ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ នាំយកអំណោយរបស់ ឧបនាយករដ្ឋមន្រ្តី ស សុខា និងលោកជំទាវ ទៅចែកជូនដល់កុមារកំព្រា វិសាខានៃក្តីសង្ឃឹម
ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ ក្រុមការងារ នាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅចែកជូនដល់ កុមារកំព្រា សម្រាប់ហូប ចំនួន ១៣២នាក់ ដែលកំពុងស្នាក់នៅ និងរៀនសូត្រ នៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់។
អំណោយ រួមមាន៖ នំសាន់វុិចចំនួន ២០០នំ, នំភីស្សាចំនួន ២០បន្ទះ, គ្រឿងភេសជ្ជះចំនួន ៥កេស សរុបថវិកាចំនួន ១.២០០ដុល្លារ (មួយពាន់ពីររយដុល្លារ)។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំការសួសុខទុក្ខពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ដល់ក្មួយៗជាទីស្រលាញ់ទាំងអស់ រួមលោកគ្រូអ្នកគ្រូអ្នកដែលបានមើលថែរក្សាកូនៗ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើរឱ្យកូនៗ៖
-ត្រូវខិតខំរៀនសូត្រ ដើម្បីយកចំណេះជំនាញ ទៅប្រកបរបរចិញ្ចឹមជីវិតនាពេលអនាគត និងចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន
-សូមក្មួយៗ រស់នៅស្អាត អនាម័យល្អ ហូបស្អាត ជានិច្ច
-ប្រុងប្រយ័ត្ន និងថែរក្សាសុខភាពឱ្យបានល្អ ព្រោះមួយរយះនេះអាកាសធ្លាក់ត្រជាក់
-ស្តាប់តាមដំបូលន្នាន លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា ម៉ែដោះ ៕