**អ៊ីស្រាអែល បង្កើនការវាយប្រហារលើរដ្ឋធានី Damascus របស់ស៊ីរី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់**អឺរ៉ុប បែងចែកទឹកប្រាក់ ៣០០លានអឺរ៉ូ សម្រាប់គម្រោងលទ្ធកម្មការពារជាតិ ក្នុងចំណោមរដ្ឋជាសមាជិក**ក្រុមហ៊ុន Ford ត្រូវបានផាកពិន័យជាប្រាក់ ១៦៥លានដុល្លារ ជុំវិញការពន្យាពេលប្រមូលរថយន្តដែលមានបញ្ហាកាមេរ៉ាមើលក្រោយ**ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ នៅសង្កាត់អូចារ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង**សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី មានរចនាបថខ្មែរ**ក្រុមហាម៉ាស់ ត្រៀមខ្លួនរួចរាល់ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងអំពាវនាវឱ្យលោក ត្រាំ ដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ចប់សង្រ្គាម**ក្រុមហ៊ុនផលិតអាវុធរបស់ចិន នឹងចូលរួមពិព័រណ៍អាវុធ នៅវៀតណាម នាខែក្រោយនេះ**រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីការរៀបចំបាញ់កាំជ្រួច ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤**អភិបាលខេត្តតាកែវ អំពាវនាវបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីទំនៀមទំលាប់ខ្មែរ នៃពិធីបុណ្យសំពះព្រះខែ និងអកអំបុក ឲ្យបានគង់វង្ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក ទស្សនកិច្ចនៅក្នុងភូមិសាស្ដ្រខេត្ត Mie ប្រទេសជប៉ុន**អភិបាលខេត្តស្ទឹងត្រែង ថ្លែងអំណរគុណពលរដ្ឋ ដែលបានចូលរួមពិធីសំពះព្រះខែ អកអំបុក និងសម្រក់ទៀនជ័យ ដើម្បីផ្សងប្រផ្នូលទឹកភ្លៀងសម្រាប់ក្រុងស្រុកទាំង៦**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លោក Trump កំពុងពិចារណាម្ចាស់ Fox News សម្រាប់តំណែងសេដ្ឋកិច្ចកំពូល**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤**អគ្គីភ័យឆាបឆេះផ្ទះថែទាំមនុស្សចាស់នៅអេស្ប៉ាញ សម្លាប់មនុស្សយ៉ាងហោច ១០នាក់ និង ១១នាក់ទៀតរងរបួស**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះអប់រំចិត្តសាស្ត្រ និងប្រជុំផ្សព្វផ្សាយផែនការ បទបញ្ជា ដល់នាយ-ពលទាហាន កងពលតូចអន្តរាគមន៍លេខ១២៨**ពិធីបុណ្យ «ដំរីសុរិន» គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលមានតាំងពីយូរយារណាស់មកហើយនៃសហគមន៍សុរិន**នាយករដ្ឋមន្ត្រី អរគុណអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធី ក្នុងឱកាសបុណ្យអុំទូក**រាជរដ្ឋាភិបាល សម្រេចកែសម្រួលសមាសភាព អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ**លោក កើត ឆែ៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ២លាននាក់

រដ្ឋមន្រ្តី ថោ ជេដ្ឋា ទទួលជួប និងពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុនចិន និងតំណាងក្រុមហ៊ុននាំចូលសម្ភារឧតុនិយម

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យ លោក ម៉ា យ៉ាដុង នាយកផ្នែកទីផ្សារក្រុមហ៊ុនចិន China Camc Engineering Co., LTD ដែលជាបុត្តសម្ព័ន្ធក្រុមហ៊ុន ស៊ីណូម៉ាច (SINOMACH) និងតំណាងក្រុមហ៊ុននាំចូលសម្ភារឧតុនិយម DPCHT CO., LTD ចូលជួប ក្នុងពេលវេលាដាច់ដោយឡែកពីគ្នា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្វែងយល់ពីគោលបំណង និងទស្សនវិស័យរបស់ក្រុមហ៊ុន នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។

ថ្លែងក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនអំពីភារកិច្ចរបស់ក្រសួងធនធានទឹក និងឧតុនិយម និងទស្សនវិស័យរបស់ក្រសួងនានីតិកាលទី៧ នៃរដ្ឋសភា ក្នុងការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមឱ្យ​កាន់តែរីកចម្រើនឈានទៅដល់ការធានាសន្តិសុខទឹកគ្រប់គ្រាន់សម្រាប់ការងារបង្កបង្កើនផលលើវិស័យកសិកម្ម និងធានាបានសក្តានុពលទឹកគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់។ មួយវិញសោត ការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្ត ផែនការស្តារអាងទឹកសំខាន់ៗ និងការអភិវឌ្ឍលើវិស័យឧតុនិយមឱ្យ​កាន់តែមានភាពរីកចម្រើន ក៏នៅតែជាកិច្ចការអាទិភាពដែលក្រសួងកំពុងផ្តោតនិងយកចិត្តទុកដាក់ផងដែរ។

លោក ម៉ា យ៉ាដុង នាយកផ្នែកទីផ្សារក្រុមហ៊ុន China Camc Engineering Co., LTD បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តីផងដែរថា ក្រុមហ៊ុនលោកគឺជាក្រុមហ៊ុនមានជំនាញលើកិច្ចការពាក់ព័ន្ធវិស័យកសិកម្ម វិស័យធារាសាស្រ្តនិងសំណង់ វិស័យថាមពល និងវិស័យទំនាក់ទំនង។ ក្រុមហ៊ុន China Camc Engineering Co., LTD បានអនុវត្តគម្រោងជាច្រើនទទួលបានជោគជ័យនៅទ្វីបអាស៊ី ទ្វីបអាហ្រ្វិក ទ្វីបអាមេរិក និងតំបន់អឺរ៉ុបខាងកើត។

នៅថ្ងៃជាមួយគ្នាផងដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានទទួលជួបតំណាងក្រុមហ៊ុន DPCHT CO.,LTD ជាក្រុមហ៊ុនមានជំនាញផ្នែកសេវាជលសាស្រ្ត-ឧតុនិយម មកពីស្រុកបារាំង និងបានពិភាក្សាអំពីកិច្ចសហការលើកិច្ចការជួសជុលថែទាំស្ថានីយជលសាស្រ្ត-ឧតុនិយម និងការរៀបចំឱ្យ​មានជាប្រព័ន្ធស្តង់ដារួមមួយសម្រាប់ទទួលព័ត៌មានពីស្ថានីយជលសាស្រ្ត-ឧតុនិយមនៅទូទាំងប្រទេស ដើម្បីបង្កើនការវិភាគសេវាជលសាស្រ្ត-ឧតុនិយមឱ្យកាន់តែមានសុក្រឹតភាពនិងប្រសិទ្ធភាព ឈានទៅដល់ការកាត់បន្ថយបានគ្រោះមហន្តរាយធម្មជាតិជាអតិបរមា។

កិច្ចជំនួបបានប្រព្រឹត្តទៅ និងបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាលនិងទទួលបាននូវទំនាក់ទំនងល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង