**មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (UIDP)**គ្រោះរញ្ជួយដីកម្រិត៥,៧រ៉ិចទ័រ បានអង្រួននៅតំបន់ ភាគខាងកើត នៃប្រទេសហ្វីលីពីន**ហ្វីលីពីន និងចិន ចោទគ្នាទៅវិញទៅមក ជុំវិញការប្រឈមមុខដាក់គ្នា នៅសមុទ្រចិនខាងត្បូង**លោក Lawrence Wong នាយករដ្ឋមន្រ្តីសិង្ហបុរី ឆ្លងជំងឺកូវីដ១៩ ជាលើកដំបូង**ប្រធានាធិបតីកូរ៉េខាងត្បូង កំពុងប្រឈមមុខនឹងការខឹងសម្បារ និងការទាមទារឱ្យចុះចេញពីតំណែង ក្រោយប្រកាសដាក់ឲ្យប្រើច្បាប់អាជ្ញាសឹក ៣ម៉ោង**រុស្ស៊ី​ កំពុង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ និង​ការ​វិនិយោគ​យ៉ាង​ខ្លាំងក្លា ​ជាមួយ​ម៉ាឡេស៊ី**រុស្ស៉ី និងអាមេរិក ចោទប្រកាន់គ្នាទៅវិញទៅមក ពីការគាំទ្រអំពើភេរវកម្ម ថាជាដើមចមនៃសង្រ្គាមស៉ីរី**ក្រសួងពាណិជ្ជកម្មថៃ កំណត់គោលដៅនាំចេញអង្ករ ៧,៥លានតោនសម្រាប់ឆ្នាំ២០២៥**អ្នកប្រយុទ្ធកងជីវពលអ៉ីរ៉ាក់រាប់រយនាក់ គាំទ្រដោយអ៉ីរ៉ង់ ឆ្លងចូលប្រទេសស៉ីរី ដើម្បីជួយរដ្ឋាភិបាល ប្រយុទ្ធជាមួយក្រុមឧទ្ទាម HTS**ប្រធានាធិបតីកូរ៉េខាងត្បូង ដកច្បាប់អាជ្ញាសឹកវិញ បន្ទាប់ពីបានប្រកាសដាក់ឱ្យប្រើទូទាំងប្រទេស**មគ្គុទេសក៍ពិភពលោកតាមស្មារតីផ្លូវសូត្រសន្តិភាព និងកិច្ចសហប្រតិបត្តិការពហុភាគីនិយមឈ្នះ-ឈ្នះ**អ៊ីរ៉ង់អះអាងថា ខ្លួនត្រៀមបញ្ជូនទ័ពទៅស៊ីរី**យោធារុស្ស៊ីបាញ់បង្ហោះមីស៊ីលល្បឿនលឿនជាងសំឡេង ក្នុងសមយុទ្ធហ្វឹកហាត់នៅភាគខាងកើតមេឌីទែរ៉ាណេ**ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសបញ្ចប់ច្បាប់អាជ្ញាសឹក បន្ទាប់ពីសភាបោះឆ្នោតប្រឆាំង**ចិនសង្ឃឹមថា រដ្ឋបាលអាមេរិកដែលចូលមកនឹងដោះស្រាយជំហានដំបូងយ៉ាងត្រឹមត្រូវក្នុងទំនាក់ទំនងទ្វេភាគី**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបច្ចេកទេសរបស់គណៈកម្មការជាតិ ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការដោះលែងដោយមានលក្ខខណ្ឌស្របតាមច្បាប់ជាធរមាន**ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស ជួបពិភាក្សាការងារជាមួយសាកលវិទ្យាធិការនៃសាកលវិទ្យាល័យកិច្ចការបរទេសចិន**ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជាបានផ្លាស់ប្តូរពីប្រទេសដែលទទួលរងគ្រោះធ្ងន់ធ្ងរដោយសង្រ្គាម ទៅជាប្រទេសដែលមានសន្តិភាព និងមានការរីកចំរើនលើគ្រប់វិស័យ**អភិបាលខេត្តរតនគិរី៖ រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបន្តពង្រឹងកិច្ចការងារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ឱ្យបានល្អប្រសើរបន្ថែមទៀត**សហជីព និងអ្នកជំនាញនៅកម្ពុជា គាំទ្រពេញទំហឹងចំពោះការដាក់ឱ្យប្រើប្រាស់ QR Code បណ្តឹងអនាមិកសម្រាប់ប្តឹងពីភាពមិនប្រក្រតីណាមួយនៅកន្លែងធ្វើការ

ស្វែងយល់ពីជំងឺទឹកនោមផ្អែមប្រភេទទី១ និង ការប្រើប្រាស់ INSULIN PUMP

ភ្នំពេញ៖ យើងបានដឹងរួចមកហើយថា អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ មានការលើសជាតិស្ករក្នុងឈាមរបស់គាត់ ដោយសារតែលំពែងមិនអាចផលិតអាំងស៊ុយលីនបាន។ មូលហេតុនៃការខូចខាត ដែលនាំអោយ ការផលិតអាំងស៊ុយលីន មិនអាចប្រព្រឹត្តទៅបាននេះ គឺដោយសារតែមានភាពមិនប្រក្រតី នៃប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនរបស់ពួកគាត់ (អង់ទីគ័ររបស់ពួកគាត់ បានធ្វើការប្រឆាំងនឹងលំពែងរបស់ពួកគាត់ខ្លួនឯង) ដែលជាដើមហេតុនៃការដែលមិនអាចផលិតអាំងស៊ុយលីនបាន។

ដំបូងឡើយ មុនរបកគំហើញនៃអាំងស៊ុយលីន អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ មិនអាចរស់រានមានជីវិតបានយូរអង្វែងឡើយ។

ប៉ុន្តែចាប់តាំងពីបានរកឃើញអាំងស៊ុយលីន ដែលមានអាយុកាល ១០០ឆ្នាំ កន្លងមកនេះ គឺបានធ្វើអោយមានការផ្លាស់ប្ដូរទាំងស្រុង នៃការវិវឌ្ឍន៍របស់ជំងឺទឹកនោមផ្អែមប្រភេទទី១ ក៏ដូចជាការរស់នៅរបស់អ្នកជំងឺផងដែរ។

អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ មានគុណភាពជីវិតកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយពួកគាត់អាចធ្វើការប្រកបរបរប្រចាំថ្ងៃ ក៏ដូចជាអាចចូលរួមក្នុងកម្មវិធីសង្គមផ្សេងៗ បានដូចអ្នកដែលមិនមានជំងឺនេះផងដែរ។

ការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី១ គឺចាប់ផ្ដើមដោយការចាក់អាំងស៊ុយលីន ដែលជាធម្មតាអាចមានភាពខុសគ្នាខ្លះ ពីមួយកន្លែងទៅមួយកន្លែង ដោយនៅកន្លែងខ្លះ គេធ្វើការចាក់ដោយប្រើសឺរ៉ាំង កន្លែងខ្លះទៀត គេធ្វើការចាក់ដោយប្រើប៊ិក ហើយបច្ចេកវិទ្យាថ្មីមួយនាពេលចុងក្រោយនេះ គឺការប្រើប្រាស់ INSULIN PUMP។

ចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ ខាងលើ បើទោះបីជាគាត់បានទទួលទានអាហារ ឬក៏មិនបានទទួលទានអាហារក្ដី សារពាង្គកាយរបស់គាត់ត្រូវការអាំងស៊ុយលីនជាចាំបាច់។ ដូចនេះ គ្រូពេទ្យតែងតែណែនាំ ឬក៏ចេញវេជ្ជបញ្ជាអោយអ្នកជំងឺចាក់អាំងស៊ុយលីន យ៉ាងហោចណាស់ ៣ ទៅ ៤ ម្ជុលក្នុងមួយថ្ងៃ ដើម្បីរក្សាបាននូវកម្រិតជាតិស្ករក្នុងឈាមរបស់គាត់ អោយនៅប្រក្រតី។

ក្នុងរយៈកាល ១០០ឆ្នាំ បន្ទាប់ពីបានរកឃើញនូវអាំងស៊ុយលីននេះ មានអាំងស៊ុយលីនជាច្រើនប្រភេទត្រូវបានផលិតឡើង ដូចជា៖ អាំងស៊ុយលីនយឺត អាំងស៊ុយលីនលឿន អាំងស៊ុយលីនត្រូវបានលាយគ្នារួចជាស្រេចក្នុងដបតែមួយ។ល។

ភាគច្រើននៃអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ ត្រូវចាក់អាំងស៊ុយលីន ច្រើនម្ជុលក្នុងមួយថ្ងៃ និង មានរយៈពេលយូរ ដែលជាការលំបាកដ៏ធំមួយរបស់ពួកគាត់។

ហេតុនេះហើយ ទើបអ្នកវិទ្យាសាស្ត្របានខិតខំបង្កើតនូវបច្ចេកវិទ្យាថ្មីមួយ គឺ Continuous Subcutaneous Insulin Infusion (INSULIN PUMP) ដែលតម្រូវអោយអ្នកជំងឺធ្វើការចាក់ក្រោមស្បែក តែមួយដងប៉ុណ្ណោះ ក្នុងរយៈពេលបីថ្ងៃ។

លើសពីនេះទៅទៀត ការប្រើប្រាស់ INSULIN PUMP មានសុក្រឹតភាពខ្ពស់ជាងការប្រើប្រាស់សឺរ៉ាំង ឬក៏ប៊ិក ដោយអ្នកជំងឺអាចធ្វើការសម្របសម្រួលកម្រិតជាតិថ្នាំ ទៅតាមខណៈពេលនីមួយៗ ក្នុងពេលវេលា ២៤ម៉ោង របស់ពួកគាត់ បានយ៉ាងងាយស្រួល មានប្រសិទ្ធភាពខ្ពស់ កាត់បន្ថយនូវការចុះជាតិស្ករក្នុងឈាមជ្រុល បង្កើនគុណភាពជីវិតរបស់អ្នកជំងឺ និង អាចកាត់បន្ថយនូវផលវិបាករ៉ាំរ៉ៃនានា របស់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ បានផងដែរ។

មិនមែនមានន័យថា ការចាក់អាំងស៊ុយលីនដោយប្រើប្រាស់សឺរ៉ាំងឬប៊ិក គ្មានប្រសិទ្ធភាពនោះទេ!

ប៉ុន្តែការដែលប្រើប្រាស់នូវ INSULIN PUMP នេះ គឺមានលក្ខណៈប្រសើរជាង ទំនើបជាង ផ្ដល់នូវភាពងាយស្រួល និង ផាសុកភាពដល់អ្នកជំងឺ។

ទោះបីជាយ៉ាងណា ការប្រើប្រាស់ INSULIN PUMP គឺជាការប្រើប្រាស់នូវបច្ចេកវិទ្យាមួយ ដែលរាល់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ទាំងអស់ មិនមែនសុទ្ធតែអាចនឹងត្រូវប្រើប្រាស់នូវ INSULIN PUMP នេះ គ្រប់គ្នានោះទេ។ ដូចនេះ អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ គួរតែទៅធ្វើការប្រឹក្សាជាមួយនឹងវេជ្ជបណ្ឌិតជំនាញ នៅក្នុងការប្រើប្រាស់ INSULIN PUMP នេះ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និង គុណប្រយោជន៍៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត

អត្ថបទដែលជាប់ទាក់ទង