**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន**EU បញ្ជាក់ថា​ទីក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាមេរិកផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន**ប្រធានាធិបតី Abkhazia ប្រកាសលាលែងពីតំណែង ចំពេលមានរលកនៃភាពចលាចលប្រឆាំងរដ្ឋាភិបាល**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាស្បៀងអាហារ ប្រេងឥន្ធនៈ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនអ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន**គណៈប្រតិភូកម្ពុជា ចូលរួមចរចានៅសន្និសីទបណ្តាភាគីលើកទី២៩ ស្តីពីការប្រែប្រួលអាកសធាតុ**ខេត្តស្ទឹងត្រែង នឹងមានទីលានតេជោសន្តិភាព និងវេទិការនាគជ័យ ក្នុងពេលឆាប់ៗនេះ ដើម្បីប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាផ្សេងៗ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំទី១៩ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លទ្ធផលនៃកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល និងតំណាងគ្រួសាររងគ្រោះ ចំនួន ៨២គ្រួសារ

ឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរឯកឧត្តម ទូច សុខា អភិបាលរងខេត្តកំពង់ធំ ចុះត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពដីសម្បទានសង្គមកិច្ច សម្រាប់ផ្តល់ជូនអតីតយុទ្ធជន

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមជាមួយមេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី បណ្ដាមន្ទីរស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីឃុំក្រយា និងស្រុកសន្ទុក ខេត្តកំពង់ធំ អមដំណើរឯកឧត្តម ទូច សុខា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពដីសម្បទានសង្គមកិច្ច ដែលមានទីតាំងនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ សម្រាប់ផ្ដល់ជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងការរៀបចំដីសម្បទានសង្គមកិច្ច សម្រាប់អតីតយុទ្ឋជនកន្លងមក នឹងត្រៀមសម្រាប់សាងសង់ផ្ទះថ្មី និងសម្បទានដីសង្គមកិច្ច ជូនដល់អតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះពិតប្រាកដ និងអតីតយុទ្ឋជនរស់នៅលើដីចំដីផ្លូវសាធារណៈ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្ត បានផ្ដល់ដីសម្បទានសង្គមកិច្ច សម្រាប់ផ្ដល់ជូនអតីតប្រយុទ្ធជន ដែលគ្មានដីគ្មានផ្ទះចំនួន៥៨៦ហិកតា ។

នៅឆ្នាំ២០២១ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រួមជាមួយអាជ្ញាធរដែនដីខេត្តស្រុកឃុំ ដែលមានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ធ្វើជាសេធិការ បានរៀបចំផ្ដល់ដីសម្បទានសង្គមកិច្ច ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនបានចំនួន១៤១ គ្រួសារ កន្លងមករួចមកហើយ ។ ហើយតាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ទេសរដ្ឋមន្ត្រី គន់ គីម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានសាងសង់ផ្ទះថ្មីជូនបងប្អូនអតីតយុទ្ធជនបានចំនួន១៤១ខ្នងផ្ទះ និងបានស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមប្រវែង១២ គីឡូម៉ែត្រ មានរៀបចំអណ្ដូងទឹកស្អាត បង្គន់អនាម័យ សម្រាប់បងប្អូនប្រើប្រាស់ផងដែរ។ហើយបច្ចុប្បន្ននេះ នៅមានក្រុមគ្រួសារបងប្អូនអតីតយុទ្ធជនចំនួន៨៥ គ្រួសារថ្មីទៀត ដែលបានធ្វើបច្ចុប្បន្នភាពរកឃើញថាគាត់គ្មានដី គ្មានផ្ទះរស់នៅសមរម្យ និងមួយចំនួនទៀតរស់នៅលើដីសាធារណៈ ។

ឯកឧត្តម ទូច សុខា បានបញ្ជាក់ថាដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នួន រតនៈ អភិបាលខេត្តកំពង់ធំ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋចំនួន ៧២គ្រួសារ ដែលរងផលប៉ះពាល់នាពេលកន្លងមក និងដើម្បីរៀបចំសាងសង់ផ្ទះសម្បែង បែងចែកដីធ្លីផ្ដល់ជូនដល់ក្រុមគ្រួសារ អតីតយុទ្ធជន ដែលគ្មានផ្ទះគ្មានដី ចំនួន៨៥គ្រួសារបន្តទៀត ទើបថ្ងៃនេះឯកឧត្តម បានដឹកនាំក្រុមការងារធ្វើបច្ចុប្បន្នភាពជាថ្មី និងសុំគោលការណ៍ ដើម្បីដំណើរការរៀបចំស្ថាបនាផ្លូវថ្មី ប្លង់ទីតាំង ផ្ទះសម្រាប់ផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងបងប្អូនអតីតយុទ្ធជន ដែលគ្មានដី និងជម្រកស្នាក់នៅ ដើម្បីផ្ដល់ជូនគាត់រស់នៅកសាងជីវភាពថ្មីឲ្យបានសមរម្យ ៕

អត្ថបទដែលជាប់ទាក់ទង