**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត

អភិបាលរាជធានីភ្នំពេញ៖ បើមិនមានការសហការ ពីមេប៉ុស្តិ៍ អធិការ និងចៅសង្កាត់ទេ អភិបាលខណ្ឌ គឺមិនអាចទទួលបានជោគជ័យលើការបម្រើប្រជាពលរដ្ឋឡើយ

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា អភិបាលខណ្ឌ បើទោះបីជាពូកែយ៉ាងណាក៏ដោយបើមិនមានការចូលរួមសហការ ពីមេប៉ុស្តិ៍ អធិការនិងចៅសង្កាត់ទេ គឺមិនអាចទទួលបានជោគជ័យលើកិច្ចការងារបម្រើរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋឡើយ ដូច្នេះត្រូវតែសហការជាមួយគ្នាឱ្យបានខ្លាំក្លាទើបសម្រេចបានលទ្ធផលល្អប្រសើរ។ បន្ថែមពីនេះ ថ្នាក់ដឹកនាំគេ ត្រូវតែចេះកោតសរសើរ និងចេះដាក់ពិន័យ ចំពោះមន្ត្រីដែលអនុវត្តខុស។ធ្វើមេកើយរបស់គេ ដាច់ខាតមិនត្រូវមានគំនិតកុំកួននោះទេ។ កុំយកតាមពាក្យស្លោកមួយថា ទឹកឡើងត្រីស៊ីស្រមោច ទឹកខោចស្រមោចស៊ីត្រី ឱ្យសោះ ព្រោះកើតជាមនុស្សនរណាក៏កំហុសឆ្គងដែរ។

ឯកឧត្តម ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តមអភិបាលរាជធានី បានកោតសរសើរចំពោះមន្ត្រីរាជការ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធខណ្ឌមានជ័យ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការងារបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកន្លងមកបានល្អ។

ឯកឧត្តមអភិបាលរាជធានី បានបន្តថា ការតែងតាំងនេះគឺធ្វើឡើងជាធម្មតារបស់មន្ត្រីរាជការ ស៊ីវិល ជាក់ស្ដែងការតែងតាំងលោក សេង គន្ធ ជាអភិបាលខណ្ឌមានជ័យថ្មី ជំនួសលោក ហែម ដារិទ្ធ ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ នេះជារឿងធម្មតា ដើម្បីជំរុញឲ្យមានប្រសិទ្ធភាពការងារ កាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តមអភិបាលរាជធានី បានជំរុញឲ្យលោកសេង គន្ធ ដែលជាអភិបាលខណ្ឌមានជ័យថ្មី យកអស់កម្លាំងកាយចិត្ត អស់ចំណេះដឹងនិងឲ្យអស់ពីសមត្ថភាព ដើម្បីដឹកនាំខណ្ឌមានជ័យឲ្យទទួលបានលទ្ធផលល្អប្រសើរ។ ពិសេសគឺអនុវត្តតាមអាទិភាពទាំង៦និងគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអភិបាលរាជធានី ក៏បានជំរុញការថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសគឺអនុវត្តឱ្យបាននៅគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព។ ជំរុញការរឹតបន្តឹងច្បាប់ចរាចរណ៍ គ្រឿងញៀនជាដើម។ ផ្ដល់កិច្ចសហការគ្រប់ថ្នាក់ គ្រប់ស្ថាប័ន ដើម្បីបម្រើប្រជាពលរដ្ឋ ពិសេសបគឺការដោះស្រាយទំនាស់ដីធ្លីក្រៅព្រោះប្រពន្ធតុលាការដោយអនុវត្តតាមគោលនយោបាយឈ្នះ ឈ្នះ គឺឈ្នះទាំងសងខាង។

ឯកឧត្តមអភិបាលរាជធានី បានបញ្ជាក់ថា ក្នុងអាណត្តិរបស់លោកកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ មានបញ្ហាប្រឈមជាច្រើន ដូចជាបញ្ហាកកស្ទះសំរាម ដោយការធ្វើបាតុកម្ម ពីសំណាក់កម្មករក្រុមហ៊ុនស៊ិនទ្រីមួយចំនួន បញ្ហាទឹកជំនន់និងបញ្ហាចុងក្រោយគឺការរីករាតត្បាតជំងឺកូវីដ-១៩ ប៉ុន្តែដោយកិច្ចសហការយ៉ាងល្អតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើបញ្ហាប្រឈមទាំងនេះ បានបោះស្រាយទទួលបានជោគជ័យ។

ឯកឧត្តមអភិបាលរាជធានី បានបន្ថែមថា សម្រាប់បញ្ហាដោះស្រាយលើការលិចលង់ដោយចំនួនទឹកភ្លៀង ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែត បានដាក់ចេញជាផែនការ ដោយឲ្យក្រសួង២ សហការគ្នាដើម្បី ដោះស្រាយនូវបញ្ហាលិចលង់នេះ សង្ឃឹមថានៅឆ្នាំ២០២៥ ការលិចលង់ដោយចំនួនទឹកភ្លៀងនិងកាត់បន្ថយបានច្រើន។

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានថ្លែងថា ដើម្បីបន្តនិរន្តរភាពការងារ និងដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជា អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ
លោកបានធ្វើការប្តេជ្ញាចិត្តបំពេញការងារឲ្យខ្លាំងក្លាទ្វារដង ដើម្បីបំពេញការងារជូនរាជរដ្ឋា រដ្ឋបាលរាជធានីភ្នំពេញ ដោយប្តេជ្ញាចិត្ត គោរពរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត អនុក្រឹត្យ សារាចរណ៍ ប្រកាស ដីការ សេចក្តីសម្រេច បទបញ្ជានិងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាការពារសន្តិភាព ស្ថេរភាពនយោបាយ។ ប្តេជ្ញា ធានាការពាររាជរដ្ឋាភិបាល ស្របច្បាប់ដោយមិនអនុញ្ញាតឲ្យកម្លាំងណាមួយធ្វើឲ្យប៉ះពាល់ដល់ដំណើរការដឹកនាំជាតិមាតុភូមិបានឡើយ បើទោះបីក្នុងតម្លៃណាក៏ដោយ។ប្តេជ្ញាការពារដាច់ខាតនៅរាល់សមិទ្ធផលនានារបស់រាជរដ្ឋាភិបាល។ យកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់ កម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលជាពិសេសគឺកម្មវិធីគោលនយោបាយអាទិភាពទាំង៦និងវិធានការគន្លឹះទាំង៥ចំណុចរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែតឲ្យទទួលបានលទ្ធផលប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង