទេសឡាវ បានធ្លាក់ចុះនៅឆ្នាំ២០២៤ ហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយក្នុងគ្រួសារ**លោក ប៉ុក បូរក្ស ៖ ដំណើរភាពយន្តចល័តកម្ពុជា-ចិនលើកទី៨ គឺជាជោគជ័យមួយទៀត លើការផ្លាស់ប្តូរវប្បធម៌នៃប្រទេសទាំងពីរ**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន នៃគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន**រដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការ FAO**ក្រសួងអប់រំ ជូនដំណឹងស្ដីពី ការជ្រើសរើសកុមារីចូលរួមកម្មវិធី Technovation Girls កម្ពុជា ២០២៥**មន្ត្រីជាន់ខ្ពស់មហាផ្ទៃ កោតសរសើរមន្ត្រីគ្រប់ជាន់ថ្នាក់ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្នុងការចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា តាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម សួស ប្រាថ្នា អមដំណើរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យមើលទីតាំងត្រៀមរៀបចំសួនសុវត្ថិភាពចរាចរណ៍ ក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង**កម្ពុជា-ឥណ្ឌូណេស៊ី ប្តេជ្ញារួមគ្នាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ផ្ដល់អនុសាសន៍ ៦ចំណុច ដើម្បីរួមចំណែកក្នុងស្មារតី និងឆន្ទៈមុះមុតលើការងារតម្រង់ទិសពាក់ព័ន្ធកិច្ចការងារបច្ចេកវិទ្យាឌីជីថល**ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើរបាយការណ៍ដំបូងស្ដីពីការអនុវត្ដ អនុញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ (UNCRPD) នៅកម្ពុជា**ទេសរដ្ឋមន្ត្រី អូស្មាន់ ហាសាន់៖ កម្ពុជាយើងគ្មានទេនូវទំនាស់ ជម្លោះសាសនា រវាងសាសនាព្រះពុទ្ធ និងបណ្ដាសាសនាដ៏ទៃទៀត**រដ្ឋមន្ត្រីក្រសួងកសិកម្ម អនុញ្ញាតឱ្យឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធ និងសហការី ចូលជួបសម្តែងការគួរសម និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា**នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ**គិតត្រឹមដំណាច់ឆ្នាំ២០២៤ វឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៤,៣៤%

រដ្ឋមន្រ្តី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន នឹងរៀបចំការប្រឡងចម្រៀងកុមារ មិនមែនបែបកំសាន្តតែមួយមុខនោះទេ ប៉ុន្តែជាការបណ្តុះស្មារតីឲ្យកុមារតូចៗ ស្រលាញ់សិល្បៈ វប្បធម៍ និងជាតិ

ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការមហោស្រព និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជម្រុញដល់គណៈកម្មការរៀបចំ ត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយអោយបានទូលំទូលាយ ដើម្បីអោយសាធារណជន និងបណ្តាអង្គការជាតិ អន្តរជាតិ ក្រុមហ៊ុន សហគ្រាស និង ម្ចាស់ឧបត្តម្ភកម្មវិធីនានា បានយល់ពីតម្លៃនៃការរៀបចំមហោស្រព និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ចូលរួមសហការគាំទ្រស្មារតី ថវិកា និងសំភារៈ ។

កិច្ចប្រជុំដឹកនាំ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជាប្រធានគណៈកម្មការមហោស្រព និងចម្រៀង កុមារពានរង្វាន់ក្រសួងព័ត៌មាន ដើម្បីពិភាក្សាលើ៖
ផែនការការងារត្រៀមលក្ខណៈរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៤,ផែនការសកម្មភាពរបស់អនុគណៈកម្មការទាំង៦ និងកិច្ចការងារពាក់ពន្ធ័ ។

ដើម្បីអោយកិច្ចការងារនេះដំណើរការទៅដោយរលូន និងទទួលបានលទ្ធផលល្អ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបង្កើតគណៈកម្មការមហោស្រព និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៤ ដោយក្នុងនោះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជាប្រធាន រដ្ឋលេខាធិការចំនួន ជាអនុប្រធាន និងមានអនុប្រធានអចិន្ត្រៃយ៍ ១រូប សមាជិក ៦ រូប ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក រួមទាំលេខធិការ ១រូបផងដែរ ។

គណៈកម្មការនេះ មានភារកិច្ចដឹកនាំ សម្របសម្រួល ចាត់តាំង បែងចែក និងសម្រេចលើរាល់ការងាររៀបចំមហោស្រពតន្ត្រី
និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន,
ពិនិត្យ ផ្តល់យោបល់ និងដឹកនាំជារួមលើការងាររៀបចំមហោស្រពអោយបានត្រឹមត្រូវ ។

គណៈកម្មការនេះដែរ ក៏បានបង្កើតនូវអនុគណៈកម្មការចំនួន ៦ រួមមានទី១ – អនុគណៈកម្មការទទួលពាក្យប្រឡង និងរៀបចំកម្មវិធី ដែលមានភារកិច្ចរៀបចំជូនដំណឹងកម្មវិធីប្រឡង និងពិនិត្យនិងទទួលពាក្យប្រឡង, រៀបចំកម្មវិធីប្រឡង ពិនិត្យនិងគ្រងគ្រងដំណើរការប្រឡង,ទទួលការងារផ្សេងៗទៀតតាមការប្រគល់ភារកិច្ចរបស់ប្រធានគណៈកម្មការ។
ទី២- អនុគណៈកម្មការខ្លឹមសារ និពន្ធ និងបង្ហាត់ មានភារកិច្ចពិនិត្យផ្តល់យោបល់ និងកែសម្រួលទំនុកច្រៀង ដែលជាកម្មវត្ថុនៃការដាក់ប្រឡង,
ទទួលនិពន្ធបទភ្លេង និងបង្ហាត់បង្រៀនកុមារ តាមសំណើរបស់ភាគីជាបេក្ខជន ។ ទទួលការងារផ្សេងៗតាមការប្រគល់ភារកិច្ចរបស់ប្រធាន។
ទី៣- អនុគណៈកម្មការតុបតែងលម្អឆាក និងការផ្សព្វផ្សាយ ។
ទី៤- អនុគណៈកម្មការដឹកនាំក្រុមតន្ត្រី វិទ្យុជាតិ
ទី៥- អនុគណៈកម្មការដាក់ពិន្ទុ និងរង្វាន់
ទី៦- អនុគណកម្មការ ហិរញ្ញវត្ថុ និងស្វែងរកជំនួយទ្រទ្រង់ ដែលមានភារកិច្ច ស្វែងរក និងសហការជាមួយដៃគូ ដើម្បីទទួលបានការគាំទ្រ និងទ្រទ្រង់កម្មវិធីប្រឡង, ទទួលចាត់ចែង និងគ្រប់គ្រងហិរញ្ញវត្ថុ និងជំនួយដៃគូផ្សេងៗ និងទទួលការងារផ្សេងៗទៀតតាមការប្រគល់ភារកិច្ចរបស់ប្រធានគណៈកម្មការ ៕

អត្ថបទដែលជាប់ទាក់ទង