ឆ្នាំ២០២៣ ខេត្តស្ទឹងត្រែង បានចុះបញ្ជីកំណើត ២.០៣០នាក់ សំបុត្របញ្ជាក់កំណើត ១.៧៦៤នាក់ សំបុត្រមរណភាព ៤០៦នាក់ និងសំបុត្រអាពាហ៍ពិពាហ៍ ១.២៨៦គូ
ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លែងឲ្យដឹងថា ក្នុងឆ្នាំ២០២៣ ខេត្តស្ទឹងត្រែង បានចងក្រងទិន្នន័យស្ថិតិអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ រួមមាន៖ បានចុះ បញ្ជីកំណើតចំនួន ២.០៣០នាក់ សំបុត្របញ្ជាក់កំណើតចំនួន ១.៧៦៤នាក់ សំបុត្រមរណភាព ៤០៦នាក់ សំបុត្រអាពាហ៍ពិពាហ៍ចំនួន ១.២៨៦គូ។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៦ ធ្នូនេះ ឯកឧត្ដម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ការគ្រប់គ្រង និងចរាចរលិខិតរដ្ឋបាល លិខិតបទដ្ឋានគតិយុត្ត និងឯកសាររដ្ឋបាលនានា ដើម្បីធានា ដល់ការងាររដ្ឋបាលទូទៅរបស់ខេត្ត រួមមាន៖ បានដាក់ចេញដីកាចំនួន ៤៩ច្បាប់ សេចក្តីសម្រេច ១១២ច្បាប់ លិខិតរដ្ឋបាលបានដាក់ចេញ ៤.៤៦១ច្បាប់ និងទទួលលិខិតចូលសរុប ៤.៤១១ច្បាប់ ដែលមានឯកសាររដ្ឋបាលអន្តរក្រសួងចំនួន ១.៣៦៥ច្បាប់ ក្រៅពីនោះគឺជាឯកសាររដ្ឋបាលមកពីបណ្តាមន្ទីរ អង្គភាពថ្នាក់ខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងលិខិតឯកជនរបស់ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន និងអង្គការក្រៅ រដ្ឋាភិបាលនានា។ បានចែកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលក្រសួងបានផ្តល់ឱ្យជូនប្រជាពលរដ្ឋសរុប ចំនួន ១៦.៨៨១នាក់ ស្រី ៨.០៧០នាក់។ បានប្រគល់សៀវភៅគ្រួសារ (ក៤) ចំនួន ៤.៥៤២ក ២ក្បាល និង សៀវភៅស្នាក់នៅ(ក២)ចំនួន ២.៨៦៣ក្បាល ដែលអធិការនគរបាលក្រុង/ស្រុក បានចុះហត្ថលេខារួចប្រគល់ ជូនប្រជាពលរដ្ឋប្រើប្រាស់។
អភិបាលខេត្តបញ្ជាក់ថា «បានចងក្រងទិន្នន័យស្ថិតិអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ រួមមាន៖ បានចុះ បញ្ជីកំណើតចំនួន ២.០៣០នាក់ សំបុត្របញ្ជាក់កំណើតចំនួន ១.៧៦៤នាក់ សំបុត្រមរណភាព ៤០៦នាក់ សំបុត្រអាពាហ៍ពិពាហ៍ចំនួន ១.២៨៦គូ។ បានផ្សព្វផ្សាយព័ត៌មានតាមវិទ្យុចំនួន ៤៦៧លើក តាមទូរទស្សន៍ ចំនួន ៣៥៥លើក ក្តារព័ត៌មាន ២១លើក និងតាមបណ្តាញទំនាក់ទំនងសង្គមចំនួន ២២៩លើក។ សាធារណ ជនបានមកទំនាក់ទំនងការងារជាមួយរដ្ឋបាលខេត្តចំនួន ៦.៥៥៨នាក់ និងមានគណៈប្រតិភូ ភ្ញៀវជាតិ និងអន្តរជាតិមកទំនាក់ទំនងការងារចំនួន ៣៤លើក» ។
ឯកឧត្ដមបន្តថា គណៈអភិបាលខេត្តបានដឹកនាំកិច្ចប្រជុំអឌ្ឍមាសចំនួន ៥លើក និងកិច្ចប្រជុំប្រចាំខែចំនួ ១២ លើក កិច្ចប្រជុំផ្សេងៗរបស់គណៈអភិបាលចំនួន ៤៨១លើក និងបានដឹកនាំកិច្ចប្រជុំការងាររៀបចំវេ វាររៀបចំដោយរដ្ឋ បាលខេត្ត ២៥៣លើក ចូលរួមកិច្ចប្រជុំថ្នាក់ជាតិ ២២៦លើក ចូលរួមកិច្ចប្រជុំថ្នាក់អន្តរជាតិ វាតិ និងខេត្តជាប់ព្រំ ដែន ១៧លើក និងចូលរួមក្នុងកម្មវិធីសំខាន់ៗនៅថ្នាក់ក្រុង ស្រុកចំនួន ៧៣លើក។
ឯកឧត្ដមអភិបាលខេត្តបន្ថែមថា ក្រុមប្រឹក្សាខេត្តបានរៀបចំកិច្ចប្រជុំសាមញ្ញចំនួន១២លើក កិច្ចប្រជុំវិសាមញ្ញ ០៣លើក កិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ០៧លើក គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ១២លើក និងគណៈកម្មាធិការលទ្ធកម្ម ១០លើក។ បានដឹកនាំរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នៅថ្នាក់ក្រុង ស្រុកទាំង៦ ដោយផ្តោតលើប្រធានបទសំខាន់ៗចំនុ រួមមាន៖ ១)-ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ២)-ការពង្រឹងប្រសិទ្ធភាពក្នុងការ ផ្តល់សេវាសាធារណៈនានា និងទី៣)-ការគ្រប់គ្រងការប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ ដែលមានអ្នកចូល រួមសរុប ២.២៨១នាក់ ក្នុងនោះស្រីចំនួន ៧៩៤នាក់។
ប្រជាពលរដ្ឋបានលើកឡើងនូវសំណើ សំណូមពរ និង មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធបានដោះស្រាយ ឆ្លើយតប និងបំភ្លឺ តម្រូវការសរុបចំនួន ២២២ករណី ក្នុងនោះ មន្ទីរ អង្គភាព នៅក្នុងវេទិកាបានចំនួន ១៦៧ករណី និងនៅសល់៥៥ករណីទៀត ក្រុមប្រឹក្សាខេត្ត បានបន្តចាត់ចែងឱ្យក្រុម ការងារយកទៅពិនិត្យ ពិភាក្សា និងដោះស្រាយទៅតាមដំណាក់កាល និងគោលការណ៍ ជាពិសេស នៅក្នុង ការដឹកនាំប្រតិបត្តិរបស់គណៈអភិបាលខេត្ត ៕