**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

តំបន់ប្រតិបត្តិការសឹករងកណ្តាល បិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងកងឯកភាព ឆ្នាំ២០២៣

ភ្នំពេញ៖ តំបន់ប្រតិបត្តិការសឹករងកណ្តាល តំបន់ប្រតិបត្តិការសឹករងកណ្តាល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងកងឯកភាព ឆ្នាំ២០២៣ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងកងឯកភាព ឆ្នាំ២០២៣ ក្រោមអធិបតីភព ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ូ វណ្ណៈ មេបញ្ជាការរង នាយសេនាធិការ យោធ ភូមិភាគពិសេស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងមេបញ្ជាការអាវុធហត្ថខេត្ត តំណាងស្នងការនគរបាលខេត្ត លោកមេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល សរុបចំនួន ១២០ នាក់។

ឧត្តមសេនីយ៍ត្រី លុប វិបុល មេបញ្ជាការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាលបានឱ្យដឹងថា អនុវត្តតាមផែនការរបស់កងទ័ពជើងគោក ក៏ដូចយោធភូមិភាគពិសេស ស្តីពីការងារ ហ្វឹកហ្វឺនឆ្នាំ២០២៣ ជាពិសេសដោយបានការយកចិត្តទុកដាក់ ជួយឧបត្ថម្ភជាថវិកាបំប៉នពី ក្រសួងការពារជាតិ បន្ថែមលើគោលរបបហូបចុកប្រចាំថ្ងៃដែលមានស្រាប់ អង្គភាពបាន ដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងកងឯកភាព ឆ្នាំ២០២៣ ទៅតាមផែនការដែលបាន កំណត់។

ក្នុងឆ្នាំ២០២៣នេះ យោធភូមិភាគ ពិសេស បានកំណត់ឲ្យអង្គភាពតំបន់ប្រតិបត្តិការសឹករងកណ្តាល រៀបចំបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងកងឯកភាព ចំនួន ០១វគ្គ មានសិក្ខាកាម មកពីបណ្តាកងឯកភាពចំណុះសរុបចំនួន៨០នាក់ និងគ្រូចំនួន០៨នាក់ បម្រើការចំនួន ០៥នាក់ រយៈពេលហ្វឹកហ្វឺន៩១ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ខែសីហា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ឆ្លងកាត់ការប្រឡងបញ្ចប់វគ្គ អង្គភាពពិនិត្យឃើញថា សិក្ខាកាមភាគច្រើនទទួលចំណាត់ ថ្នាក់និទ្ទេសល្អ និងល្អបង្គួរ ដែលអាចវាយតម្លៃបានថាវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងកងឯកភាព២០២៣ បានបញ្ចប់ទៅប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ូ វណ្ណៈ មេបញ្ជាការរង នាយសេនាធិការ យោធ ភូមិភាគពិសេស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរង កងទ័ពជើងគោក បានធ្វើការផ្តាំផ្ញើដល់ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកណ្ដាល និងសិក្ខាកាមទាំងអស់ថា ត្រូវគោរពឱ្យបាននូវវិន័យ អត្តចរិត សីលធម៌រស់នៅស្អាតស្អំ ឲ្យសមស្របទៅជាកងយោធពលខេមរភូមិន្ទ និងត្រូវត្រៀមខ្លួនជានិច្ចក្នុងការអនុវត្តភារកិច្ចតាមផែនការដែលថ្នាក់លើបានកំណត់ នឹងត្រូវចូលរួមទប់ស្កាត់ឲ្យបាននូវរាល់ចលនាបដិវត្តពណ៌ និងចលនាផ្សេងៗរបស់ពួកប្រឆាំងនិងអមិត្ត ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

ឯកឧត្តមបន្តថា ការងារហ្វឹកហ្វឺន គឺជាការងារមួយសំខាន់ និងចាំបាច់បំផុត ក្នុងការបំពេញភារកិច្ចជំនាញ។ សិក្ខាកាមត្រូវប្រែក្លាយចំណេះដឹងដែលបាន ហ្វឹកហ្វឺនខិតខំរៀនសូត្រ អោយទៅជាសកម្មភាពជាក់ស្ដែង ដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំពេញភារកិច្ចឱ្យទទួលបានជោគជ័យ។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ប្អូនៗ ដែលទើបបញ្ចប់ការហ្វឹកហ្វឺន ត្រូវយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឲ្យបានល្អ និងត្រូវព្យាយាមប្រឹងប្រែងហាត់ពត់លុតដំខ្លួន តស៊ូព្យាយាមបំពេញការងារឲ្យកាន់តែល្អថែមទៀត ពិសេសក្រោយពីបញ្ចប់វគ្គហ្វឹកហ្វឺន វិលទៅបំពេញការងារតាមអង្គភាពខ្លួនវិញ ត្រូវខិតខំបំពេញការងារឲ្យកាន់តែល្អថែមទៀត ពិសេសត្រូវខិតខំសិក្សាស្រាវជ្រាវបន្ថែមលើគ្រប់ជំនាញ ដើម្បីបន្តជួយបង្ហាត់បង្រៀនដល់នាយទាហាននៅក្នុងអង្គភាពរបស់ខ្លួន ឱ្យមានសមត្ថភាព ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង