ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍សម្រាប់ឆ្នាំ២០២៤
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍សម្រាប់ឆ្នាំ២០២៤។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃគណៈកម្មការថ្នាក់ជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធមួយចំនួនផ្សេងទៀត។
បញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដែលត្រូវបានគណៈកម្មការថ្នាក់ជាតិប្រជុំពិនិត្យ និងវាយតម្លៃនាពេលនេះគឺមានទណ្ឌិតចំនួន ៣៩៨ នាក់ (ស្រី ៣៨ នាក់) ដែលបានបញ្ជូនមកពីបណ្តាពន្ធនាគាររាជធានី-ខេត្ត ចំនួន ២៣ និងមណ្ឌលអប់រំកែប្រែចំនួន ៤។