**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo

ក្នុងឆ្នាំ២០២៣ ការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលក្រុងស្ទឹងត្រែង ផ្តល់សេវាបានចំនួន ជិត១ម៉ឺនសេវា ដែលមានថវិកាសរុបជាង ៦៣លានរៀល

ភ្នំពេញ៖ លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ការិយាល័យច្រកចេញចូលតែមួយ ផ្តល់សេវាបាន ៩.៨៩២សេវា ដែលមានថវិកាសរុបចំនួន ៦៣.៦០០.០០០រៀល។

នៅក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយ អង្គភាពសារព័ត៌មាន Hotnews Asia នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង បានបញ្ជាក់ថា ការផ្តល់សេវាចកចេញចូលតែមួយរបស់រដ្ឋបាលក្រុងស្ទឹងត្រែង មានចំនួន ១៣វិស័យ មានដូចជា៖ វិស័យនីត្យានុកូលកម្ម, វិស័យអត្រានុកូលដ្ឋាន, វិស័យទេសចរណ៍, វិស័យវប្បធម៌, វិស័យពាណិជ្ជកម្ម, វិស័យរ៉ែ និងថាមពល, វិស័យឧស្សាហកម្ម, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យអប់រំ, វិស័យសំណង់, វិស័យសូរិយោដី រួមទាំងការងាររដ្ឋបាល និងសាធារណការ។

លោកបន្ថែមថា របស់រដ្ឋបាលក្រុងស្ទឹងត្រែងប្តេជ្ញាចិត្ត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ហើយកន្លងមកនេះក្រុងស្ទឹងត្រែង បានដំណើរការច្រកចេញចូលតែមួយ អស់រយៈពេល ១១ឆ្នាំហើយ ចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១២ មកដល់ពេលនេះពពុំមានការប្ដឹងជំទាស់ផ្សេងៗទេ មានតែការសរសើរ និងសាទរ។ ហើយកន្លងមករដ្ឋបាលក្រុងក៏បានធ្វើការជូនដំណឹងទៅកាន់អាជីវករចាស់ដែលមានសុំសេវាដើម្បីបន្តសុំឡើងវិញ និងធ្វើការផ្សព្វផ្សាយសម្រាប់អ្នកបើកអាជីវកម្មថ្មីនូវក្នុងការស្នើសុំសេវាដែលគាត់បានបើកអាជីវកម្មផ្សេងៗដែលទាក់ទងទៅនឹងវិស័យទាំង១៣នេះ។

លោក សាយ កុសល អភិបាលក្រុងបានឲ្យដឹងទៀតថា រដ្ឋបាលក្រុងក៏មានយន្តការក្នុងការជំរុញតាមដានរបស់មន្ត្រីតាមរយៈការបរិច្ឆេទ៖ ទី១.រាល់ឯកសារទាំងអស់គឺចុះតាមប្រព័ន្ធ System និងទី២.ការចុះកាលបរិច្ឆេទទៅលើថ្ងៃខែនៃការស្នើសុំរបស់អតិថិជន ហើយនៅពេលដែលកំណត់បង្ហាញរឿង លោក បានបញ្ជាក់ទៅអ្នកពាក់ព័ន្ធ ជាពិសេសប្រធានច្រក និងនាយករដ្ឋបាលក្រុង គឺអនុវត្តទៅតាមនីតិវិធីច្បាប់ ហើយនិងមានការប្រគល់សិទ្ធិជូនដល់អភិបាលរងក្រុងទាំង៦រូប មានសិទ្ធិចចុះហត្ថលេខាទៅលើការងារនីត្យានុកូលកម្ម និងអត្រានុកូលដ្ឋាន៕    

អត្ថបទដែលជាប់ទាក់ទង