**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៤

ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្តាល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តកណ្តាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល មានប្រសាសន៍ឲ្យដឹងថា អង្គសន្និបាតបានលើកយកប្រធានបទសំខាន់ៗមកពិភាគ្សាដូចជា បញ្ហាសន្តិសុខ  ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ  ការចុះបញ្ជីដីធ្លី ការផ្តល់សេវាសាធារណៈនានា ជាដើម។

ចំពោះលទ្ធផលការងារតាមវិស័យនីមួយៗដែលសម្រេចបានតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងបន្តមកយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រួមមាន ការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ធានាបានសន្តិសុខល្អបង្កភាពកក់ក្តៅដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ក្តាប់បានព័ត៌មាន សន្តិសុខ បង្កា ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាបានទាន់ពេល។ ចំពោះការងាររក្សាបូរណភាពទឹកដី រដ្ឋបាលខេត្តកណ្តាល បាននិងកំពុងសាងសង់ច្រាំងទន្លេបាសាក់ និងច្រាំងព្រែកជ្រៃធំដើម្បីកុំឲ្យបាក់ច្រាំងប៉ះពាល់បង្គោលព្រំដែន។ ចំពោះផ្នែកសេដ្ឋកិច្ច កម្រិតជីវភាពប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើងដោយឆ្លុះបញ្ចាំងតាមសូចនាករផលិតផលក្នុងស្រុកសរុបរបស់ខេត្តដែលអាចកើនដល់ជាង២ពាន់ដុល្លារក្នុងឆ្នាំ២០២៣សម្រាប់ប្រជាជនម្នាក់។ ចំពោះការងារអភិវឌ្ឍ ខេត្តកណ្តាលមានអគ្គិសនី និងទឹកស្អាតប្រើប្រាស់ជាង៩០ភាគរយ មានរោងចក្រ សហគ្រាស ៤៨៣ ទីតាំង បង្កើតការងារដល់កូនចៅប្រជាពលរដ្ឋបាន ១៥៣ ៤០៥ នាក់។ ក្នុងទឹកដីខេត្តកណ្តាលក៏បាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាតិធំៗជាច្រើនសម្រាប់បម្រើវិស័យសេដ្ឋកិច្ចមានដូចជា ផ្លូវជាតិ ផ្លូវក្រវាត់ក្រុង ផ្លូវល្បឿនលឿន ព្រលានយន្តហោះខ្នាត4F នៅតាខ្មៅជាដើម។ ចំពោះវិស័យសង្គមកិច្ច ខេត្តកណ្តាលបានយកចិត្តទុកដាក់ដោះស្រាយជួយដល់គ្រួសាររងហានីភ័យ គ្រួសារងាយរងហានីភ័យ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម គង់ សោភ័ណ្ឌ ឲ្យដឹងដែរថា ទោះបីជាឆ្នាំ២០២៣ សម្រេចលទ្ធផលការងារបានល្អយ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាប្រឈមជាច្រើនទៀតដែលមិនទាន់ដោះស្រាយបាន ដូចជា ទំនាស់ដីធ្លីនៅតែមាន គ្រោះថ្នាក់ចរាចរណ៍នៅតែមាន បទល្មើសព្រហ្មទណ្ឌកើនឡើង បទល្មើសគ្រឿងញៀននៅតែមាន  អ្នកជាប់ពន្ធនាគារកើនឡើង ហើយភាគច្រើនចេញពីបទល្មើសគ្រឿងញៀន។ ការគ្រប់គ្រងសំណល់ រឹង រាវ នៅតែជាបញ្ហាគ្រប់គ្រងមិនទាន់បានល្អ  ការសាងសង់សំណង់មួយចំនួននៅតែរំលោភយកចំណីផ្លូវ បឹង អូរ ស្ទឹង ជាដើម។

ចំពោះទិសដៅសម្រាប់អនុវត្តឆ្នាំ២០២៤ ឯកឧត្តម គង់ សោភ័ណ្ឌ ឲ្យដឹងដែរថា នឹងបន្តផ្តល់សេវាសាធារណៈតាមអភិក្រមការងារ -បន្តពង្រឹងគណៈបញ្ជាការឯកភាព ខេត្ត ក្រុង ស្រុក ដើម្បីធានាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ -ចូលរួមជំរុញការអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល-ជំរុញការងារចុះបញ្ជីដីធ្លី – បន្តមិនឲ្យប្រជាពលរដ្ឋជាប់ព្រំដែនជួលដីឲ្យពលរដ្ឋប្រទេសជិតខាង និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ថ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ  សម្រាប់បម្រើវិស័យសេដ្ឋកិច្ច។

មានប្រសាសន៍បិតអង្គសន្និបាត ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តកណ្តាល បានបញ្ជាក់ថា លទ្ធផលនៃអង្គសន្និបាត ឆ្លុះបញ្ចាំងនូវកិច្ចការរដ្ឋបាល, ការអភិវឌ្ឍលើវិស័យចម្បងៗ, ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ការអនុវត្តគោលនយោបាយភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព និង ការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តកណ្តាល ក្នុងឆ្នាំ ២០២៣។ ច្បាស់ណាស់ថា ការខិតខំប្រឹងប្រែង រួមគ្នាយ៉ាងសកម្មទាំងនេះ បានចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម, ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, ការពង្រឹងនីតិរដ្ឋ និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំ ប្រកបដោយចីរភាព និង បរិយាបន្ន ។
ឈរលើមូលដ្ឋានដ៏រឹងមាំនេះ, រាជរដ្ឋាភិបាល, នីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការ-ដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម, ពោរពេញដោយសមត្ថភាព, ចំណេះដឹង និង ថាមពល, បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ- ដំណាក់កាលទី ១ ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព ដែលមានបេសកកម្មជាប្រវត្តិសាស្ត្រ ចម្បងពីរ គឺ៖ ទី១.ថែរក្សា និង ថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន, និង ពូនជ្រំចលនការនៃកំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍ ជារួម; និង ទី២.កសាង និង ពង្រឹង មូលដ្ឋានគ្រឹះ សម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ, ដោយឆ្លងកាត់បង្គោលចរនៃការប្រែខ្លួន ជាប្រទេសមានចំណូលមធ្យមកមិ្រតខ្ពស់ នៅឆ្នាំ ២០៣០, ឆ្ពោះទៅសម្រេច បានចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០, តាមរយៈការកសាងភាពធន់រឹងមាំនៃវិស័យ ទាំង ៥ រួមមាន ៖ វិស័យសាធារណៈ, វិស័យសេដ្ឋកិច្ច, វិស័យហិរញ្ញវត្ថុ, វិស័យមូលធនមនុស្ស និង សង្គម, និង វិស័យបរិស្ថាន និង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យរដ្ឋបាលខេត្តកណ្តាល មន្ទីរ-អង្គភាព ពាក់ព័ន្ធ និង កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ និង គ្រប់លំដាប់ថ្នាក់, ដោយមានកិច្ច-សហការជិតស្និទ្ធជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល, បន្តយក-ចិត្តទុកដាក់ លើកិច្ចការអាទិភាពមួយចំនួន ដូចជា៖
-ចូលរួមអនុវត្តកម្មវិធីគោលនយោបាយអាទិភាព និង វិធាន-ការគន្លឹះ របស់រាជរដ្ឋាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅបម្រើប្រជាពលរដ្ឋ ប្រកបដោយវិជ្ជាជីវៈ, តម្លាភាព និង គណនេយ្យភាព ។
-ការពារសន្តិភាព, ពង្រឹងខឿនសន្តិសុខជាតិ និង រក្សាស្ថិរភាព សន្តិសុខផ្ទៃក្នុង ឱ្យបានរឹងមាំ ។ ទប់ស្កាត់អំពើភេរវកម្ម, ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ, ជាពិសេស បទល្មើសសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម, បទល្មើសបច្ចេកវិទ្យា, បទ-ល្មើសគ្រឿងញៀនខុសច្បាប់ និង អំពើជួញដូរមនុស្សគ្រប់ទម្រង់, ព្រមទាំងការចូលរួមចំណែកការពារអធិបតេយ្យជាតិ, បូរណភាពទឹកដី និង ការបន្តជំរុញកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជិតខាង ដើម្បីរក្សាបាននូវព្រំដែនសន្តិភាព, មិត្តភាព, សហប្រតិបត្តិការ និង ការអភិវឌ្ឍ,.បន្តជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បីលើកកម្ពស់ការចូលរួមបង្ការ, ទប់ស្កាត់ និង បង្ក្រាបបទល្មើសនានា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ។ -ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ។
-ពង្រឹងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ .លើកកម្ពស់ការផ្តល់សេវាសាធារណៈ .ពង្រឹងការអនុវត្តកម្មវិធីកែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ។ -ពង្រឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងមូលដ្ឋានខេត្ត ដោយត្រូវជំរុញការអភិវឌ្ឍហេដ្ឋារចនា-សម្ព័នរូបវន្ត សម្រាប់បម្រើដល់សកម្មភាពសេដ្ឋកិច្ច, ការវិនិយោគ, ការធ្វើពាណិជ្ជកម្ម, ទេសចរណ៍ និង ការប្រកបមុខរបរខ្នាតតូច របស់ប្រជាពលរដ្ឋ។
-ពង្រឹងការគ្រប់គ្រង និង អភិវឌ្ឍតំបន់ព្រំដែនដោយរដ្ឋបាលខេត្ត និង កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៅតាមតំបន់ ព្រំដែន ត្រូវខិតខំថែរក្សា និង ការពារបូរណភាពទឹកដី និង អធិបតេយ្យភាពជាតិ ដើម្បីបន្តថែរក្សាស្ថិរភាពនៅតាមតំបន់ព្រំដែន សំដៅបន្តប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់ព្រំដែនសន្តិភាព, មិត្តភាព, សហប្រតិបត្តិការ និង ការអភិវឌ្ឍឥតឈប់ឈរ ។
-ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និង ទ្រព្យសម្បត្តិរដ្ឋ សម្បត្តិសាធារណៈ និង. ពង្រឹងរបៀបរបបការងារឱ្យបានល្អ, គោរពឋានានុក្រម, វិន័យការងារ និង ក្រមសីល-ធម៌វិជ្ជាជីវៈ និង ត្រូវបង្កើនទំនាក់ទំនងសហការគ្នា ឱ្យបានស្អិតល្មួត ក្នុងការបំពេញការងារ និង ការពង្រឹងសាមគ្គីភាព និង ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ៕

អត្ថបទដែលជាប់ទាក់ទង