**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត

ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ របស់ក្រសួងការពារជាតិ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អគ្គបញ្ជាការដ្ឋាន និងអង្គភាពក្រោមចំណុះនានា។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន និងអង្គភាពក្រោមចំណុះដែលបានខិតខំអនុវត្តតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវក្នុងការចូលរួមពង្រឹង និងអភិវឌ្ឍវិស័យការពារជាតិ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បើតាម ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ចដោយបន្តពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យ និងបានចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទតាមតំបន់ព្រំដែន។ ជាក់ស្តែង ក្នុងបទល្មើសឧក្រិដ្ឋ បទល្មើស មជ្ឈិមដែលកើតឡើងចំនួន ៣,៤១១លើក កងយោធពលខេមរភូមិន្ទម្ចាស់ការបង្ក្រាបបានចំនួន ១,៩៨៤លើកផងដែរ។ កងយោធពលខេមរភូមិន្ទ ក៏បានបន្តធ្វើការហ្វឹកហ្វឺនវគ្គឆ្នាំចាស់ និងអនុវត្តផែនការហ្វឹកហ្វឺនឆ្នាំ២០២៣ សរុបចំនួន៣៨៦វគ្គ ស្មើនឹង ៤០,២៨១នាក់ សិក្ខាកាមបញ្ជូនទៅសិក្សាក្រៅប្រទេសមានចំនួន ២,០១២នាក់ ស្មើនឹង១៥ប្រទេស។ កងយោធពលខេមរភូមិន្ទ ក៏បានចូលរួមសហការធ្វើសមយុទ្ធមួយចំនួនប្រកបដោយភាពជោគជ័យ ដូចជាសមយុទ្ធ «នាគមាស២០២៣» សមយុទ្ធផ្នែកសុខាភិបាលទេវតាសន្តិភាពឆ្នាំ២០២៣ និងលំហាត់ ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលាន សកម្មភាពមីនមនុស្សធម៌ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-បូក ក្រោមប្រធានបទ «មាតុភូមិដ៏បវរឆ្នាំ២០២៣»ជាដើម។ ទន្ទឹមនេះ បានបញ្ជូនកម្លាំងកងយោធពលខេមរភូមិន្ទចំនួន៩២នាក់ ទៅចូលរួមសមយុទ្ធពហុសាសន៍រួមដែល មានឈ្មោះថា «សន្តិភាព មិត្តភាព AMAN YOUYI 2023» ក្រោមប្រធានបទ «ប្រតិបត្តិការយោធាចម្រុះលើ ការប្រឆាំងភេរវកម្មនិងការថែរក្សាសន្តិសុខលម្ពសមុទ្រ» នៅសាធារណរដ្ឋប្រជាមានិតចិនថែមទៀត។

សម្រាប់ការងារគ្រប់គ្រងវិមានឈ្នះ ឈ្នះ ក្រសួងការពារជាតិ បានបន្តដំណើរការយ៉ាងសកម្ម ដើម្បីលើកកម្ពស់គុណតម្លៃសន្តិភាព និងការឯកភាពជាតិពេញលេញដែលបានមកពី នយោបាយឈ្នះ ឈ្នះ។ រីឯការរៀបចំនិងកសាងតំបន់ប្រវត្តិសាស្ត្រយោធានៅតាមបណ្តាទីតាំងនានា ពិសេសការកសាងស្កូបឈ្នះ ឈ្នះ កោះកុង ប៉ៃលិននិងអន្លង់វែង ខេត្តឧត្តរមានជ័យ បាននិងកំពុងបន្ត ដំណើរការដោយស្មារតីទទួលខុសត្រូវដើម្បីសម្រេចតាមផែនការ។

ការបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតាមបណ្តាប្រទេស កងយោធពលខេមរភូមិន្ទ បានបន្តរក្សានូវស្នាដៃមុខជំនាញនីមួយៗបានល្អ ដោយមានការទទួលស្គាល់ពីមន្ត្រីនានា នៅតាមតំបន់បេសកកម្ម។ ផ្អែកតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិកងកម្លាំងកម្ពុជាបានទទួលលំដាប់ លេខរៀង៣០/១២៣នៃប្រទេសបរិច្ចាគកងកម្លាំង ការចូលរួមរបស់នារីទទួលបានលំដាប់លេខរៀង១២/១២៣នៃប្រទេសបរិច្ចាគកងកម្លាំង ចំណែកក្នុងសហគមន៍អាស៊ានកម្ពុជាទទួលបានលំដាប់លេខ៣ ការចូលរួមរបស់នារីទទួលបានលំដាប់លេខ២ ដែលធ្វើឱ្យកិត្យានុភាពរបស់កងយោធពលខេមរភូមិន្ទក៏ដូចជា កម្ពុជាត្រូវបានលើកកម្ពស់លើឆាកអន្តរជាតិ។

ក្នុងមតិបូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ទៀ សីហា បានកោតសរសើរ និងថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់កងយោពលខេមរភូមិន្ទ ដែលបានការពារ និងថែរក្សាបាននូវសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជា សន្តិសុខតាមបណ្តោយព្រំដែន បានយ៉ាងល្អប្រសើរ។ ពាក់ព័ន្ធនឹងយុទ្ធជនពិការ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ដោយជំរុញឱ្យអង្គភាពក្រោមចំណុះ យកចិត្តទុកដាក់បន្ថែមទៀត ហើយធ្វើយ៉ាងណាវាយតម្លៃឱ្យបានត្រឹមត្រូវ និងយុត្តិធម៌សម្រាប់បងប្អូនយុទ្ធជនពិការ ព្រមទាំងបានស្នើឱ្យមានគណៈកម្មការវាយតម្លៃពិតប្រាកដផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវទិសដៅ អនុវត្តបន្តរបស់ក្រសួងការពារជាតិ និងអង្គភាពក្រោមចំណុះ សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ ដោយចូលរួមអនុវត្តឱ្យកាន់តែសកម្ម នូវយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ បន្ថែមពីនេះ ក្រសួងការពារជាតិ និងអង្គភាពក្រោមចំណុះ ត្រូវបន្តកសាងពង្រឹងកិច្ចការពារជាតិគ្រប់វិស័យ បន្តធ្វើការកែទម្រង់ និងធ្វើទំនើបកម្មកងទ័ព លើ វិស័យការងារហ្វឹកហ្វឺន រចនាសម្ព័ន និងគ្រឿងបំពាក់អោយទំនើបទាន់សម័យ បន្តចូលរួមទប់ស្កាត់បង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន បន្តចូលរួមពង្រឹងសន្តិសុខសុវត្ថិភាពរបៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈក៏ដូចជាអនុវត្តតួនាទី ភារកិច្ចផ្សេងៗទៀត ដែលដាក់ចេញដោយក្រសួងការពារជាតិនិងរាជរដ្ឋាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង