វរសេនាតូចនគរបាលការពារព្រំដែនគោកចំនួន៤ ទទួលបានថវិការ១០លានរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ លោក លោកស្រី ស្នងការរង អមដំណើរលោកឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនិងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤និងទី៥ ចុះសំណេះសំណាល សួរសុខទុក្ខនិងបាននាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់មួយដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនិងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤និងទី៥ មកចែកជូនដល់កងម្លាំងនគរបាលការពារព្រំដែនគោកទិសភូមិភាគទី៥ ។
ពិធីនេះគណប្រតិភូបានចុះសួសុខទុក្ខផ្ទាល់ ដល់ទីបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោកចំនួន៤ រួមមាន៖ វរសេនាតូចនគរបាលការពារព្រំដែនលេខ ៨០៧នៅស្រុកថ្មពួក , ៨៩១, ៩១១ នៅក្រុងប៉ោយប៉ែត និង ៨១៥ នៅស្រុកម៉ាឡ ។ ដោយក្នុងមួយអង្គភាពទទួលបាន ថវិការ ចំនួន ១០,០០០,០០០រៀល, អង្ករ១០០ការ៉ុង .មី១០កេសធំនិងត្រីខ១០កេសធំ ។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ ក៏បានពាំនាំនូវការសួរសុខទុក្ខពី សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា , ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ , ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជានិច្ចកាលតែងតែយកចិត្តទុកកដាក់គិតូរពីសុខទុក្ខរបស់កងកម្លាំងនគរបាលទាំងអស់ដែលកំពុងឈរជើងជួរមុខការពារបូរណភាពទឹកដីតាមបន្ទាប់ព្រំដែនកម្ពុជា-ថៃ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ ក៏បានថ្លែង ជម្រុញដល់កងកម្លាំងនគរបាលការពារព្រំដែនគ្រប់បញ្ជាការវរ:ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ក្តាប់រាល់សភាពការណ៍ សន្តិសុខតាមព្រំដែន -ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ សហការឲ្យបានស្អិតរមួតជាមួយសមត្ថកិច្ចនៃប្រទេសជិតខាងដើម្បីរក្សាឲ្យបានព្រំដែនសន្តិភាព មិត្តភាព សាមគ្គីភាព ស្ថេរភាពនិងសហប្រតិប្តិការនិងការអភិវឌ្ឍ និងត្រូវបន្តអភិវឌ្ឍអង្គភាព ត្រួតពិនិត្យសាងសង់លេនដ្ឋានបន្ថែម ត្រូវរួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងកាត់ព្រំដែន ពិសេសបទល្មើសគ្រឿងញៀនឆ្លងដែនខុសច្បាប់ និងទំនិញគេចពន្ធគ្រប់ប្រភេទ ៕